នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
បើតាមមាត្រា១នៃអនុក្រឹត្យនេះបានចែងថា អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.រ.ឌ. ដើម្បីធានានូវប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការបំពេញមុខងារជាសេនាធិការជូន ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះ គឺជាសេចក្តីលំអិតនៃអនុក្រឹត្យ៖