EventGeneralOther EventsSecurity News

Training on Network & Information Security – FREE!!! 

ISAC Cambodia (InfoSec)

#សិក្សាដោយឥតគិតថ្លៃ

ក្រោមកិច្ចសហការណ៍ជាមួយនឹង ​APNIC, សហគមន៍ Khmer Network Operator Group (KHNOG) នឹងរៀបចំវគ្គបណ្តុះបណ្តាលតាមអនឡាញ ស្តីអំពី “Network & Information Security” ចាប់ព​ីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តោតទៅលើអ្នកដែលកំពុងបំពេញការងារជា៖​ វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញ អ្នកជំនាញផ្នែកសន្តិសុខសាយប័រ ឬអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកសន្តិសុខបណ្តាញ និងចង់ដឹងអំពីសន្តិសុខសាយប័រ។

នៅក្នុងវគ្គសិក្សានេះ អ្នកទាំងអស់គ្នានឹងសិក្សាផ្តោតទៅលើ៖

1. មូលដ្ឋានគ្រឹះសន្តិសុខព័ត៌មាន
2. ការគ្រប់គ្រងទៅលើពាក្យសម្ងាត់
3. ស្វែងយល់ទៅលើក្របខណ្ឌសន្តិសុខព័ត៌មាន
4. ការវិភាគទៅលើ Network Packet
5. ការណែនាំអំពីការធ្វើតេស្តសន្តិសុខ (PenTesting)

សូមធ្វើការចុះឈ្មោះតាមវេបភេជខាងក្រោម៖

https://academy.apnic.net/en/events?id=a0B2e000000UNvWEAW

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Check Also
Close
Back to top button