ISAC Cambodia (InfoSec)
GeneralSecurity News

HTTPS now available for Apple AppStore

កាលពីឆ្នាំមុន លោក Dr. Elie Bursztein បានធ្វើកំណត់សំគាល់ថា Apple’s App Store ដំណើរការជាមួយនឹង protocols មិនមានសុវត្ថិភាពឡើយគ្រប់គ្រាន់ឡើយ (not very secure)។ ភាគច្រើននៃដំណើរការជាមួយនឹង iDevice របស់អ្នកជាមួយនឹង App Store គឺធ្វើឡើងតាមរយៈ HTTP។ ក្រុមហ៊ុន Apple គួតែប្រើប្រាស់នូវ HTTPS ឬ HTTP ដែលមានសុវត្ថិភាព។

HTTPS គឺជាចរាចរណ៍ទិន្នន័យ ⁣HTTP ដែលធ្វើដំណើរនៅក្នុង Secure Sockets Layer (SSL) ឬក៍ Transaction Layer Security (TLS) wrapper។ បញ្ហាជាមួយនឹង HTTP គឺថាបើសិនជាអ្នកប្រើប្រាស់អិនធឺណែត ដោយបណ្តាញរបស់អ្នកផ្សេងណាម្នាក់ ទោះបីតាមរយៈខ្សែ (wired) ឬឥតខ្សែ (wireless) គឺអ្នកអាចប្រឈមមុខនឹ ងការលួចយក ទិន្នន័យចរាចរណ៍ (traffic data) ទាំងអស់។

HTTPS ធ្វើការបំប្លែង (encrypt) រាល់ទីន្នន័យចរាចរណ៍របស់អ្នក ដើម្បីឲ្យ hackers មិនអាចមើលយល់បាន ដូចជា password, credit card numbers, និងព័ត៌មាន ផ្ទាល់ខ្លួនឯងផ្សេងៗទៀត ហើយនេះជាវិធីសាស្រ្ត ដែលត្រូវបានប្រើប្រាស់ដោយសេវាកម្មជាច្រើន រួមមានដូចជា webmail និង social networking។

កាលពីដើមឆ្នាំនេះ Apple បានចាប់ផ្តើមដំណើរការសេវាកម្ម HTTPS។

បើសិនជាអ្នកគឺជា Web Developer ហើយមានសេវាកម្មដែលត្រូវពឹងផ្អែកលើអ្នកប្រើប្រាស់ បញ្ជូននូវទិន្នន័យដែលមិនគួរចេញទៅសាធារណៈ អ្នកត្រូវតែធ្វើដូចគ្នានេះដែរ គឺប្រើប្រាស់ ⁣HTTPS។

ប្រភព៖

http://support.apple.com/kb/HT1318

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button