ISAC Cambodia (InfoSec)
GeneralSecurity News

សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សាការរសម្ងាត់ប៉ុន្មាននោះទេ

កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតកម្មវិធីនេះកាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។

ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ឬជនណាម្នាក់ចូលទៅទាញយកសារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុនមិនបានលុបចោលសារទាំងនោះ នៅពេលដែលវាត្រូវបានលុបចេញពីស្រ្គីន (Screen) របស់អ្នកប្រើប្រាស់ទេ ហើយឯកសារទាំងនេះត្រូវបានរក្សាទុកនៅក្នុងទីតាំងមួយ ជាមួយនឹងឯកសារផ្ញើសារធម្មតា ដែលអ្នកប្រើប្រាស់អាចចូលទៅទាញយកមកវិញបាន។

ដូច្នេះដើម្បីចៀសវាងពីការទាញយកទិន្នន័យនៅពេលប្រើសារសម្ងាត់នោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram សម្រាប់ macOS ទៅជំនាន់ 7.4 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ខែមករានោះ។

គួរបញ្ជាក់ផងដែរថានៅពេលដែលលោកអ្នកធ្វើការផ្ញើសារធម្មតា សារទាំងនោះត្រូវបានអុីនគ្រីបនៅពេលដែលឆ្លងកាត់សើវើ (Server) របស់ក្រុមហ៊ុនផ្សេងៗទៀត ប៉ុន្តែវាមិនត្រូវបានអុីនគ្រីបនៅក្នុងប្រព័ន្ធសើវើ របស់ក្រុមហ៊ុន Telegram នោះទេ។ ដូច្នេះសាររបស់លោកអ្នកអាចត្រូវបានទាញយក នៅពេលដែលសើវើរបស់ក្រុមហ៊ុនត្រូវបានរងការវាយប្រហារ៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button