GeneralSecurity News

រដ្ឋាភិបាលអាល្លឺម៉ង់គំរាមពិន័យ Telegram រាប់សិបលានដុល្លា ក្នុងការមិនឆ្លើយតបទៅនឹងការទាមទារអាក់េសសរបស់ភ្នាក់ងារអនុវត្តន៍ច្បាប់

ISAC Cambodia (InfoSec)

ក្រសួងយុត្តិធម៌អាល្លឺម៉ង់ទាមទារទៅកាន់បណ្តាញទំនាក់ទំនងសារខ្លី ​Telegram ដើម្បីឱ្យភ្នាក់ងារអនុវត្តន៍ច្បាប់អាចធ្វើការអាក់េសសទៅកាន់ប្រព័ន្ធ Telegram បើសិនជាមិនចង់ប្រឈមមុខទៅនឹងការពិន័យរាប់សិនលានដុល្លា។

ជារៀងរាល់ខែ មានអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់ប្រើប្រាស់ប្រព័ន្ធ Telegram ។ ប្រព័ន្ធ ​Telegram នេះបានធ្វើកូដនីយកម្មទៅលើរាល់ chats និង calls ដែលមិនមានការញញើតទៅនឹងការរាំងខ្ទប់ (block) ការត្រួតពិនិត្យ (censor) និងមិនខ្វល់ពីការសហការណ៍ជាមួយនឹងភ្នាក់ងារអនុវត្តន៍ច្បាប់ឡើយ។

ដោយមិនខ្វល់ពីការរាយការណ៍អំពីការជួញដូរគ្រឿងញៀន, បទឧក្រិដ្ឋនានា និងការចែកចាយព័ត៌មានដែលនាំឱ្យមានការភាន់ច្រលំ (misinformation) នៅលើថ្នាល Telegram របស់ខ្លួន, ស្ថាបិកមួយរូបនេះ (Pavel Durov) បានធ្វើការបដិេសធន៍ជាបន្តបន្ទាប់ទៅនឹងការស្នើសុំការអាក់េសសទៅកាន់ទិន្នន័យរបស់អ្នកប្រើប្រាស់។ ឯកជនភាពគឺជាចំនុចសំខាន់បំផុតរបស់ប្រព័ន្ធ ​Telegram ដែលបានអៈអាងនៅក្នុងវេបសាយរបស់ខ្លួន។

តើតាមច្បាប់ Network Enforcement Act របស់អាល្លឺម៉ង់ បានទាមទារឱ្យហ្វេសប៊ុក យូធូប និង twitter ធ្វើការលប់ចោលនូវរាល់ខ្លឹមសារទាំងឡាយណាដែលខុសច្បាប់ ឬមានគ្រោះថ្នាក់ (harmful) ដែលត្រូវបានរាយការណ៍ទៅកាន់ក្រុមហ៊ុន។ កាលពីមុន ច្បាប់មួយនេះមិនមានអនុវត្តន៍ចំពោះ ​Telegram នោះទេ ប៉ុន្តែក្នុងពេលនេះក្រសួងយុត្តធម៌ចង់ឱ្យមានការអនុវត្តតាម (comply)។

ក្រៅពីនេះ ការស៊ើបអង្កេតកំពុងតែធ្វើឡើងចំពោះ Telegram ពាក់ព័ន្ធទៅនឹងការមិនផ្តល់នូវយន្តការប្តឹងផ្តល់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ និងការមិនផ្តល់មន្រ្តីសម្រាប់ទំនាក់ទំនងជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។ ក្រុមហ៊ុន Telegram អាចប្រឈមមុខទៅនឹងការពិន័យចំនួន 66.6លានដុល្លា៕

ប្រភព៖ https://www.rt.com/news/526412-germany-telegram-app-fine/

Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button