រាជធានីភ្នំពេញ៖ នាពេលរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចបោកបញ្ជោតតាមអុីនធឺណិត ដោយប្រើប្រាស់ឈ្មោះ “មូលនិធីសុខុមាលភាពកូកា-កូឡា” ព្រមទាំងវិធានការការពារផងដែរ។ នៅក្នុងសេចក្តីជូនដំណឹងនោះបានសរសេរថា៖
នាពេលថ្មីៗនេះ មានការវាយប្រហារបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing attack) តាមរយៈការផ្ញើតំណភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ដោយប្រើឈ្មោះថា “មូលនិធិសុខុមាលភាពកូកា – កូឡា ចុចដើម្បីចូលរួមក្នុងការស្ទង់មតិមានឱកាសឈ្នះ ២០០.០០០ រៀល”។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ឆោតនេះ និងវិធានការការពារដូចខាងក្រោម៖ ជំហានដំបូងនៃល្បិចបោកបញ្ឆោតនេះ គឺជំរុញទាក់ទាញអ្នកឱ្យចុចបើកតំណភ្ជាប់ ដែលចោរព័ត៌មានវិទ្យាបានរៀបចំ ហើយនាំអ្នកទៅកាន់គេហទំព័រក្លែងបន្លំមួយ ដែលមានរូបសញ្ញារបស់ក្រុមហ៊ុនណាមួយ ដោយប្រើសារបោកប្រាស់ថា “អ្នកពិតជាមានសំណាងណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ការស្ទង់មតិ។ ត្រឹមតែមួយនាទី អ្នកនឹងទទួលបានរង្វាន់ដ៏អស្ចារ្យ! យើងបានរៀបចំរង្វាន់មួយចំនួនសម្រាប់អ្នកដែលចូលរួមក្នុងការស្ទង់មតិ ”។
សូមអានទាំងស្រុងទៅលើសេចក្តីជូនដំណឹងនេះ
គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ មានការបញ្ជូនសារតៗគ្នាតាមរយៈ Facebook Messenger ដែលមានដូចខាងក្រោម
ខាងក្រោមនេះ គឺជារូបភាពនៃវេបសាយបោកបញ្ជោត
បន្ថែមជាមួយគ្នានេះ ក្រុមហ៊ុនកូឡាកូឡា ក៏បានចេញសេចក្តីជូនដំណឹងអំពីបញ្ហានេះផងដែរ