GeneralKnowledgeSecurity NewsSecurity Tips

ដើម្បីស្វែងយល់អំពីប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់ (Money Mule)

ISAC Cambodia (InfoSec)

តាមព័ត៌មានពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្នយើងសង្កេតឃើញថា មានបងប្អូនពលរដ្ឋកម្ពុជាមួយចំនួន បានធ្លាក់ក្នុងល្បិចកលឧក្រិដ្ឋជនដោយបានចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ដែលទទួលបានពីអំពើល្បើសច្បាប់ផ្សេងៗ តួយ៉ាង៖ លុយដែលបានពីការលួចចូលប្រព័ន្ធធនាគារ លុយបានមកពីអំពើលួចចូលគណនីអ៊ីម៉ែលបញ្ឆោតផ្ទេរប្រាក់ ការលួចទិន្នន័យ និងដាក់លក់លើទីផ្សារងងឹត ឬជាលុយបានពីប្រភពខុសច្បាប់ផ្សេងៗទៀត។ បន្ទាប់ពីទទួលបានលុយកង្វក់ទាំងនោះ ឧក្រិដ្ឋជនរមែងប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីបង្វែរលុយទាំងនោះមកប្រើប្រាស់ ឬបញ្ចូលទៅកាន់ប្រព័ន្ធធនាគារស្របច្បាប់។

វិដេអូពី YouTube: ស្វែងយល់បន្ថែមអំពី Money Laundering Work

ថ្ងៃនេះក្រុមការងារនឹងធ្វើការបកស្រាយអំពី “Money Mule” ដែលជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសជាច្រើន ប្រើប្រាស់ដោយឧក្រិដ្ឋជន។ “Money Mule” គឺបុគ្គលកណ្តាលដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនក្នុងការចូលរួមប្រតិបត្តិការផ្ទេរប្រាក់ដែលបានពីអំពើល្មើសច្បាប់ ជាថ្នូរនឹងប្រាក់កំរៃជើងសារ (ភាគរយ) និងមានដំណើរការដោយសង្ខេបដូចខាងក្រោម៖

១- ឧក្រិដ្ឋជនធ្វើការទាក់ទងបុគ្គលដែលជាគោលដៅ “Money Mule” តាមរយ:កម្មវិធីបណ្តាញទំនាក់ទំនងសង្គម អ៊ីម៉ែល កម្មវិធីសារអេឡិចត្រូនិក ឬគេហទំព័រស្វែងរកការងារ ដោយសន្យាផ្តល់ការងារក្រៅម៉ោង ឬការផ្តល់កាដូ ឬការលួងលោមមនោសច្ចេតនា (online dating ឬ romantic scam)

២- ឧក្រិដ្ឋជនណែនាំបុគ្គលដែលជា “Money Mule” បើកគណនីធនាគារ ឬប្រើប្រាស់គណនីធនាគារដែលមានស្រាប់ ដោយប្រើប្រាស់អត្តសញ្ញាណផ្ទាល់របស់ “Money Mule”

៣- ឧក្រិដ្ឋជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់ “Money Mule” និងណែនាំឲ្យធ្វើការផ្ទេរប្រាក់មួយចំនួនបន្ត ដោយប្រើប្រាស់ហេតុផលផ្សេងៗ។ មានករណីមួយចំនួនឧក្រិដ្ឋជនបញ្ជា “Money Mule” ធ្វើការដកសាច់ប្រាក់ និងបញ្ជូនប្រាក់ទាំងនោះទៅពួកគេដោយផ្ទាល់តែម្តង។

វិដេអូពី​ YouTube: ការពន្យល់លំអិតអំពី ​Money Mule

៤- បន្ទាប់ពីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបណ្តឹងពីជនរងគ្រោះ (ម្ចាស់ប្រាក់)។ ធនាគារនឹងធ្វើការសហការណ៍ជាមួយមន្ត្រីអនុវត្តច្បាប់ដើម្បីចាត់វិធានការ ចំនែកបុគ្គលដែលជា “Money Mule” នឹងត្រូវបានកោះហៅឲ្យចូលខ្លួនដោះស្រាយ ឬធ្វើការសងប្រាក់ទាំងនោះឲ្យទៅជនរងគ្រោះវិញ និងពេលខ្លះ “Money Mule” អាចនឹងត្រូវបានចាត់វិធានការផ្លូវច្បាប់ផងដែរ។

ដើម្បីកុំឲ្យធ្លាក់ខ្លួនក្លាយជា Money Mule ត្រូវអនុវត្តចំនុចមួយចំនួនដូចខាងក្រោម៖

– មិនត្រូវផ្តល់ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកទៅបុគ្គលដែលលោកអ្នកពុំស្គាល់ ឬទើបតែស្គាល់តាមអុីនធឺណិត
– ជៀសវាងទទួលការងារ ដែលតម្រូវឲ្យអ្នកប្រើប្រាស់គណនីធនាគារខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយហេតុផលផ្សេងៗ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button