ISAC Cambodia (InfoSec)
GeneralSecurity News

Microsoft: Internet Explorer, Windows vulnerable to FREAK attack

ម៉ៃក្រូសូហ្វ៖ Internet Explorer និង Windows មានចំនុចខ្សោយ FREAK

កាលពីដើមសប្តាហ៍នេះ ព័ត៌មានស្តីពីការវាយប្រហារ FREAK (Factoring RSA Export Keys) រួចមកហើយ។ ក្នុងពេលភ្លាមៗនោះ វាត្រូវបានគេជឿ ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Windows គឺមិនទទួលរងគ្រោះទេ។ ប៉ុន្តែក្នុងពេលនេះ Microsoft បានចេញសេចក្តីប្រកាសថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ក៏ទទួលរងផលប៉ៈពាល់ផងដែរ ហើយបានផ្តល់យោបល់ឲ្យអ្នកប្រើប្រាស់ធ្វើការស្វែងយល់ និងរង់ចាំរហូតដល់មានកម្មវិធីជួសជុល ​(patch) ។ ប្រព័ន្ធប្រតិបត្តិការ ដែលរងគ្រោះមានដូចជា Windows Server 2003, Vista (all flavors), Server 2008, និងរាល់ជំនាន់របស់ Windows ដោយរួមមាន Windows RT ផងដែរ ។ Internet Explorer 11 ទោះបីជាវាត្រូវបានបច្ចុប្បន្នភាពចុងក្រោយក៏ដោយ ក៏វានៅតែបង្ហាញនូវចំនុចខ្សោយផងដែរ។

Google បានធ្វើការជួសជុលនូវ Chrome សម្រាប់ Mac រួចរាល់ទៅហើយដើម្បីបិទនូវបញ្ហា ហើយ ​Firefox គឺត្រូវបានគេមើលឃើញថាមានសុវត្ថិភាព នៅគ្រប់ប្រព័ន្ធប្រតិបត្តិការ ។ ការជួសជុលនៅលើ iOS និង OS X កំពុងតែដំណើរការនៅឡើយ ហើយក្រុមហ៊ុន Apple មិនទាន់បញ្ជាក់ពេលវេលាពិតប្រាកដនៅឡើយទេ។

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button