GeneralKnowledgeSecurity NewsSecurity Tips

មុខងារថ្មីរបស់កម្មវិធី Signal – Message Request

ISAC Cambodia (InfoSec)

ដោយសារ​ចំនួន​អ្នកប្រើ​ប្រាស់​កម្មវិធី ​Signal​ បាន​កើនឡើង​ជាប្រចាំ។ ដូចនេះ​ដើម្បី​បង្កើន​ក្នុង​ការគ្រប់គ្រង​ក្នុង​កិច្ច​សន្ទនា​របស់​អ្នក Signal​ បាន​បង្កើត​ផ្នែក​មួយ​នៅ​លើ​កម្មវិធី​ដែល​អ្នក​អាច​ទទួល​លុបចោល ឬប្លុក​នូវ​កិច្ច​សន្ទនា​នោះ​នៅពេល​មាន​អ្នកណា​ម្នាក់​ចង់​ចាប់ផ្តើម​កិច្ច​សន្ទនា​ថ្មី​ជាមួយ​អ្នក។

នៅពេល​អ្នកទទួល​សារ​ថ្មី​ពី​នរណា​ម្នាក់វា​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​Profile របស់​បុគ្គល​ម្នាក់​នោះ។ Profile​ ដែល​អ្នក​ដាក់​នៅ​លើ​Signal​ ត្រូវ​បាន​អ៊ី​នគ្រីប​ឬធ្វើ​កូដ​នី​យក​ម្ម (end​-to​-end encrypted​) ហើយ​ព័ត៌មាន​ទាំង​នោះ​ត្រួ​វបាន​ចែករំលែក​តាម Signal Protocol Messaging​ ដែល​អាច​ការពារ​រាល់​កិច្ច​សន្ទនា​របស់​អ្នក។

ពីមុន​នៅពេល​អ្នក​ជជែកគ្នា​ជា​ក្រុម​នៅ Signal​ អ្នក​នឹង​ឃើញ​លេខទូរស័ព្ទ​របស់​បុគ្គល​នៅ​ក្រុម​នោះ​ជា​Profile​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​សម្រាប់​ក្រុម​ដែល​ទើបនឹង​បង្កើត​ថ្មី​នៅក្នុង​ ​Signal​ អ្នក​នឹង​ឃើញ Profile​ ជា​ឈ្មោះ​ដែល​វា​អាច​ភ្ជាប់​ជាមួយ​រូបភាព​និង​ប្រវត្តិរូប​មួយចំនួន​ទៀត​របស់​បុគ្គល​ដែល​អ្នក​កំពុង​ជជែក​នៅក្នុង​ក្រុម​នោះ។

រូបភាព៖ Signal.org

ចំពោះ​កិច្ច​សន្ទនា​មួយ​នឹង​មួយ​នៅ​លើ Signal​ បច្ចុប្បន្ន​នេះ​បាន​វា​ដាក់​សញ្ញា​ឲ្យដឹង​ថា បុគ្គល​ដែល​យើង​កំពុង​និយាយ​ជាមួយ​មាននៅ​ក្នុង System Contact របស់​យើង​ឬក៏​អត់។លើស​ពីនេះ​ទៅទៀត នៅពេល​ដែល​បុគ្គល​ដែល​អ្នក​ជជែក​ជាមួយ​ប្តូរ​ព័ត៌មាន ក្នុង Profile​ របស់​គេ Signal​ និង​Update ឲ្យ​អ្នកដឹង​ផង​ដែរ។

រូបភាព៖ Signal.org

Message requests ក៏បាន​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ចំពោះ​ការ​ហៅ​ចេញជាសម្លេង​និង​វិ​ឌី​អូ​ផង​ដែរ ព្រោះថា ទោះបី​គេ​នៅក្នុង System Contact​

ក៏ដោយ​ទូរស័ព្ទ​របស់​អ្នក​នឹង​មិន​រោទ៍​នោះ​ទេ លុះត្រា​អ្នក​ចុច​ទទួល​នូវ Message requests​របស់​គេ​ជាមុន​សិន។

រូបភាព៖ Signal.org

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Check Also
Close
Back to top button