នាពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវការគំរាមគំហែងមកពីក្រុមហ៊ុន Google (Google’s Threat Analysis Group) បាននិយាយថា មានក្រុមអ្នកវាយប្រហារបានបង្កើតជាក្រុមហ៊ុនសន្តិសុខក្លែងក្លាយមួយឈ្មោះថា SecuriElite ជាមួយនឹងព័ត៌មាននៅលើ Twitter និង LinkedIn ក្នុងគោលបំណងដើម្បីជាធ្នាក់ឱ្យអ្នកស្រាវជ្រាវសន្តិសុខសាយប័រចូលទៅបើកមើលវេបសាយដែលមានផ្ទុកមេរោគ ដែលអាចមានលទ្ធភាពវាយលុកចូលទៅក្នុង browser ហើយជ្រៀតចូលទៅក្នុងកុំព្យូទ័រ។
នៅក្នុងវេបសាយនោះបានសរសេរថា ខ្លួនគឺជាក្រុមហ៊ុនមានសមត្ថភាពខាងវាយលុកប្រព័ន្ធ ហើយមានទីតាំងនៅក្នុងប្រទេស Turkey ដែលផ្តល់សេវាកម្ម Pentests, Software Assessment និងវាយលុកទៅលើចំនុចងាយរងគ្រោះ។
ក្រុមហ៊ុននេះត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ២០២១ ដោយក្រុមហ៊ុន TAG នៅពេលដែលមានការបង្កើតនូវប្លុកសម្រាប់ស្រាវជ្រាវ និងគណនីមួយចំនួននៅលើ social media platforms ដូចជា Twitter, LinkedIn, Telegram, Discord, និង Keybase ដើម្បីធ្វើការទំនាក់ទំនង និងបង្កើនទំនុកចិត្ត ក្នុងគោលបំណងដើម្បីតំឡើងមេរោគជា Windows backdoor ។
ដើម្បីជាការពង្រឹងការពារ ក្រុមហ៊ុន Google បានដាក់បញ្ចូលអាស័យដ្ឋានរបស់វេបសាយនៅក្នុង Safebrowsing ដើម្បីបង្ការការអាក់េសសដោយចៃដន្យដោយប្រការណាមួយ៕
ប្រភព៖ Blog.Google