GeneralSecurity News

តើ Google​​ Chrome ប្រមូលព័ត៌មានអ្វីខ្លះពីអ្នក?

ISAC Cambodia (InfoSec)

កម្មវិធីរុករកវេបសាយ (Browser) DuckDuckGo បានហើយ ​Google ថាជាអ្នកធ្វើការចារកិច្ច (spying) ទៅលើអ្នកប្រើប្រាស់របស់ខ្លួនបន្ទាប់ពីក្រុមហ៊ុន Google បានបញ្ចេញព័ត៌មានអំពីប្រភេទនៃទិន្នន័យដែលខ្លួនបានប្រមូលក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើបដិរូបកម្ម (personlization) នៅលើ Google Chrome និង Google app។

បើតាមគណនី ​Twitter របស់ DuckDuckGo បានសរសេរថា “ការចារកិច្ចទៅលើអ្នកប្រើប្រាស់មិនពាក់ព័ន្ធទៅនឹងការបង្កើតនូវ web browser ឬវេបសាយរុករកព័ត៌មាន search engine នោះទេ។”

សូមបញ្ជាក់ផងដែរថា DuckDuckGo គឺជាកម្មវិធី browser សម្រាប់ចូលទៅកាន់វេបសាយនានា ដូចគ្នាទៅនឹង ​Chrome, Firefox និង Safari ដូច្នេះដែរ ក៏ប៉ុន្តែ DuckDuckGo បានតាំងខ្លួនឯងថា គឺជាប្រភេទកម្មវិធីដែលគិតគូរទៅលើឯកជនភាពរបស់អ្នកប្រើប្រាស់ ជាសំខាន់ ដោយមិនធ្វើការប្រមូលព័ត៌មាន ឬទិន្នន័យពីអ្នកប្រើប្រាស់ឡើយ៕

Join us on Telegram: https://t.me/infosecisac

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button