ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

Building Personal Brand – InfoSec Students

ការស្វែងរឧិកាសការងារក្នុងខណៈពេលនៅជានិស្សិតគឺជាបញ្ហាប្រឈមមួយ។ និស្សិតភាគច្រើនគឺតែងតែជួបប្រទៈបញ្ហាជានិច្ចនៅពេលដែលស្វែងរកការចុះធ្វើកម្មសិក្សានិងឧិកាសផ្សេងៗ ឬមួយភាគធំនោះច្រើនតែធ្វើតាមគ្នា។​​ យុទ្ធសាស្ត្រមួយដែលមើលទៅមានប្រសិទ្ធិភាពសម្រាប់ការអភិវឌ្ឍន៍អាជីពការងារដែលនិស្សិតមួយចំនួនធំតែងតែមើលរំលងនោះគឺ “PERSONAL BRANDING”។ វាអាចជួយដល់និសិ្សតក្នុងការប៉ៈប៉ូវ ទៅនឹងបទពិសោធន៍ការងារដែលអ្នកមិនមាន។

PERSONAL BRANDING វារួមមាននូវការសាងសង់ “ម៉ាកផ្ទាល់ខ្លួន” មួយដែលមនុស្សទូទៅគិតទៅដល់អ្នកជានិច្ច។ អ្នកប្រហែលជាបានចាប់ផ្តើមបង្កើតនូវម៉ាកផ្ទាល់ខ្លួនរួចទៅហើយជាមួយនឹង Resumes និង cover letters ដែលវាគឺជាអ្វីដែលគ្រូបង្រៀនរបស់អ្នកតែងតែប្រាប់អ្នក (នោះវាគឺត្រឹមត្រូវណាស់)។ ប៉ុន្តែនេះគឺជាសតវត្សទី២១ ឆ្នាំ២០១៨ ទៅហើយ តើវាគ្រប់គ្រាន់ហើយឬនៅបើគ្រាន់តែមាន CV និង​ Cover Letters នោះ? ស្របទៅនឹងការប្រកួតប្រជែងកាន់តែច្រើននោះ?

PERSONAL BRAND ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អត្តសញ្ញាណរបស់អ្នកក្នុងនាមជាអ្នកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានម្នាក់ (InfoSec Professional)។ នៅក្នុងអត្ថបទនេះ ខ្ញុំបាទសូមលើកយកនូវចំនុចមួយចំនួនដើម្បីជួយឲ្យអ្នកក្លាយទៅជានិស្សិតប្លែកពីគេ ។

តើអ្នកជានរណា?

តើអ្នកអាចប្រាប់ខ្ញុំបានទេអំពីខ្លួនអ្នក? នេះគឺជាសំណួរដែលយើងតែងតែជួបប្រទៈជាងគេ សូមត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយទៅនឹងសំណួរនេះ។ ដឹងឲ្យបានច្បាស់នូវចំនុចខ្លាំងរបស់អ្នកដើម្បីលក់ ហើយតតាំងសមិទ្ធផលរបស់អ្នកដោយមោទនភាពនិងដោយការស្រឡាញ់ ប៉ុន្តែមិនត្រូវក្រអឺតក្រទមឡើយ។

ប្រវត្តិរូបរបស់អ្នក (CV)

វាគឺជាការរំពឹងទុកនៃអ្នកដែលចង់បានយើងទៅធ្វើការ ដោយប្រវត្តិរូប (CV)​ របស់អ្នកគឺល្អពេញលេញ។ CV របស់អ្នកនឹងដើរតួនាទីជាការសង្ខេបអាជីពមួយនៃអត្តសញ្ញាណរបស់អ្នក។​ សូមចំណាយពេលវេលារបស់អ្នកធ្វើយ៉ាងណាឲ្យ CV របស់អ្នកមើលទៅមានប្រសិទ្ធិភាព បង្ហាញអំពីជំនាញឯកទេស ទិសដៅ បទពិសោធន៍ និងគម្រោងនានា។ សូមធ្វើការអាប់ដេត CV របស់អ្នកជាប្រចាំ។

នាមប័ណ្ណ

មានមនុស្សមួយចំនួនអាចគិតថា នាមប័ណ្ណសម្រាប់និស្សិតគឺមិនទំនងសោះឡើយ ប៉ុន្តែអ្នកមិនត្រូវគិតដូច្នេះឡើយ។ យើងត្រូវគិតថា យើងត្រូវធ្វើខ្លួនឲ្យប្លែកពីនិស្សិតដទៃ (ដែលមានមិនតិចឡើយចប់ក្នុង១ឆ្នាំៗ)។ អ្នកត្រូវគិតថា នៅពេលដែលនរណាម្នាក់បានឃើញនាមប័ណ្ណរបស់អ្នក នោះគេអាចគិតថា “អ្នកគឺប្លែកពីគេ”។

គេហទំព័រ ឬប្លុក

ការមានវេបសាយផ្ទាល់ខ្លួន ឬប្លុកសម្រាប់សរសេរនូវចំណេះដឹងផ្ទាល់ខ្លួន បទពិសោធន៍ ឬឯកសារស្រាវជ្រាវនានា  វានឹងផ្តល់នូវយន្តការផ្សព្វផ្សាយអំពីខ្លួនអ្នក និងជាទីកន្លែងមួយសម្រាប់មើលការងារ ឬគម្រោងដែលអ្នកធ្លាប់ធ្វើការ។ អ្នកអាចសរសេរអំពីបញ្ហាបច្ចេកទេស ការសិក្សា សិក្ខាសាលាដែលបានចូលរួម និងគំនិតផ្ទាល់ខ្លួន​​ … ល។

និស្សិតមួយភាគធំគឺមិនមានប្លុក និងសរសេរឡើយ។ ហេតុដូច្នេះគឺអ្នកនាំមុខពួកគេរួចទៅហើយ ។

សិក្ខាសាលា ឬក៏ជួបជុំ

មនុស្សភាគច្រើនបានចំណាយពេលរបស់ពួកគេដើម្បីចូលរួមក្នុងសិក្ខាសាលានិងធ្វើការកត់ត្រានូវអ្វីដែលអ្នកធ្វើបទបង្ហាញនិយាយ។ វាគឺជាពេលដ៏ល្អក្នុងការជួបជាមនុស្សម្ចាស់ក្រុមហ៊ុននានា (ដែលមិនចាំបាច់ធ្វើការនិយាយជាមួយផ្នែកគ្រប់គ្រងធនធានមនុស្ស – Human Resource) ។

មានសិក្ខាសាលាជាច្រើនដូចជា Black Hat USA, DEF CON, … ដែលអ្នកអាចជួបជាមួយ នឹងអ្នកជំនាញផ្នែកសន្តិសុខជាច្រើន និងមានឧិកាសដើម្បីចូលទៅធ្វើជាអ្នកហាត់ការ ឬធ្វើការនៅទីនោះក៏អាចថាបាន។ ភាគច្រើននៃសិក្ខាសាលាគឺផ្តល់នូវការបញ្ចុះថ្លៃ ឬក៏ឥតគិតថ្លៃដល់និស្សិតផងដែរ។

បើសិនជាអ្នកមានការស្រាវជ្រាវរកឃើញអ្វីមួយថ្មី អ្នកអាចធ្វើការពិចារណាដើម្បីធ្វើការបញ្ជូនវាចូលទៅកាន់ម្ចាស់រៀបចំសិក្ខាសាលាដើម្បីទទួលបានការចូលរួមដោយឥតបង់ថ្លៃ (Free Pass), ទទួលបានការស្នាក់នៅ (Local Accomodations), និងថ្លៃសំបុត្រយន្តហោះផងដែរ (Air-Ticket), …etc។

វិញ្ញាបនប័ត្រជំនាញ (Certifications)

វិញ្ញាបនប័ត្រជំនាញគឺជាប្រធានបទក្តៅគគុកមួយនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ។ នៅពេលដែលអ្នកធ្វើការស្វែងរកនូវកន្លែងដើម្បីហាត់ការងារ ភាគច្រើនគឺគេធ្វើការចាប់អារម្មណ៍ទៅលើសមត្ថភាពទូទៅ និងជំនាញទំនាក់ទំនង ជាជាងវិញ្ញាបនប័ត្រជំនាញ។ ក្រោយពីបញ្ចប់ការសិក្សាពី មហាវិទ្យាល័យ វិញ្ញាបនប័ត្រជំនាញនឹងមានសារៈសំខាន់សម្រាប់ផ្តល់ឲ្យអ្នកនូវតម្លៃជាអ្នកអាជីព។

វិញ្ញាបនប័ត្រដំបូងនៃសន្តិសុខព័ត៌មានរួមមាន CompTIA Security+, CCNA Cyber Ops, CCNA Security, និងមានផ្សេងជាច្រើនទៀត។ អ្នកអាចជ្រើសរើសយកនូវវិញ្ញាបនប័ត្រណា ដែលត្រូវនឹងជំនាញរបស់អ្នក។ ឧទាហរណ៍បើសិនជាអ្នកចាប់អារម្មណ៍ផ្នែកសន្តិសុខបណ្តាញ អ្នកអាចចាប់យក​ CCNA Routing & Swithching។ បើសិនជាអ្នកចាប់អារម្មណ៍ខាង​ cloud security អ្នកអាចរៀន AWS Certifications​​ ។

ស្វែងរកអ្នកផ្តល់ដំបូន្មាន (Mentoring )

នៅក្នុងជំនាញសន្តិសុខព័ត៌មាន មនុស្សគឺចូលចិត្តជួយគ្នាជានិច្ច។ អ្នកអាជីពផ្នែកសន្តិសុខព័ត៌មានជាច្រើនគឺចូលចិត្តក្នុងការជួយផ្តល់ដំបូន្មានទៅដល់និសិ្សតដែលមានចំណាប់អារម្មណ៍ (passion) ផ្នែកសន្តិសុខនេះណាស់។ អ្នកអាចចំណាយពេលវេលាច្រើនក្នុងការស្វែងរកអ្នកផ្តល់ដំបូន្មានដែលត្រូវចិត្តអ្នក តែវាមានតម្លៃណាស់នៅពេលដែលអ្នកស្វែងរកបាន។

អ្នកអាចចូលទៅកាន់វេបសាយ https://infosecmentors.net ដើម្បីស្វែងរកព័ត៌មានបន្ថែម។

បណ្តាញសង្គម (Social Media)

ការប្រើប្រាស់បណ្តាញសង្គមអាចអនុញ្ញាតឲ្យអ្នកបង្ហាញនូវវត្តមានរបស់អ្នកទៅឲ្យពិភពលោកនូវអ្វីដែលអ្នកអាចផ្តល់ឲ្យជាលក្ខណៈអាជីព។

មានបណ្តាញសង្គមមួយចំនួនដែលផ្តល់ប្រយោជន៍ដល់អ្នក មានដូចជា Facebook, LinkedIn និង​ Twitter ។

សេចក្តីបញ្ចប់ (Wrap-up)

ក្នុងនាមជានិស្សិតមួយរូប អ្នកត្រូវតែធ្វើការប្រឹងប្រែងតាមរយៈការស្វែងរកកន្លែងហាត់ការ (internships) ។ ការបង្កើតនូវ Personal branding គឺជាកូនសោរគន្លឹះមួយដ៏សំខាន់ដើម្បីស្វែងរកការងារ។ អ្នកអាចរកបានឧិកាសជាច្រើនតាមរយៈ industry connections ជាជាងកន្លែងណាៗទាំងអស់។ អ្នកដទៃនឹងទាក់ទងជាមួយអ្នកដោយផ្អែកទៅលើថាតើលក្ខណៈសម្បត្តិ និងភាពល្បីល្បាញរបស់អ្នកកម្រិតណា ទាំងក្នុងសង្គមជាក់ស្តែង និងនៅលើអ៊ិនធឺណិត ។

វាមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់និស្សិតក្នុងការអភិវឌ្ឍន៍នូវ personal brand របស់ខ្លួនឲ្យបានខ្លាំងក្លា។ អ្នកអាចទទួលបានច្រើនតាមរយៈការនិយាយស្តីនិងសកម្មភាព ការចូលរួមទៅក្នុងសហគមន៍/ព្រឹត្តិការណ៍នានា និងការថែរក្សាទំនាក់ទំនងជាមួយនឹងឧស្សាហកម្ម។ ដោយសារតែមាននិសិ្សតច្រើនណាស់ដែលនឹងបញ្ចប់ការសិក្សា ហេតុដូច្នេះហើយ យើងត្រូវតែជាបុគ្គលម្នាក់ដែលលេចធ្លោរជាងអ្នកដទៃ។

សូមឲ្យមានសំណាងល្អ ៕

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button