Flat Fading និង Frequency Selective Fading

នៅក្នុងមជ្ឃដ្ឋានបញ្ជូនស៊ីញ៉ាល់វិទ្យុក្នុងបរិយាកាស់ ជាពិសេសលើ Microwave Link, សំរាប់បណ្តាប្រេកង់ដែលខ្ពស់ជាង 13GHz, ការថយចុះថាមពលស៊ីញ៉ាល់ដោយសារ ព្រិល ភ្លៀង គឺជាកណ្តាចំបងដែលកំរិតប្រវែងបញ្ចូនស៊ីញ៉ាល់ពត៌មាន។ តំហយចុះនេះហៅថា flat attenuation រឺ flat fading។ Flat fading មានន័យថា តំហយចុះកើតឡើងចំពោះសមាសធាតុប្រេកង់ទាំងឡាយនៅក្នុងគំលាតបង់ប្រេកង់ទាំងមូលតាមលក្ខណះដូចៗគ្នា។

ផ្ទុយទៅវិញ សំរាប់ប្រេកង់ទាំងឡាយណាដែលទាបជាង 13 GHz, ដោយប្រើគំលាតបង់ប្រេកង់ (bandwidth) ខ្ពស់ ហើយបញ្ជូននៅលើប្រវែងបញ្ជូនវែង (long distance link), នឹងធ្វើអោយស៊ីញ៉ាល់រត់នៅលើគន្លងផ្លូវច្រើន(multipath) ដោយសារការជះរឺការចាំងត្រឡប់ (reflection) នៃបាច់ស៊ីញ៉ាល់ពី ដី, ពីទឹក រឺ ការចាំងបែរ (refraction) ពីបរិយាកាស់ជាដើម បង្កើតឡើងនូវ frequency selective fading ដែលជាកត្តាដ៏ចំបងជាងគេដែលកម្រិតដល់ការបំពេញមុខងារ (performance) នៃការបញ្ចូនរលកវិទ្យុ។ Frequency selective fading មានន័យថាការតំហយចុះថាមពលដែលប៉ះពាល់ដល់បណ្តាសមាធាតុប្រេកង់នៅក្នុង គំលាតបង់នៃកាណាល់ទាំងមូលតាមលក្ខណះខុសៗគ្នា។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version