GeneralKnowledgeSecurity NewsSecurity Tips

ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល

មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។ វាមានផលវិបាកជាច្រើននៃការលួចចម្លងឌីជីថល។

ការលួចចម្លងឌីជីថលគឺជាទង្វើនៃការទាញយក និងចែកចាយនូវកម្មសិទ្ធិបញ្ញា (Copyrighted) ដោយមិនចាំបាច់បង់ប្រាក់សម្រាប់វានោះទេ។ ហើយវាពិតជាទង្វើខុសច្បាប់។ ការលួចចម្លងឌីជីថលគឺជាការរំលោភលើច្បាប់រក្សាសិទ្ធិ។ វាអាចបណ្តាលឱ្យមានការផាកពិន័យ និងជាប់ពន្ធនារផងដែរ។ បើគិតពីការលួចចម្លងឌីជីថល គឺជាទម្រង់នៃការលួចអត្តសញ្ញាណឌីជីថល (Digital Theft)។ ជារៀងរាល់ឆ្នាំការលួចចម្លងឌីជីថល គឺមានតម្លៃរាប់ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនគ្រាន់តែសម្រាប់ការបាត់បង់ផ្នែកហិរញ្ញវត្ថុនោះទេ។

ហេតុអ្វីវាមានការលួចចម្លង?

មិនមែនគ្រប់គ្នាដែលប្រើប្រាស់អ៊ីនធឺណិត គឺជាចោរលួចតាមកុំព្យូទ័រនោះទេ។ មនុស្សភាគច្រើនគោរពតាមច្បាប់ និងបង់ប្រាក់សម្រាប់មាតិកា និងកម្មវិធីដែលពួកគេប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់មួយចំនួនជឿថា កម្មវិធី Software ខ្សែភាពយន្ត តន្រ្តី និងហ្គេមជាច្រើនគួរតែអាចរកបានដោយសេរី។ ប៉ុន្តែវាមិនមែនគិតតែអំពីប្រាក់នោះទេ។

  • មូលហេតុទូទៅបំផុតសម្រាប់ការលួចចម្លងឌីជីថលគឺមិនមានបំណងក្នុងការបង់ប្រាក់។ ជាក់ស្តែងមនុស្សចង់បានអ្វីៗដោយឥតគិតថ្លៃ។ វេបសាយ Torrent និងការចែករំលែក P2P ធ្វើឱ្យវាកាន់តែងាយស្រួលជាងមុនដើម្បីទាញយក (Download)។ អ្នកអាចទទួលបានអ្វីៗគ្រប់យ៉ាងចាប់ពីកម្មវិធី Software រហូតដល់ខ្សែភាពយន្ត និងសៀវភៅជាច្រើន។ ហើយក្នុងករណីជាច្រើន វាអាចចំណាយពេលពីរបីនាទីប៉ុណ្ណោះដើម្បីទាញយកវា
  • ក្នុងករណីជាច្រើន មនុស្សដែលអាចទាញយកដោយខុសច្បាប់ដោយសារតែមានបញ្ហាហិរញ្ញវត្ថុ។ ពួកគេមិនមានលទ្ធភាពទិញវាបាននោះទេ។ មនុស្សជាច្រើនមិនមានលុយដើម្បីទិញតាមស្របច្បាប់ទេ
  • ហេតុផលមួយទៀតគឺការជឿជាក់ថា ក្រុមហ៊ុនជាច្រើនមានលុយគ្រប់គ្រាន់។ ពួកគេអាចជឿជាក់ថា ពួកគេមានសិទ្ធិចែកចាយដោយឥតបង់ថ្លៃដល់អ្នកមានសំណាង ហើយផ្តល់ឱកាសឱ្យគ្រប់គ្នារីករាយ ឬការប្រើប្រាស់វា
  • មនុស្សខ្លះធ្វើវាដើម្បីផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។ ពួកហេគឃ័រអាចទាញយកខ្លឹមសារនៃការលួចចម្លងនេះដោយមានគោលបំណងលក់វាឡើងវិញសម្រាប់ការរកប្រាក់ចំណេញ
  • ពួកហេគឃ័រ និងក្រុមវិស្វករបណ្តាញសង្គមប្រើប្រាស់ខ្លឹមសារនៃការលួចចម្លងដើម្បីចែកចាយមេរោគនិងឆ្លងទៅលើប្រព័ន្ធរបស់អ្នកប្រើប្រាស់
  • ការប្រើតែម្តងគឺជាលេសមួយទៀតសម្រាប់ការលួចចម្លងមាតិកាដែលមានការរក្សាសិទ្ធិ (copyrighted content)។ អ្នកប្រើប្រាស់ជាច្រើនអាចចង់មើលថា តើខ្សែភាពយន្តនេះល្អមើលទេមុននឹងមើលវានៅរោងល្ខោននោះ។ ស្រដៀងគ្នានេះដែរ អ្នកប្រហែលជាចង់ទាញយកកម្មវិធីដើម្បីដំណើរការភារកិច្ចពិសេសណាមួយសិន។ បន្ទាប់ពីប្រើប្រាស់វាម្តងរួចមក ពួកគេលុបវា ឬ Uninstall ទៅលើកម្មវិធីនេះ
  • មនុស្សមួយចំនួនមិនឃើញអំពីការលួចចម្លងឌីជីថលនេះថាជាអំពើចោរកម្មទេ។ ពួកគេមិនយល់ឃើញថាមាតិកាឌីជីថលដូចគ្នាដូចទៅនឹងអ្វីដែលពួកគេកំពុងតែធ្វើជាក់ស្តែង (physical) នោះទេ ។

ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថល

ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថលគឺមានកម្រិតខ្ពស់។ អ្នកអាចស្រមៃមើលមួយភ្លែតថា អ្នកគឺជាអ្នកនិពន្ធ និងអ្នកលេងភ្លេងម្នាក់។ អ្នកវិនិយោគរយៈពេលមួយឆ្នាំពេញដើម្បីសរសេរអាល់ប៊ុមដំបូងរបស់អ្នក។ អាល់ប៊ុមថ្មីរបស់អ្នកត្រូវបានផលិត និងវាយលុកទីផ្សារ។ អ្នកចាប់ផ្តើមរកប្រាក់តិចតួច។ ទោះជាយ៉ាងណាក៏ដោយ អ្នកដឹងថាអាល់ប៊ុមរបស់អ្នកត្រូវលួចចម្លង និងចែកចាយដោយឥតគិតថ្លៃលើអ៊ីនធឺណិត។ ឥឡូវនេះអ្នកចាប់ផ្តើមខាតបង់ប្រាក់។ អ្នកមិនអាចមានលទ្ធភាពសរសេរអាល់ប៊ុមទីពីរបានទេដោយសារតែការបាត់បង់ផ្នែកហិរញ្ញវត្ថុនេះ។ លើសពីនេះទៀត អ្នករកឃើញនរណាម្នាក់លក់អាល់ប៊ុមរបស់អ្នកសម្រាប់តម្លៃថោក។ ជាលទ្ធផលអ្នកមិនត្រឹមតែខាតបង់លុយទេ តែអ្នកផ្សេងទៀតកំពុងទទួលបានផលប្រយោជន៍ពីការងាររបស់អ្នក។ បើគ្មានច្បាប់រក្សាសិទ្ធិទេ អ្នកនឹងមិនមានផ្លូវច្បាប់នោះទេ។

ក្រៅពីបញ្ហាផ្នែកច្បាប់ ការលួចចម្លងឌីជីថលក៏អាចមានផលប៉ះពាល់លើអ៊ីនធឺណិតផងដែរ។ ដូចដែលបានលើកឡើងខាងលើនេះ ពួកហេគឃ័រប្រើប្រាស់មាតិកានៃការលួចចម្លងដើម្បីបញ្ជូលពពួកមេរោគ malware, trojans និងវីរុស។ ក្រុមហ៊ុនដែលប្រើកម្មវិធីលួចចម្លង គឺស្មើនឹងការរំលោភសិទ្ធិអ្នកនិពន្ធ និងការរំលោភបំពានជាច្រើនទៀត។ ប្រព័ន្ធព័ត៌មានរបស់ពួកគេ ក៏អាចប្រឈមមុខទៅនឹង malware ឬវីរុសជាច្រើនទៀតផងដែរ។ ពួកហេគឃ័របន្ទាប់មកប្រើប្រាស់នូវប្រព័ន្ធឆ្លងមេរោគទាំងនេះដើម្បីចាប់ផ្តើមការវាយប្រហារ ឬប្រើប្រាស់ដើម្បីរុករករូបិយប័ណ្ណឌីជីថល (Cryptocurrency) ។

ការទាញយកតាម Torrent ភ្ជាប់មកជាមួយនូវហានិភ័យផ្ទាល់ខ្លួន។ ដោយសារតែអ្នកដែលទាញយកក៏កំពុងចែកចាយផងដែរ។ IP Address គឺជាបង្ហាញជាសាធារណៈ ហើយអាចត្រូវបានតាមដានយ៉ាងងាយស្រួលផងដែរ។ ដោយសារតែកម្មវិធីលួចចម្លងមិនអាចត្រូវធ្វើបច្ចុប្បន្នភាពបាននោះ វាអាចជាទ្វារចំហរឱ្យមានការវាយប្រហារទៅលើចំនុចខ្សោយនានាដែលមាននៅក្នុងកម្មវិធីទាំងនោះ។  Patch សុវត្ថិភាពនេះមិនត្រូវតំឡើងនោះទេ ពីព្រោះកម្មវិធីនេះមិនអាចធ្វើការផ្ទៀងផ្ទាត់ទៅលើម៉ាស៊ីន Servers ដែលបានធ្វើបច្ចុប្បន្នភាពរួចហើយនោះ។ ប្រព័ន្ធប្រតិបត្តិការដែលបានលួចចម្លងអាចបិទសេវាកម្មសំខាន់ៗជាច្រើន។ ជញ្ជាំងភ្លើង (Firewalls) និងការធ្វើបច្ចុប្បន្នភាពអាចត្រូវបិទ ហើយជាលទ្ធផលបណ្តាលអោយមានចំនុចខ្សោយជាច្រើនត្រូវបានបើកចំហ និងមានសុវត្ថិភាពតិចជាងមុន។

ការការពារខ្លួនអ្នក

វាអាចត្រូវគេកែប្រែ ឬផ្លាស់ប្តូរនៅលើមាតិកាការលួចចម្លងឌីជីថលនេះ។ ប៉ុន្តែហានិភ័យជាញឹកញាប់មានលើសពីផលប្រយោជន៍។ អ្នកអាចទទួលបានបញ្ហាផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរប្រសិនបើត្រូវចាប់ខ្លួនដែលនាំឱ្យមានការជាប់ពន្ធនាគារ និងពិន័យជាទឹកប្រាក់យ៉ាងច្រើន។ ប៉ុន្តែបញ្ហាផ្នែកច្បាប់មិនមែនជាការគំរាមតែមួយគត់ពីការលួចចម្លងឌីជីថលនោះទេ។ មេរោគ និងភាពងាយរងគ្រោះអាចធ្វើអោយប្រព័ន្ធមានហានិភ័យខ្ពស់សម្រាប់ការវាយប្រហារ។ ខណៈពេលដែលវាហាក់ដូចជាមិនមានគ្រោះថ្នាក់នោះទេ, ការលួចចម្លងបានធ្វើឱ៌្យមានការខាតបង់រាប់ពាន់លានក្នុងជារៀងរាល់ឆ្នាំ។ ជាលទ្ធផលតម្លៃដែលប៉ះពាល់ដល់អតិថិជនក៏មានការកើនឡើងផងដែរ។

មធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនអ្នកពីការលួចចម្លងនោះ គឺមិនត្រូវទាញយកដោយខុសច្បាប់ទេ។ ត្រូវប្រើប្រាស់តែកម្មវិធី Software ដែលទុកចិត្តចេញពីគេហទំព័រដែលជឿទុកចិត្តប៉ុណ្ណោះ។ កុំទទួលយកច្បាប់ចម្លងពីមិត្តភក្ដិ ឬពីប្រភពដែលអ្នកមិនស្គាល់។ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពទិញវា សូមរកមើលទៅក្នុងកំណែសាកល្បង ឬកម្មវិធីឥតគិតថ្លៃ។ កម្មវិធី Open source Software គឺជាជម្រើសឥតគិតថ្លៃដ៏អស្ចារ្យមួយផងដែរ។ ការប្រើប្រាស់សេវា streaming ដើម្បីស្តាប់តន្ត្រី និងមើលខ្សែភាពយន្ត។ ការ Subscription គឺកាន់តែមានតំលៃសមរម្យនៅពេលនេះ។ ផលវិបាកជាច្រើននៃការលួចចម្លងឌីជីថលគឺពិតប្រាកដណាស់។ វាមានតែអ្នកប៉ុណ្ណោះដែលអាចការពារខ្លួនអ្នកពីគ្រោះថ្នាក់ជាច្រើនបាន៕

ប្រភព: Cybersecurity Magazine

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button