ISAC Cambodia (InfoSec)
GeneralSecurity News

បែកធ្លាយទិន្នន័យអតិថិជនមួយចំនួន របស់ក្រុមហ៊ុន ​DigitalOcean

តាមព័ត៌មានពី TheHackerNews បានឱ្យដឹងថា នាពេលថ្មីៗនេះ ក្រុមហ៊ុន DigitalOcean ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗ ​Web Hosting នោះ បានជួបប្រទៈនូវឧប្បទេវហេតុសន្តិសុខ (បែកធ្លាយទិន្នន័យ) ដែលបានធ្លាយចេញទិន្នន័យអតិថិជនទៅដល់ជនទីបី (ដែលមិនស្គាល់ និងមិនមានសិទ្ធិអនុញ្ញាត)។

ទោះបីជាក្រុមហ៊ុននេះ មិនទាន់បានធ្វើការប្រកាសព័ត៌មានជាសាធារណៈក៏ដោយ ក៏នាពេលថ្មីៗនេះ ក្រុមហ៊ុនបានចាប់ផ្តើមផ្ញើអុីមែលធ្វើការព្រមានដល់អតិថិជនរបស់ខ្លួនអំពីវិសាលភាពនៃការរំលោភបំពាននេះ។ យោងតាមអុីមែលជូនដំណឹងអំពីការរំលោភបំពានដែលប៉ះពាល់ដល់អតិថិជន បានឱ្យដឹងថា ការលេចធ្លាយទិន្នន័យបានកើតឡើងដោយសារតែការធ្វេសប្រហែស ដែលក្រុមហ៊ុនខ្លួនផ្ទាល់ បាន ទុកឯកសារផ្ទៃក្នុង អាចធ្វើការអាក់េសសពីអុីនធឺណិត ដោយមិនមានពាក្យសម្ងាត់ការពារ។

ឯកសារនោះរួមមាននូវព័ត៌មានអំពី អាស័យដ្ឋានអុីមែល និង/ឬ ឈ្មោះគណនី (ឈ្មោះដែលអ្នកបានដាក់នៅពេលដែលអ្នក sing-up) ក៏ដូចជាទិន្នន័យមួយចំនួនអំពីគណនីរបស់អ្នក ដែលអាចរួមមានដូចជា Droplet count, bandwith usage, ការគំទ្របច្ចេកទេស ឬក៏ព័ត៌មានទំនាក់ទំនងអំពីការលក់, និងទំហំទឹកប្រាក់ដែលអ្នកបានបង់ក្នុងឆ្នាំ២០១៨។

ក្រុមហ៊ុនបានផ្តល់ព័ត៌មានបន្ថែមថា “មានអតិថិជនរបស់យើងតិចជាង ១ភាគរយប៉ុណ្ណោះដែលត្រូវប៉ៈពាល់ដោយបញ្ហានេះ ហើយព័ត៌មានផ្ទាល់ខ្លួនដែលមាននៅក្នុងការបែកធ្លាយនោះគឺ ឈ្មោះគណនី និងអាស័យដ្ឋានអុីមែលតែប៉ុណ្ណោះ។ វាមិនពាក់ព័ន្ធទៅនឹងសកម្មភាពមិនប្រក្រតីក្នុងការអាក់សេសទៅកាន់ប្រព័ន្ធរបស់យើងឡើយ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button