GeneralSecurity News

Android Malware spread to your PC

ក្រុមហ៊ុន Kaspersky Lab បានបញ្ចេញព័ត៌មានស្តីពី malware ប្រភេទថ្មីមួយ ដែលអាចឆ្លងចូលទៅក្នុង កុំព្យូទ័ររបស់អ្នក នៅពេលដែលកុំព្យូទ័រនោះ ភ្ជាប់ជាមួយនឹង smartphone ឬក៏ tablet ។ មានកម្មវិធីចំនួនពីរគឺ Super Clean និង Droid Cleaner ត្រូវបានរកឃើញនៅក្នុង Google Play android market។ កម្មវិធីទាំងពីរនេះ គឺតែមួយប៉ុណ្ណោះ គ្រាន់តែផ្លាស់ប្តូរឈ្មោះកម្មវិធីប៉ុណ្ណោះ។

កម្មវិធីទាំងនេះ មើលទៅហាក់ដូចជា កម្មវិធីមួយប្រើប្រាស់សម្រាប់សំអាតអង្គចងចាំ (memory) សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ប៉ុន្តែនៅពេលដែលបញ្ចូល និងដំណើរការ វានឹងបង្ហាញនូវរាល់ processes មួយចំនួនកំពុងដំណើរការ ហើយបន្ទាប់មកទៀតធ្វើការបើកឧបករណ៍សារជាថ្មី (restart device)។ បន្ទាប់ទៀត នៅពីក្រោយខ្នង កម្មវិធីនេះ នឹងធ្វើការទាញយកឯកសារចំនួនបី មានដូចជា autorun.inf, folder.ico,  និង svchosts ចូលនៅក្នុងទូរស័ព្ទ។

នៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទូរស័ព្ទដៃ android ជាមួយនឹងកុំព្យូទ័រប្រើប្រាស់ Windows ដែលមុខងារ ដំណើរការ Autorun និង Autoplay រួចមក ឯកសារឈ្មោះ svchosts.exe (Backdoor.MSIL.Ssucl.a) នឹងត្រូវបានដំណើរការក្នុងកុំព្យូទ័រនោះ ដោយអ្នកមិនដឹឹងខ្លួនឡើយ។

មុនពេលដែលកម្មវិធីនេះត្រូវបានលប់ចោល ដោយ Google កម្មវិធីទាំងពីរនេះមានអ្នកទាញយកសរុបប្រមាណជា ៦០០០ដង។ មេរោគនេះអាចមានលទ្ធភាព ថតសំលេង ផ្ញើរសារ បើក Wi-Fi ប្រមូលព័ត៌មានពីឧបករណ៍ បញ្ជូនចេញនូវទិន្នន័យដែលមានក្នុង SD Card ទាំងអស់ បញ្ជូននិងលុបរាល់សារ SMS ទាំងអស់ បញ្ជូនចេញរាល់ contacts ទាំងអស់ រូបភាពទាំងអស់ និងទីតាំង GPS របស់លោកអ្នក។

ការវាយប្រហារកាន់តែមានភាពស្មុគស្មាញ ហើយអ្នកប្រើប្រាស់ ជាពិសេសគឺអ្នកដែលមានចំណេះដឹងតិចតួច ក្នុងការប្រើប្រាស់បច្ចេកវិទ្យា នឹងងាយស្រួលក្លាយជាគោលដៅនៃពួក hackers។

ប្រភព៖ ⁣http://www.securelist.com/en/blog/805/Mobile_attacks

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button