Facebook, Instagram briefly go down
Facebook និង Instagram គាំងមួយរយៈ
តាមប្រភពព័ត៌មាន CNN បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណជា ១ម៉ោងមុននេះ មនុស្សទាំងអស់គ្នានៅពាសពេញពិភពលោកនេះ ត្រូវបានបង្ខំចិត្តធ្វើការទំនាក់ ទំនងគ្នាដោយផ្ទាល់ជាលក្ខណៈបុគ្គល។
នៅបន្ទាប់ពីម៉ោង 12:10 a.m. ET, Facebook និង Instagram ត្រូវបានគាំងមិនដំណើរការ ដែលបណ្តាលឲ្យមនុស្សរាប់លាននាក់ជំុវិញពិភពលោក មានភាពជ្រួលច្របល់ ដោយសារតែមិនបានបង្ហោះរូប selfies បាន។
អ្នកចូលទៅកាន់វិបសាយ Facebook ត្រូវបានស្វាគមន៍ដោយពាក្យថា “Sorry, something went wrong.” ហើយមានអ្នកខ្លះគឺមិនអាចបើកបានតែម្តង។
ក្រុមដែលបានកំណត់ខ្លួនឯងថាជា Lizard Squad ដែលបានវាយប្រហារទៅលើវិបសាយ Malaysia Airlines កាលពីពេលថ្មីៗនេះ បានចេញមកអៈអាង ទទួលខុសត្រូវចំពោះការវាយប្រហារនេះ នៅក្នុងបណ្តាញសង្គម Twitter។
ការវាយប្រហារនេះគឺបានជៈឥទិ្ធពលទៅលើផ្នែកដ៏ធំនៃសហរដ្ឋអាមេរិក នេះបើតាមវិបសាយ downdetector.com ។ អ្នកប្រើប្រាស់នៅតំបន់ Asia, Australia និង New Zealand ក៍បានរាយការណ៍អំពីបញ្ហានេះផងដែរ។
បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook (Charlene Chian) បានប្រាប់ដល់ CNN ថា “យើងដឹងថា មានមនុស្សជាច្រើនកំពុងតែមានបញ្ហា ក្នុងការភ្ជាប់ទៅកាន់ facebook និង Instagram ។ យើងកំពុងតែធ្វើកិច្ចការនេះ ដើម្បីឲ្យវាដំណើរការបានជាធម្មតាវិញឲ្យបានលឿនតាមតែអាចធ្វើបាន”។
មនុស្សជាច្រើនបានចូលទៅកាន់ Twitter ហើយបានដាក់នូវ hashtag (#facebookdown)
ព័ត៌មានបន្ថែម៖
http://www.cnn.com/2015/01/27/tech/facebook-instagram-down/index.html