Facebook Auto-UnLiker — Your Facebook Page ‘Likes’ Might Drop This Week

តើអ្នកមាន Facebook Business Page ដែរឬទេ? បើសិនជាមាន នោះអ្នកនឹងមានការចាប់អារម្មណ៍ជាមួួនឹងចំនួន “likes” នៅលើ Facebook Page របស់អ្នកក្នុងសប្តាហ៍ខាងមុខ ដែលអាចឲ្យមានការខកចិត្តបន្តិច ប៉ុន្តែហ្វេសប៊ុកជឿជាក់ថា នឹងជួយដល់ពាណិជ្ជកម្មដឹងនូវអ្នកដែលតាមដានព័ត៌មានរបស់ខ្លួន ពិតប្រាកដ។

ហ្វេសប៊ុកនឹងធ្វើការ UNLIKE ដោយស្វ័យប្រវត្តិក្នុងទ្រង់ទ្រាយធំ

ហ្វេសប៊ុកបាននិយាយថា “នៅក្នុងសប្តាហ៍ខាងមុខនេះ អភិបាលគ្រប់គ្រង ​Facebook Page ទាំងអស់នឹងឃើញនូវការថយចុះនៃចំនួន Page Likes របស់ខ្លួន នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីរបស់ហេ្វសប៊ុក។ ការលុបចោលនូវ Likes ទាំងនោះគឺតំណាងឲ្យគណនីដែលមិនមានសកម្មភាពនៅក្នុងហ្វេសប៊ុក។ ហ្វេសប៊ុក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១២ ខែមីនា ហើយនឹងបន្តក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខទៀត។ ”

ហ្វេសប៊ុកធ្វើការត្រួតពិនិត្យអ្នក LIKE ក្លែងក្លាយ

ហ្វេសប៊ុកបានធ្វើការយ៉ាងសកម្មក្នុងការធ្វើឲ្យប្រសើរឡើង នូវយន្តការត្រួតពិនិត្យគណនីក្លែងក្លាយ។ យើងទាំងអស់គ្នាបានដឹងថា ចំនួននៃអាជីវកម្ម និងកត្តិកសញ្ញា (brand) ទិញនូវ fake Facebook Likes និង Twitter followers ដើម្បីបង្ហាញនូវភាពពេញនិយមនៃអាជីវកម្មរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមយក្ស មានដូចជា Facebook, Twitter និង ​Google បានដើរតួនាទីយា៉ងសំខាន់ក្នុងពេលបោះឆ្នោតថ្មីៗនេះនៅឥណ្ឌា ដែលគណបក្សនិមួយៗ បានចំណាយថវិការយ៉ាងច្រើន ដើម្បីទិញនូវចំនួន Likes ហើយធ្វើការផ្សព្វផ្សាយនូវការឃោសនារបស់ខ្លួន។

គុណសម្បត្តិនៃការលប់ចោលនូវគណនីមិនប្រើប្រាស់ពី LIKES

យោងទៅតាមហ្វេសប៊ុកបានឲ្យដឹងថា មាននូវហេតុផលពីរយ៉ាងធំៗ ក្នុងការលុបចោលនូវគណនីមិនប្រើប្រាស់ចេញពី Page គឺ ១.ចំនួន LIKES ពិតប្រាកដត្រឹមត្រូវ និង ២.ធ្វើឲ្យអ្នកដែល LIKES ពិតប្រាកដឃើញព័ត៌មានមុនគេ។

ជាមួយនឹងទិន្នន័យ LIKES ពិតប្រាកដ អាជីវកម្មទាំងឡាយអាចយល់កាន់តែច្បាស់ ថាតើអ្នកដែលតាមដានព័ត៌មានយើង មានការចាប់អារម្មណ៍ទៅលើផលិតផលរបស់អ្នកបានកម្រិតណា។ ហ្វេសប៊ុកចង់ផ្តល់ឲ្យ អ្នកដំណើរការអាជីវកម្មទាំងអស់ “up-to-date insights” នៅលើ Facebook Page របស់ខ្លួន។

ការធ្វើដូច្នេះនឹងផ្តល់ឲ្យអាជីវកម្មទាំងអស់ នូវព័ត៌មានពិតប្រាកដអំពី Facebook users ដែលកំពុងតែតាមដាន Facebook Page របស់អ្នក ហើយនឹងធ្វើឲ្យ កាន់ប្រសើរក្នុងការប្រើប្រាស់នូវ Facebook’s Custom Audiences tool ដែលអាចអនុញ្ញាតឲ្យអ្នកគ្រប់គ្រង Facebook Page ធ្វើការបង្កើតនូវ followers (audiences) ដោយស្វែងរកអ្នកប្រើប្រាស់ទាំងឡាយណាដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង អ្នកដែលតាមដាន Facebook Page ក្រុមហ៊ុនរបស់អ្នក។

Exit mobile version