Cyber Youth Cambodia គឺជាសហគមន៍សន្តិសុខសាយប័រសម្រាប់យុវជន ដែលត្រូវបានបង្កើតឡើងសម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ ឬក៏ចំណង់ចំណូលចិត្ត (passion) ដើម្បីចាប់យកអាជីពការងារក្នុងវិស័យសន្តិសុខសាយប័រ។
Cyber Youth Cambodia បានរៀបចំ online session លើកទី១៧ របស់ខ្លួនប្រកបដោយជោគជ័យនាថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០:០០។
ប្រធានបទលើកទី១៧ នេះ គឺ Cybersecurity Governance ដែលវាគ្មិនរបស់យើងគឺលោក Sun Sokharino, Head of IT Department, MGN Emperor Bank Plc. ដែលសម្របសម្រួលដោយលោក លោក PHAN UOTDOM, Senior ISAC-Member ។