General

  • ភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit សម្រាប់ Android អាចឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន

    កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទជាមួយប្រព័ន្ធប្រតិបត្តិការ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង មួយពាន់លានដង ហើយត្រូវបានទទួលចំណាប់ថ្នាក់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play Store កាលពីឆ្នាំ២០១៩។ ប៉ុន្តែកាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Trend Micro បានបង្ហាញពីភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit ដែលអាចឱ្យជនអនាមិកជ្រៀតចូលទៅក្នុងទូរសព្ទទរបស់អ្នកប្រើប្រាស់បាន។ លោក…

    Read More »
  • អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ២៣ អនក្រ.បក ស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ​(National Internet Gateway – NIG) ។ អនុក្រឹត្យនេះកំណត់អំពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការតភ្ជាប់ បណ្តាញអុីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធិភាពនិងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម…

    Read More »
  • អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម

    កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 និង SE មួយចំនួនតូចកំពុងតែជួបប្រទះ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apple បាន បញ្ជាក់ថា អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5…

    Read More »
  • សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សាការរសម្ងាត់ប៉ុន្មាននោះទេ

    កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតកម្មវិធីនេះកាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។ ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ឬជនណាម្នាក់ចូលទៅទាញយកសារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុនមិនបានលុបចោលសារទាំងនោះ…

    Read More »
  • ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។ ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភនៅពេលដែលកម្មវិធីស្នើសុំឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអុីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ…

    Read More »
  • ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល

    កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។ ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។ ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីហ្គេមនេះជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។…

    Read More »
  • What is Cyber Insurance?

    You can get insurance for about anything. From homes, your health, to even a singer’s voice, cyber insurance is a…

    Read More »
  • ចោរបច្ចេកវិទ្យាកែប្រែកម្រិតជាតិគីមីនៅក្នុងប្រព័ន្ធចែកចាយទឹកស្អាត

    បើតាមព័ត៌មានពី Tampa Bay Times បានឱ្យដឹងថា ចោរបច្ចេកវិទ្យា ឬហេគឃ័របានវាយលុកដោយជោគជ័យចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហើយធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធចែកចាយទឹក ​(water treatment) នៅក្នុងទីក្រុង Oldsmar របស់រដ្ឋ Florida។ ចោរបច្ចេកវិទ្យាមានលទ្ធភាពក្នុងការបញ្ជាពីចំងាយទៅលើប្រព័ន្ធកុំព្យូទ័រ ហើយបានធ្វើការផ្លាស់ប្តូរកំរិតជាតិគីមីនៅក្នុងទឹកស្អាត ដោយការបង្កើននូវ ​Sodium Hydroxide ។…

    Read More »
  • ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android រាប់លានត្រូវបានរងការវាយប្រហារបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ

    បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគដ៏ល្បី Malwarebytes បានឱ្យដឹងថា កាលពីពេលថ្មីៗនេះពួកគេបានទទួលសាររអ៊ូរទាំជាច្រើនពីអ្នកប្រើប្រាស់ដែលប្រើទូរសព្ទប្រព័ន្ធប្រតិបត្តិការ Android ដែលទូរសព្ទរបស់ពួកគេត្រូវបានបញ្ចូលកម្មវិធីដែលពួកគេមិនបានទាញយក ឬបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនដោយខ្លួនឯង។ បន្ទាប់ពីធ្វើការស្រាវជ្រាវ ពួកគេបានរកឃើញថាបញ្ហានេះគឺមកពីការធ្វើបច្ចុប្បន្នភាពកម្មវិធី Barcode Scanner ហើយដែលកម្មវិធីជំនាន់ថ្មីនេះមានបង្កប់មកជាមួយនូវមេរោគ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវពិបាកនឹងយល់នោះថាតើហេតុអ្វីបានជា អ្នកអភិវឌ្ឍកម្មវិធីនេះទើបតែបញ្ចូលមេរោគទៅក្នុងកម្មវិធីនៅពេលដែលពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីនៅថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២០ ព្រោះភាគច្រើនកម្មវិធីដែលមានមេរោគគឺដោយសារតែអ្នកអភិវឌ្ឍកម្មវិធីប្រើកម្មវិធី SDK ដែលមានបង្កប់មេរោគស្រាប់មកបង្កើតកម្មវិធី…

    Read More »
  • ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាតនៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក

    អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។ ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង ៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។ ការជ្រៀតចូលលើកទីពីរបានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងប្រព័ន្ធកុំព្យូទ័រដោយបន្ថែមនូវសារធាតុគីមី…

    Read More »
  • វិធីសាស្ត្រចំនួន៦ ដើម្បីសុវត្ថិភាពកូនៗលើបណ្តាញអុីនធឺណេត!

    យោងតាមការផ្សាយរបស់ នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារភាពសម្បូរបែបនៃបច្ចេកវិទ្យា និងសេវាអុីនធឺណេត បានជម្រុញការប្រើប្រាស់ពាសពេញប្រទេស មិនថាទីប្រជុំជន ឬជនបទ។ លើសពីនេះយើងក៏សង្កេតឃើញថា កុមារតូចៗ និងយុវវ័យ កំពុងតែប្រើប្រាស់ប្រាស់ឧបករណ៍បច្ចេកវិទ្យា (ទូរស័ព្ទ កុំព្យូទ័រ ថេប្លេត។ល។) និងសេវាអុីនធឺណេត យ៉ាងទូលំទូលាយផងដែរ។ ដើម្បីជាទស្សនាទានជូនដល់ពុកម៉ែបងប្អូន ក្នុងការបង្កើនសុវត្ថិភាពជូនកូនៗ ជាទីស្រឡាញ់ ពីហានិភ័យនានាលើបណ្តាញអ៊ីនធឺណេត…

    Read More »
  • Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច

    គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាននិងមានតម្លៃខ្ពស់រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេសដែលនាំឱ្យអ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle…

    Read More »
  • ក្រុមហ៊ុន Apple កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់អាចបើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

    ដើម្បីងាយស្រួលក្នុងការបើកសោទូរសព្ទក្រុមហ៊ុនភាគច្រើនបានប្រើទិន្នន័យជីវមាត្រ (Biometrics) មានដូចជាក្រយ៉ៅម្រាមដៃ និងផ្ទៃមុខជាដើម ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការចូលប្រើប្រាស់ទូរសព្ទ។ សម្រាប់ក្រុមហ៊ុន Apple វិញនោះ ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុនបានងាកមកប្រើផ្ទៃមុខដើម្បីបើកសោទូរសព្ទ ប៉ុន្តែដោយសារអ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាសដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩នោះ បានធ្វើឱ្យពួកគេមានការលំបាកក្នុងការបើកសោទូរសព្ទ ព្រោះវាតម្រូវឱ្យពួកគេវាយបញ្ចូលលេខសម្ងាត់វិញ។ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់លោកអ្នកដែលត្រូវពាក់ម៉ាសនោះ ក្រុមហ៊ុន Apple កំពុងតែសាកល្បងមុខងារបើកសោជាមួយនឹងទូរសព្ទវៃឆ្លាតក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5។…

    Read More »
  • Discussing the Future of Cybersecurity with the COVID-19 Cyber Threat Coalition

    The global pandemic has given rise to many different coalitions—collections of cybersecurity professionals coming together to do what they can…

    Read More »
  • Cybersecurity and Cryptocurrency Regulation, Enforcement and Litigation

    Read More »
Back to top button