ISAC Cambodia (InfoSec)
GeneralRegulationRegulations UpdateSecurity News

អនុក្រឹត្យស្តីពីការគ្រប់គ្រងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យអនុក្រឹត្យស្តីពីការគ្រប់គ្រងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា។

បើតាមមាត្រា១ នៃអនុក្រឹត្យនេះបានឱ្យដឹងថា អនុក្រឹត្យនេះកំណត់អំពីយន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា និងមានឈ្មោះជាភាសាអង់គ្លេសថា Cambodia Digital Key – CamDigiKey ប្រកបដោយសុវត្ថិភាព គណនេយ្យភាព និងតម្លាភាព។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល នីតិបុគ្គលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ក្រុមហ៊ុនឬសហគ្រាសពាណិជ្ជកម្ម និងសមាគម ដែលត្រូវបានបង្កើតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរូបវន្តបុគ្គលមានសញ្ជាតិខ្មែរនិងរូបវន្តបុគ្គលមានសញ្ញាតិបរទេស ដែលប្រើប្រាស់សេវានិងទិន្នន័យនៃ អ.ឌ.ក លើកលែងតែការប្រើប្រាស់សេវានិងទិន្នន័យក្នុងវិស័យការពារជាតិ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

សូមទាញយកឯកសារលំអិតខាងក្រោម

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button