GeneralRegulationRegulations UpdateSecurity News

ប្រទេសរុស្សីនឹងផ្តាច់ចេញពីប្រព័ន្ធ អ៊ិនធឺណិតពិភពលោក នៅពេលចាំបាច់

Cover Image: MLADEN ANTONOV / AFP/GETTY IMAGES

បើតាមភ្នាក់ងារព័ត៌មានរុស្សី RosBiznesKonsalting (RBK) រាយការណ៍កាលពីសប្តាហ៍មុនមកថា អាជ្ញាធរមានសមត្ថកិច្ចរុស្សី និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតធំៗកំពុងមានផែនការក្នុងការផ្តាច់ប្រទេសរបស់ខ្លួនចេញពីប្រព័ន្ធអ៊ិនធឺណិត ដែលនេះគឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់ខ្លួន។

ហេតុផលនៃការសាកល្បងនេះគឺដើម្បីប្រមូលនូវព័ត៌មានវិភាគ និងផ្តល់នូវមតិយោបល់ត្រឡប់ទៅវិញ ហើយនឹងធ្វើការកែសម្រួលទៅនឹងសេចក្តីស្នើច្បាប់ដែលបានបញ្ជូនដល់រដ្ឋសភារុស្សី កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។

នៅក្នុងសេចក្តីព្រាងដំបូងរបស់ខ្លួនបានចែងថា ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតរុស្សីទាំងអស់គួរតែ ធានាប្រាកដនូវឯករាជ្យភាពនៃលំហរអ៊ិនធឺណិតរបស់រុស្សី (Russian Internet Space – Runet) ដើម្បីធ្វើការផ្តាច់ប្រទេសរុស្សីពីប្រព័ន្ធអ៊ិនធឺណិត ក្នុងករណីដែលមានការឈ្លានពានពីបរទេស ។

បន្ថែមជាមួយគ្នានេះផងដែរ ក្រុមហ៊ុនទូរគមនាគមន៍រុស្សីត្រូវតែតំឡើងនូវ “យន្តការបច្ចេកទេស” ដើម្បីធ្វើការបង្វែរផ្លូវ (re-route) ចរាចរអ៊ិនធឺណិតរបស់រុស្សីទាំងអស់ ទៅកាន់ exchange points ដែលបានអនុញ្ញាត ឬគ្រប់គ្រងដោយអង្គភាព Roskomnazor (ដែលជាអង្គភាពគ្រប់គ្រងទៅលើវិស័យទូរគមនាគមន៍រុស្សី)។

Roskomnazor នឹងធ្វើការត្រួតពិនិត្យទៅលើរាល់ចរាចរទិន្នន័យដើម្បីរាំងខ្ទប់នូវខ្លឹមសារហាមឃាត់ ហើយប្រាកដថារាល់ចរាចរទិន្នន័យរវាងអ្នកប្រើប្រាស់រុស្សីគឺស្ថិតនៅក្នុងប្រទេស ហើយមិនត្រូវបានធ្វើការ re-routed តាមរយៈម៉ាស៊ីនមេនៅបរទេសឡើយ (ដែលវាអាចមានលទ្ធភាពក្នុងការស្ទាក់ចាប់យក)។

ថ្ងៃខែសម្រាប់ការធ្វើតេស្តមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ ប៉ុន្តែវានឹងធ្វើឡើងមុនថ្ងៃទី០១ ខែមេសា ខាងមុខនេះ ដែលជាថ្ងៃផុតកំណត់ក្នុងការបញ្ជូននូវការធ្វើវិសោធនកម្មច្បាប់ ដែលត្រូវបានគេស្គាល់ថា Digital Economy National Program ។

ការធ្វើតេស្តសាកល្បងខាងលើនេះត្រូវបានឯកភាពរួចទៅហើយកាលពីកិច្ចប្រជុំ Information Security Working Group នាចុងខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ លោក Natalya Kaspersky ដែលជានាយកនៃក្រុមហ៊ុនសន្តិសុខអ៊ិនធឺណិតរុស្សី InfoWatch ហើយនឹងសហស្ថាបនិកនៃ Kaspersky Lab ធ្វើគណៈអធិបតីនៃក្រុមនេះ ហើយដែលរួមមាននូវក្រុមហ៊ុនទូរគមនាគមន៍ធំៗដូចជា MegaFon, Beeline, MTS, RosTelecom, និងផ្សេងៗទៀតផងដែរ។

បើតាមការរាយការណ៍របស់ RBK បានឲ្យដឹងថា ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតទាំងអស់បានយល់ព្រមឯកភាពទៅនឹងគោលដៅនៃច្បាប់នេះ ប៉ុន្តែមិនយល់ព្រមជាមួយនឹងការអនុវត្តលក្ខណៈបច្ចេកទេស ដែលពួកគេជឿថានឹងបណ្តាលឲ្យមានការរំខានដ៏ធំដល់ចរាចរទិន្នន័យអ៊ិនធឺណិតរបស់រុស្សីជាមិនខាន។ ការតេស្តផ្តាច់អ៊ិនធឺណិត នឹងផ្តល់ឲ្យដល់ក្រុមហុ៊ន ISPs ទាំងនោះនូវទិន្នន័យនានាថាតើណេតវើករបស់ខ្លួននឹងប្រតិកម្មយា៉ងដូចម្តេច។

រដ្ឋាភិបាលរុស្សីបានធ្វើការងារលើគម្រោងនេះរាប់ឆ្នាំមកហើយ។ កាលពីឆ្នាំ២០១៧ មន្រ្តីរុស្សីបាននិយាយថា ពួកគេមានផែនការបង្វែរចរាចរទិន្នន័យឲ្យនៅតែក្នុងស្រុកក្នុងឆ្នាំ២០២០ ឲ្យបាន ចំនួន ៩៥ភាគរយ។

អាជ្ញាធររុស្សីថែមទាំងបានបង្កើតប្រព័ន្ធបម្រុងទុក (backup) នូវ Domain Name System (DNS) ដែលពួកគេបានធ្វើតេស្តលើកដំបូងនៅឆ្នាំ 2014 និងម្តងទៀតនៅឆ្នាំ 2018 ហើយឥឡូវនេះវានឹងក្លាយជាសមាសភាគដ៏សំខាន់មួយនៃ Runet នៅពេលដែលក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់គ្រោងនឹងផ្តាច់ប្រទេសចេញពីពិភពលោក។

ការធ្វើដូចនេះរបស់រុស្សីកើតឡើងនៅពេលដែលប្រទេសជាសមាជិកណាតូ បានប្រកាសជាច្រើនលើកច្រើនសារថា ពួកគេកំពុងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារតាមអ៊ីនធឺណិតដែលរុស្ស៊ីត្រូវបានគេចោទប្រកាន់ឥតឈប់ឈរ។

ច្បាប់ដែលបានស្នើឡើងនេះត្រូវបានគេរំពឹងថានឹងត្រូវអនុម័តដោយលោកប្រធានាធិបតីពូទីន។ ការពិភាក្សាជាបន្តបន្ទាប់គឺទាក់ទងទៅនឹងការស្វែងរកវិធីសាស្រ្តបច្ចេកទេសត្រឹមត្រូ វដើម្បីផ្តាច់ចេញពីប្រព័ន្ធអ៊ីនធឺណិត ជាមួយនឹងពេលវេលាមិនដំណើរការ​ (downtime) តិចតួចបំផុតដល់អ្នកប្រើប្រាស់និងភ្នាក់ងាររដ្ឋាភិបាល។

រដ្ឋាភិបាលរុស្ស៊ីបានយល់ព្រមចុះហត្ថលេខាលើវិក័យប័ត្រ និងចេញលើការចំណាយរបស់ ISPs ដែលកែប្រែហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ និងដំឡើងម៉ាស៊ីនមេសម្រាប់បង្វែរចរាចរទៅកាន់ចំណុចផ្លាស់ប្តូរ (exchange point) ដែលបានអនុម័តរបស់ Roskomnazor ។ គោលដៅចុងក្រោយគឺសម្រាប់អាជ្ញាធររុស្ស៊ីក្នុងការអនុវត្តប្រព័ន្ធ web traffic filtering ដូចជញ្ជាំងភ្លើងចិនដ៏ធំ ប៉ុន្តែក៏មានប្រព័ន្ធអ៊ិនត្រាណែត (intranet) នៅទូទាំងប្រទេស ក្នុងករណីប្រទេសត្រូវការផ្ដាច់អ៊ិនធឺណិតនៅពេលក្រោយផងដែរ៕


Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button