យល់់ដឹងអំពីផ្នែកងងឹតរបស់អិុនធឺណិត (Dark Web)
អិុនធឺណិតត្រូវបានចែកចេញជាពីរប្រភេទ ដែលក្នុងនោះ មួយគឺជាអិុនធឺណិតដែលអ្នក និងខ្ញុំបាននឹងកំពុងប្រើប្រាស់ទាំងអស់គ្នា ឬហៅថា ”Surface Web” ដែលវារួមមាននូវវិបសាយធម្មតាៗដូចជា Google, Facebook, Amazon, និងអ្វីៗផ្សេងទៀតដែលអ្នកអាចស្រាវជ្រាវរុករក វានឹងបង្ហាញឲ្យអ្នកឃើញ។ តែនេះគឺមានប្រហែលជា ១០ភាគរយប៉ុណ្ណោះនៃអ៊ិនធឺណិតទាំងមូល ។ នៅសល់ប្រមាណជា ៩០ភាគរយផ្សេងទៀត គឺមិនត្រូវបានយើងប្រើប្រាស់ឡើយ ហើយដែលជា ទូទៅគេហៅថា Dark Web ។
បើនិយាយតាមន័យបច្ចេកទេសវាគឺជាទីកន្លែងសាធារណៈ (public space) ដែលអាចចូលទៅបានតាមរយៈ browser ពិេសសតែប៉ុណ្ណោះ ដែលគេស្គាល់ថា TOR ។ ក្រៅពីការព្យាយាមធ្វើការ index នូវ Dark Web នៅតែមានច្រើនទៀតដែលយើងមិនបានដឹងថាមានព័ត៌មានអ្វីខ្លះ ។ អ្វីដែលយើងដឹងនោះ គឺថាវាគឺជាទីតាំងសំងាត់របស់អិុនធឺណិត ។
តើមានអ្វីកើតឡើងនៅក្នុង Dark Web
ដោយមានទីតាំងនៅក្នុង Deep Web, Dark Web គឺផ្ទុកទៅដោយសេវាលាក់កំបាំងជាច្រើន ដោយរួមមាននូវការទិញ/លក់ គ្រឿងញៀន, វេបសាយ, រូបភាពអាសអាភាស, ឯកសារសំងាត់, និងផ្សេងៗទៀតជាច្រើន ដែលមិនមែនសម្រាប់សាធារណៈជន (not for public) ។ ឧក្រិដ្ឋជនអិុនធឺណិតជាទូទៅគឺធ្វើការ លាក់ខ្លួននៅក្នុង Dark Web នេះ ដោយសារតែអនាមិកភាពរបស់វា (anonymity) ។
តើនរណាខ្លះនៅក្នុង Dark Web នេះ?
មានបុគ្គលជាច្រើន និងបំនងខុសៗគ្នាប្រើប្រាស់ Dark Web នេះដើម្បីធ្វើសកម្មភាពនានា និងលក់ផលិតផលខុសច្បាប់ ៖
- Black Markets: ទិញ/លក់ និងចរាចរនូវផលិតផលមិនស្របច្បាប់ មានដូចជាគ្រឿងញៀន និងអាវុធជាដើម
- Botnets Services: ការបង្កើតនូវត្រាហិ្វកដ៏ធំសំបើមដើម្បីវាយប្រហារទៅលើម៉ាស៊ីនមេណាមួយឲ្យគាំងមិនដំណើរការ
- Terrorists: រដ្ឋាភិបាលសហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការស្ទាក់ចាប់យកនូវសាររបស់ Al Qaeda នៅលើ Dark Web
- Hoaxers: វាគឺមានការលំបាកណាស់ក្នុងការប្រាប់ថាអ្វីជាការពិត និងអ្វីមិនពិតនៅក្នុង Dark Web ណាស់
- Hackers: អនាមិកភាពនៃ Dark Web បានផ្តល់ជាទីតាំងដ៏ល្អសម្រាប់ឲ្យឧក្រិដ្ឋជនអ្នកវាយប្រហារធ្វើការ
- Fraudsters: មាននូវវេបសាយ និងវេទិការជាច្រើន ដែលត្រូវបានបង្កើតឡើងសម្រាប់បោកបញ្ជោត
- Phishing: ធ្វើការក្លែងបន្លំវេបសាយ (cloned) ឲ្យដូចវេបសាយពិតប្រាកដ
- Hitmen: សេវារួមមានការជួល និងជួញដូរអាវុធយុទ្ធភ័ណ្ឌ
- Pornography: មានផ្ទុកទៅដោយរូបភាព និងវិដេអូអាសអាភាសជាច្រើន
ទិន្នន័យរបស់អ្នកសម្រាប់លក់ (ហើយវាមិនមានតម្លៃថ្លៃទេ)
បើសិនជាព័ត៌មានផ្ទាល់ខ្លួនអ្នកត្រូវបានលួច ឬក៏ធ្លាក់ចូលទៅក្នុងដៃមនុស្សមិនត្រឹមត្រូវ នោះវាមិនមានតម្លៃថ្លៃទេក្នុងការទិញនូវព័ត៌មានទាំងនោះ បើិសិនជាវាត្រូវ បានគេយកទៅលក់នៅក្នុង Dark Web ។
ការទិញយកនូវ Social Security Number មានតម្លៃត្រឹមតែ ១ដុល្លាអាមេរិក ឬឯទិន្នន័យសុខភាពរបស់បុគ្គលណាម្នាក់នឹងមានតម្លៃត្រឹមតែ ៥០ដុល្លាតែប៉ុណ្ណោះ។ បើសិនជាទិន្នន័យកាដឥណទានរបស់អ្នកត្រូវបានដាក់លក់ នោះវាមានតម្លៃជាមធ្យម ៦០ដុល្លា ឬទាបជាងនេះ។ សម្រាប់ទិន្នន័យធនាគារលំអិតច្រើនជាងនេះ អាចត្រូវបានទិញក្នុងតម្លៃ ១០០០ដុល្លា និងមេរោគអាចមានតម្លៃចាប់ពី ២៥០០ដុល្លា ។
អាជីវកម្មរបស់អ្នកគឺងាយរងគ្រោះ
សហគ្រិនត្រូវតែស្វែងយល់អំពី dark web ពីព្រោះដោយសារតែផលប៉ៈពាល់របស់វាសម្រាប់អាជីវកម្មរបស់អ្នក។ មានសេវាជាច្រើនត្រូវបានផ្តល់តាមរយៈ Dark Web ដែលអាចជាការគំរាមគំហែងដល់ក្រុមហ៊ុនរបស់អ្នក។ វាជាការងាយស្រួលណាស់ដែលព័ត៌មានរបស់អ្នកអាចត្រូវបានលួច, ចំលង និងលក់ចេញ យ៉ាងលឿន ដោយមានលក្ខណៈអនាមិក និងហានិភ័យតិចតួចប៉ុណ្ណោះ។
ជានិច្ចជាកាល តំណរភ្ជាប់នៃ Dark Web ត្រូវបានដាក់បញ្ចូលទៅក្នុងវេបសាយពេញនិយមដូចជា YouTube, Twitter, Reddit និង online forums ។ ប៉ុន្តែអ្នកមិនត្រូវធ្វើការចូលទៅកាន់ Dark Web ដោយខ្លួនអ្នកផ្ទាល់នោះទេ ។ ភ្នាក់ងាររដ្ឋាភិបាលបានដឹងជាយូរមកហើយអំពី Dark Web នេះ ហើយបានធ្វើសកម្មភាពជាច្រើនដើម្បីកាត់បន្ថយសកម្មភាពបទឧក្រិដ្ឋនានា ។ ក្នុងពេលនេះដែរ US Defense Advanced Research Projects Agency (DARPA) បាននឹងកំពុងធ្វើការដើម្បី index នូវ Deep Web ។
វាមិនមែនសុទ្ធតែសកម្មភាពអាក្រក់ទាំងអស់នោះទេ
Dark Web មិនមែនសុទ្ធតែពោពេញទៅដោយសកម្មភាពឧក្រិដ្ឋនោះឡើយ ។ កាលពីដំបូងឡើយ, Dark Web គឺត្រូវបានគេអភិវឌ្ឍន៍ដំបូងឡើយ ដើម្បីឲ្យ សកម្មជនតវ៉ានានា អាចធ្វើការទាក់ទងគ្នាប្រយុទ្ធប្រឆាំងដើម្បីសេរីភាព ។ ក្រៅពីនេះនៅមាន whistleblowers, activists, ឬក៏អ្នកប្រើប្រាស់ bitcoin ក៏ទាញយកនូវអត្ថប្រយោជន៍នៃអនាមិកភាពនេះផងដែរ។
តួលេខមួយចំនួនអំពី Dark Web
- អ៊ិនធឺណិតប្រមាណជា ៩៦ភាគរយ គឺមិនអាចភ្ជាប់ទៅបានឡើយដោយប្រើប្រាស់នូវ search engines ដូចជា Google និង Bing ជាដើម
- មិនគួរឲ្យជឿដែលទឹកប្រាក់ប្រមាណជា ៨០ភាគរយនៃការអភិវឌ្ឍ TOR គឺបានមកពីរដ្ឋាភិបាលអាមេរិក
- មានការប៉ាន់ស្មានថា ក្រុមភេរវករមានប្រមាណជា ៥០,០០០ក្រុម នៅលើ Dark Web
- The Deep (& Dark) Web គឺកំពុងកើនឡើងយ៉ាងខ្លាំងលឿនជាង វេបធម្មតា (surface web)
- វេបសាយធំបំផុតចំនួន ៦០ នៅក្នុង Dark Web មានទំហំ 750 TB ដែលវាធំជាង 40 ដងនៃ Surface Web ទាំងមូល
តើយើងបានធ្វើអ្វីខ្លះទៅលើ Dark Web?
ក្នុងឆ្នាំ ២០១៣, វេបសាយ Silk Road 2.0 ត្រូវបានបិទនៅក្នុងរយៈពេលតែមួយ (01) ថ្ងៃ បន្ទាប់ពីការតាមប្រមាញ់ចំនួន ០៦ខែ របស់ភ្នាក់ងារប៉ូលីសចំនួន ១៧ប្រទេសសហការណ៍ជាមួយនឹង Europol ។
ខាងក្រោមនេះគឺជារូបភាពសង្ខេបនៃ Dark Web
ប្រភព៖ The American Genius / ប្រែសម្រួលដោយ៖ SecuDemy.com