ការព្យាករណ៍ទៅលើបញ្ហាសន្តិសុខព័ត៌មាន និងនិន្នាការក្នុងឆ្នាំ២០១៦
មានកុំព្យូទ័រ, ឧបករណ៍ចល័ត និងឧបករណ៍ឌីជីថលប្រមាណជា ៨.៧ប៊ីលានគ្រឿង ត្រូវបានតភ្ជាប់ជាមួយនឹងអិុនធឺណិតនៅក្នុងឆ្នាំ២០១២។ មានអ្នកជំនាញការខ្លះ បាននិយាយថា វានឹងកើនឡើងដល់ ១៥ ទៅ ២០ ប៊ីលានគ្រឿងក្នុងឆ្នាំ២០១៥ នេះ។ IBM បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ ៨០ភាគរយនៃយុវជននឹងមានស្មាតហ្វូនប្រើប្រាស់។
នៅក្នុងតែរយៈពេល ១ឆ្នាំ មេរោគនៅក្នុងឧបករណ៍ចល័តមានការកើនឡើងប្រមាណជា ៦១៤ភាគរយ។ សន្តិសុខព័ត៌មានគឺជាអាទិភាពទី១របស់អ្នកផ្តល់សេវាកម្មឌីជីថល។ មានអ្នកជំនាញការជាច្រើនបានធ្វើការចែករំលែកការព្យាករណ៍ និងនិន្នាការសម្រាប់វិស័យសន្តិសុខព័ត៌មានក្នុងឆ្នាំ២០១៦។ ខាងក្រោមនេះគឺជា ចំនុចសង្ខេបទាំង ៧ ចំនុចធំៗ ៖
១. គោលដៅទៅលើអាជីវកម្មធនតូច: ហេគឃ័រ និងអ្នកវាយប្រហារធ្វើការផ្លាស់ប្តូរទិសដៅទៅលើអាជីវកម្មធនតូច។
២. ការលួចទិន្នន័យពីវិស័យសុខាភិបាល: ឧបករណ៍ចល័ត និងឧបករណ៍អាចពាក់បាន (wearable) នឹងដើរតួនាទីជាប្រភពនៃការគំរាមគំហែងទៅលើទិន្នន័យសុខាភិបាល
៣. ការកើនឡើងថ្លៃខូចខាត: ផលប៉ៈពាល់នៃការបំផ្លាញដោយការវាយប្រហារ គឺកាន់តែអាក្រក់ ហើយខាតបង់ដល់អាជីវកម្មប្រមាណជា បួនរយ ទៅប្រាំរយ ប៊ីលានក្នុង១ឆ្នាំ
៤. ហេគឃ័រ និង Internet of Things (IoT): Internet of Things នឹងមានការកើនឡើងយ៉ាងលឿនជាងពេលមុន។ IoT នឹងក្លាយទៅជា ចំនុចស្នូលនៃការទាក់ទាញអ្នកវាយប្រហារ
៥. ការរំលោភទៅលើឯកជនភាព: មនុស្សភាគច្រើនដែលគ្មានចំណេះដឹងខាងសន្តិសុខនឹងប្រើប្រាស់ឧបករណ៍ចល័តកាន់តែមានចំនួនច្រើនជាមុន ។ ហេតុនេះ ការរំលោភបំពានទៅលើឯកជនភាព គឺកាន់តែខ្លាំងជាមុន តាមរយៈ mobile apps and social engineering
៦. អាជីវកម្មសន្តិសុខព័ត៌មាននឹងកើនឡើង: អាជីវកម្មផ្នែកសន្តិសុខព័ត៌មានក្នុងឆ្នាំ២០១៥ មានប្រមាណជា ៧៥.៤ប៊ីលានដុល្លា ហើយវានឹងបន្តកើនឡើងបន្ថែមទៀត ជាមួយនឹងការវិនិយោគទៅលើ cyber insurance
៧. ការកើនឡើងនូវការយល់ដឹង: មានការកើនឡើងនូវការយល់ដឹងផ្នែកសន្តិសុខព័ត៌មាននៅក្នុងឆ្នាំកន្លងទៅនេះ។ សន្តិសុខព័ត៌មាននឹងដើរតួនាទីជាជនបង្គោល សម្រាប់អាជីវកម្មជាច្រើន ហើយវានឹងធ្វើដំណើរទៅមុខជាមួយនឹងការយល់ដឹង និងអប់រំអំពីសន្តិសុខព័ត៌មាន។
តើអ្នកគិតយ៉ាងដូចម្តេច?
ប្រភព៖
https://www.linkedin.com/pulse/7-cybersecurity-predictions-trends-2016-paresh-rathod