Defense Saturday 3
ព្រឹត្តិការណ៍ Defense Saturday លើកទី៣
ព្រឹត្តិការណ៍ Defense Saturday 3 ត្រូវបានប្រារព្វធ្វើឡើងដោយជោគជ័យនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នៅ Development Innovation (Cambodia) ដោយមានការចូលរួមពីសំណាក់អ្នកមានចំណេះដឹងខាងព័ត៌មានវិទ្យា សរុបទាំងអស់ប្រមាណជា ៥០នាក់។
តើអ្វីជា Defense Saturday?
Defense Saturday គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន នៃការលើកកំពស់ការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ លក្ខណៈបច្ចេកទេស ដែលអ្នកវាយប្រហារអាចប្រើប្រាស់ ដើម្បីវាយប្រហារទៅលើប្រព័ន្ធព័ត៌មាន នៅក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នក។ ដោយការយល់ដឹងឲ្យ កាន់តែច្រើនអំពីបច្ចេកទេសនៃការវាយប្រហារ អ្នកនឹងអាចការពារវាមិនឲ្យកើតមានឡើង។
តើអ្នកណាខ្លះដែលអាចចូលរួមបាន
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលកំពុងបម្រើការងារ ជាអភិបាលគ្រប់គ្រងប្រព័ន្ធ អ្នកអភវិឌ្ឍន៍ឬគ្រប់គ្រងគេហទំព័រ សិស្សនិស្សិតផ្នែកព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់បច្ចេកវិទ្យាទាំងអស់។
វាគ្មិនកិត្តិយស
នៅក្នុងព្រឹត្តិការណ៍នេះ វាគ្មិនកិត្តិយសចំនួន ០៣រូប បានលើកយកប្រធានបទបីមកបកស្រាយ៖
១. “WebServer Security” ដោយ លោក ថន មករា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
២. “Freeware – KeyLogger” ដោយ លោក ស៊ឹម វណ្ណថន អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានប្រចាំវិបសាយ SecuDemy.com
៣. “Frontline Defense – Firewall” ដោយ លោក ពិន ពេជ្រតារា វិស្វករព័ត៌មានវិទ្យា
រូបភាពសកម្មភាព
ព្រឹត្តិការណ៍ពាក់ព័ន្ធ៖ ព្រឹត្តិការណ៍ Defense Saturday 2
វិដេអូ