ចិនបញ្ចេញវិធានគ្រប់គ្រងទៅលើ Generative AI
ខាងក្រោមនេះគឺជាការសង្ខេបនូវវិធានការនានាដែលមាននៅក្នុង “Interim Measures for the Management of Generative Artificial Intelligence Services” របស់រដ្ឋាភិបាលចិន។
១. ការគ្រប់គ្រងទៅលើខ្លឹមសារ
អ្នកផ្តល់សេវា Generative AI (GAI) ត្រូវតែគោរពទៅតាមវិធានគ្រប់គ្រងខ្លឹមសារ (មានដូចជា ព័ត៌មានដែលចេញពី GAI មិនត្រូវមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ បញ្ជៀសឱ្យបាននូវការរើសអើង ត្រូវតែជាព័ត៌មានត្រឹមត្រូវ និងគោរពនូវកម្មសិទ្ធិបញ្ញារបស់ភាគីទី៣ ជាដើម។ អ្នកផ្តល់សេវា GAI ត្រូវតែធ្វើការច្រោះនូវរាល់ព័ត៌មាន ឬទិន្នន័យទាំងឡាយណាដែលមិនសមស្រប។
២. ការធ្វើ security assessment
មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ អ្នកផ្តល់សេវា GAI ត្រូវតែបញ្ចប់នូវការធ្វើតេស្តសន្តិសុខ (security assessment) ដូចគ្នាទៅនឹងសេវាអនឡាញដទៃទៀតងផងដែរ។
៣. សិទ្ធិអ្នកប្រើប្រាស់
GAI ត្រូវធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ពិតប្រាកដ (មិនឱ្យមានអ្នកប្រើប្រាស់ក្លែងក្លាយ)។ អ្នកផ្តល់សេវា GAI ត្រូវប្រកាន់យកយន្តការនានាដើម្បីបង្ការអ្នកប្រើប្រាស់មិនឱ្យវក់នឹងសេវា GAI ហើយបញ្ចេញនូវព័ត៌មានដែលអាចប៉ៈពាល់ដល់ជម្រើសរបស់អ្នកប្រើប្រាស់។ ក្នុងនោះផងដែរ GAI ត្រូវមានយន្តការក្នុងការប្តឹង ឬរាយការណ៍ផងដែរ។
៤. ការរើសអើង និងទិន្នន័យដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើ AI
អ្នកផ្តល់សេវា GAI ត្រូវតែប្រាកដថា ទិន្នន័យដែលត្រូវបានប្រើប្រាស់ដើម្បីបង្រៀន AI បានទទួលតាមយន្តការធម្មានុរូប (legitimate means) និងអនុលោមទៅតាមលក្ខខណ្ឌផ្សេងៗទៀត (ដូចជា មិនមានការបំពានទៅលើកម្មសិទ្ធិបញ្ញា និង ឯកជនភាព ជាដើម)
៥. ទោសទណ្ឌ
អ្នកផ្តល់សេវា GAI នឹងត្រូវទទួលរងពិន័យក្រោមបទដ្ឋានគតិយុត្តិដែលកំពុងមាន ដូចជា privacy, cybersecurity និង data security laws ។ ក្រៅពីនេះ អ្នកផ្តល់សេវា GAI អាចនឹងត្រូវរងសេចក្តីព្រមាន ទទួលបញ្ជាឱ្យមានការកែតម្រូវ ព្យួសេវា ពិន័យជាប្រាក់ ឬក៏ជាប់បទឧក្រិដ្ឋ។
៦. ស្ថាប័នពាក់ព័ន្ធ
ក្រសួងអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាសហស្ថាប័នក្នុងការចេញនូវបទបញ្ញត្តិនេះ។ ក្នុងនោះផងដែរនៅមានមាត្រាជម្រុញលើកទឹកចិត្តដល់ក្រុមអ្នកអភិវឌ្ឍន័ AI Chip, models និង software ក្នុងការជួយកំណត់ស្តង់ដារអន្តរជាតិ និងលើកកំពស់ការផ្លាស់ប្តូរបច្ចេកវិទ្យា។
វិធានគ្រប់គ្រងទៅលើ Generative AI នេះ នឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ នេះ។
ប្រភព៖