ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមហ៊ុនជាង ២០០ នៅសហរដ្ឋអាមេរិក រងគ្រោះដោយមេរោគចាប់ជំរិត Colossal

ក្រុមហ៊ុនប្រមាណ ២០០ ត្រូវបានទទួលរងការវាយប្រហារដោយមេរោគចាប់ជំរិតឈ្មោះថា “colossal” បើតាមការជូនដំណឹងពីវេបសាយ BBC

ក្រុមហ៊ុន ​Huntress Labs បាននិយាយថា ចោរព៏ត៌មានវិទ្យាបានវាយលុកប្រហារទៅលើក្រុមហ៊ុន ​Kaseya ដែលមានមូលដ្ឋាននៅរដ្ឋ Florida ហើយបន្ទាប់មកធ្វើការវាលលុកចូលទៅក្នុងបណ្តាញទាំងឡាយណាដែលមានប្រើប្រាស់សុសវែររបស់ខ្លួន។ ក្រុមហ៊ុន ​Kaseya បាននិយាយថា ខ្លួនកំពុងតែស៊ើបអង្កេតទៅលើ “potential attack” ចំពោះក្រុមហ៊ុនខ្លួន ហើយបាននិយាយថា ក្រុមចោរព័ត៌មានវិទ្យាពាក់ព័ន្ធជាមួយនឹង ​Russia-linked Revil ransomware គឺទទួលខុសត្រូវចំពោះបញ្ហានេះ។

អង្គភាព CISA របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អង្គភាពខ្លួនកំពុងតែធ្វើការងារពាក់ព័ន្ធទៅនឹងបញ្ហានេះ។

ឧប្បទេវហេតុសន្តិសុខសាយប័រមួយនេះ បានកើតមានឡើងកាលពីរសៀលថ្ងៃសុ្រក ​(សហរដ្ឋអាមេរិក) ក្នុងខណៈពេលដែលក្រុមហ៊ុននានានៅក្នុងសហរដ្ឋអាេមរិកបាននឹងកំពុងត្រៀមឈប់ចុងសប្តាហ៍ (ចំពេលថ្ងៃបុណ្យឯករាជ្យរបស់ខ្លួនផងដែរ)។

Kaseya បាននិយាយថា កម្មវិធីមួយរបស់ខ្លួនដែលដំណើការសម្រាប់ corporate servers, desktop computers និង network devices អាចនឹងរងការវាយលុកក្នុងការវាយប្រហារមួយនេះ។ ខ្លួនបានណែនាំឱ្យអតិថិជនទាំងអស់ ដែលប្រើប្រាស់កម្មវិធី ​VSA tool របស់ខ្លួនធ្វើការបិទម៉ាស៊ីនមេរបស់ខ្លួនជាបន្ទាន់។

តាមព័ត៌មានពីវេបសាយ ​Kaseya បាននិយាយថា ខ្លួនមានតំណាងនៅប្រទេសច្រើនជាង ១០ និងមានអតិថិជនច្រើនជាង 10,000 ផងដែរ។ នេះគឺជាទម្រង់នៃការវាយប្រហារក្នុងខ្សែសង្វាក់ផលិតកម្មមួយថ្មីផ្សេងទៀត បន្ទាប់ពីការវាយប្រហារទៅលើក្រុមហ៊ុន ​SolarWinds នៅចុងឆ្នាំ២០២០៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button