ISAC Cambodia (InfoSec)
GeneralSecurity News

មេរោគចាប់ជំរិត REvil Ransomware វាយប្រហារ ទៅលើក្រុមហ៊ុនផ្តល់េសវាច្បាប់

តាមប្រភពព័ត៌មានពី ThreatPost បានឱ្យដឹងថា ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រើប្រាស់មេរោគចាប់ជំរិតឈ្មោះថា REvil ដើម្បីធ្វើការវាយប្រហារទៅកាន់ក្រុមហ៊ុនផ្តល់សេវាច្បាប់ (law firm) ។ ក្រុមហ៊ុននេះមានអតិថិជនរបស់ខ្លួនជាតួសិល្បៈល្បីៗដូចជា Lady Gaga, Drake និង Madonna។ ក្នុងខណៈនេះ ឧក្រិដ្ឋជន បានគំរាមបញ្ចេញទិន្នន័យដែលលួច ដែលមានទំហំប្រមាណជា 756 gigabytes ដោយរួមមានទិន្នន័យអំពី non-disclosure agreements, client contracts, និង personal coorespondence។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅញូវយ៉ក, Grubman Shire Meiselas & Sacks, បានផ្តល់សេវាផ្នែកច្បាប់ទៅកាន់ឧស្សាហកម្មកំសាន្ត (media industries)។ យោងទៅតាមការស្រាវជ្រាវពីក្រុមហ៊ុន ​Emsisoft បានឱ្យដឹងថា ឧក្រិដ្ឋជនបានវាយប្រហារទៅកាន់ក្រុមហ៊ុននេះ ដោយប្រើប្រាស់មេរោគចាប់ជំរិតឈ្មោះថា REvil ឬត្រូវបានគេស្គាល់ថា Sodinokibi ។ ព័ត៌មានដែលត្រូវបានអៈអាងថាលួចបាននោះ គឺរួមមាន client’s phone numbers, email addresses, personal correspondence, contracts, និង non-disclosure agreements ដែលបានចុះជាមួយនឹងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនម៉ូដែល (modeling firm)។

តាមលោក Brett Callow ដែលជាអ្នកវិភាគរបស់ក្រុមហ៊ុន Emsisoft បានឱ្យដឹងថា “មានទិន្នន័យខ្លះៗត្រូវបានបង្ហោះនៅក្នុងវេបសាយរបស់ឧក្រិដ្ឋជនដែលដំណើរការនៅលើបច្ចេកវិទ្យា ​TOR ដែលបង្ហាញអំពី ឯកសារកិច្ចសន្យា ឯកសារកុងត្រា ​Madonna’s 2019 tour agent និងឯកសារដទៃទៀតដែលចុះហត្ថលេខាដោយ Christina Aguilera ក៏ដូចជា folders ដែលពួកគេអៈអាងថាបានអាក់េសសចូល។ ក្រុមនោះបានអៈអាងថា បានលួចទិន្នន័យសរុបបានចំនួន 756GB ហើយនឹងត្រូវបញ្ចេញជាដំណាក់កាល (9ដង) លុះត្រាតែក្រុមហ៊ុននោះ ធ្វើការបង់ប្រាក់”។

ក្រុមហ៊ុន Grubman Shire Meiselas & Sacks មានអតិថិជនប្រមាណច្រើនជាង ២០០នាក់ ហើយសុទ្ធតែជាអ្នកសិល្បៈដែលមានឈ្មោះល្បីៗ ដែលរួមមានដូចជា Elton John, Rod Stewart, Lil Nas X, The Weeknd and U2។ ក្រុមហ៊ុនដូចជា Facebook, Sony, HBO និង iHeartMedia ក៏សុទ្ធតែជាអតិថិជនរបស់ក្រុមហ៊ុននេះផងដែរ។ មកដល់ថ្ងៃអង្គារ៍ម្សិលមិញនេះ វេបសាយរបស់ក្រុមហ៊ុន (gsmlaw[.]com) មិនដំណើរការឡើយ (offline) ដោយគ្រាន់តែបង្ហាញរូប logo របស់ខ្លួនតែប៉ុណ្ណោះ។

តាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា “ក្រុមហ៊ុនទទួលស្គាល់ថា ខ្លួនជាជនរងគ្រោះនៃការវាយប្រហារពិតមែន។ យើងបានធ្វើការជូនដំណឹងទៅកាន់អតិថិជន និងបុគ្គលរួចរាល់ហើយដែរ។ យើងក៏បានជួលអ្នកជំនាញការផ្នែកសន្តិសុខអុីនធឺណែត និងបានធ្វើការយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។”

ក្រុមហ៊ុននៅមិនទាន់ដឹងថា តើក្រុមហ៊ុនខ្លួនឆ្លងមេរោគនេះពីដំបូងយ៉ាងដូចម្តេចទេ ក៏ប៉ុន្តែ REvil គឺត្រូវបានគេស្គាល់ថា បានប្រើប្រាស់នូវការវាយប្រហារបែប RDP, malspam ក៏ដូចជាការវាយប្រហារដទៃទៀតផងដែរ។

ឧប្បទេវហេតុនេះ គឺជាការក្រើនរំលឹកដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុននានា ដើម្បីធ្វើការត្រួតពិនិត្យទៅលើ យន្តការទប់ស្កាត់សន្តិសុខអុីនធឺណែតរបស់ខ្លួន។ ក្រុមហ៊ុននានា គួតែធ្វើការត្រួតពិនិត្យទៅលើប្រសិទ្ធិភាព នៃការរៀបចំ និងអនុវត្តន៍នូវយន្តការទប់ស្កាត់នានា ដែលមានដូចជា vulnerability management, secure configurations, និង email protections ជាដើម។ ការទប់ស្កាត់ដំបូងបំផុតប្រឆាំងទៅនឹង មេរោគចាប់ជំរិតនេះ គឺទប់ស្កាត់មិនឱ្យវាចូលពីដំបូងតែម្តង៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button