GeneralSecurity News

អាឡឺម៉ង់ហាមឃាត់ហ្វេសប៊ុកក្នុងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ WhatsApp

ISAC Cambodia (InfoSec)

តាមប្រភពព័ត៌មានពីវេបសាយ CNA បានឱ្យដឹងថា កាលពីថ្ងៃអង្គារ៍ ទី១១ ខែឧសភា កន្លងទៅនេះ និយ័តករអាឡឺម៉ង់បានដាក់ការហាមឃាត់ទៅលើក្រុមហ៊ុន Facebook ក្នុងការប្រមូលទិន្នន័យអ្នកប្រើប្រាស់ WhatsApp ហើយបានបង្វែរករណីទៅនេះកាន់ EU watchdog។

Hamburg Commissioner ទទួលបន្ទុក Data Protection និង ​Freedom of Information ដែលមានដែនយុត្ថាធិការទៅលើកិច្ចការនេះ (ដោយសារតែទីតាំងរបស់ក្រុមហ៊ុនហ្វេសប៊ុកស្ថិតនៅ) បានចេញបញ្ជាទៅកាន់បណ្តាញសង្គមយក្សមួយនេះ។

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ WhatsApp ថា អ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម (consent) ទៅលើគោលនយោបាយថ្មីក្នុងការប្រើប្រាស់ទិន្នន័យ ដើម្បីអាចបន្តប្រើប្រាស់សេវា WhatsApp បាន។

អាជ្ញាធរអាឡឺម៉ង់បាននិយាយនៅក្នុងសេចក្តីសម្រេចចិត្តបន្ទាន់មួយថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះឥឡូវត្រូវបានចាត់ទុកជាមោឃៈរយៈពេល ៣ខែ នៅក្នុងអាឡឺម៉ង់។ ខ្លួនបានបញ្ជូនករណីនេះទៅកាន់ European Data Protection Board ដែលជាស្ថាប័នឯករាជ្យរបស់សហភាពអ៊ឺរ៉ុប សម្រាប់អនុវត្តច្បាប់នៅទូទាំងប្លុកទាំង ២៧ ប្រទេស។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ប្រមាណជា ៦០លាននាក់នៅអាឡឺម៉ងដែលប្រើប្រាស់ ​WhatsApp។

WhatsApp បាននិយាយថាកាលពីថ្ងៃសុក្រកន្លងទៅនេះ បានដកថយនូវផែនការរបស់ខ្លួនក្នុងការទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រមទៅលើលក្ខខណ្ឌថ្មីៗ ដែលត្រូវបានគេនិយាយថា អាចពង្រីកការប្រមូលទិន្នន័យរបស់ខ្លួន។

អ្នកនាំពាក្យ ​WhatsApp បាននិយាយថា បទបញ្ជាដោយអាជ្ញាធរ គឺជាការយល់ច្រលំទៅលើមូលដ្ឋានដើមនៃគោលបំណង និងផលប៉ៈពាល់ៃនការអាប់ដេតទៅលើគោលនយោបាយរបស់ WhatsApp ហេតុដូច្នេះហើយ វាមិនមានមូលដ្ឋានត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ គាត់បានបន្ថែមទៀតថា ការអាប់ដេតនោះ គឺផ្តល់នូវតម្លាភាពបន្ថែមទៀតអំពីវិធីដែលយើងប្រមូលនិងប្រើប្រាស់ទិន្នន័យ។ ដោយសារតែការអៈអាងរបស់អាជ្ញាធរអាឡឺម៉ង់គឺខុស បទបញ្ជានោះនឹងមិនមានផលប៉ៈពាល់ទៅដល់ការអាប់ដេតឡើយ៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button