Home / Security News / General / បច្ចេកទេសថ្មី! ហេគគណនីហ្វេសប៊ុកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

បច្ចេកទេសថ្មី! ហេគគណនីហ្វេសប៊ុកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

នាពេលថ្មីៗនេះ មានអ្នករាយការណ៍មកាន់ក្រុមការងារវេបសាយ SecuDemy ថា មានគណនីហ្វេសប៊ុកមួយចំនួនធំត្រូវបានគេហេគហើយយកទៅប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជំនួស (ពាណិជ្ជកម្មនោះជារបស់ហេគឃ័រ) ហើយចុងក្រោយមកគឺជនរងគ្រោះជាអ្នកបង់ប្រាក់ទៅឲ្យក្រុមហ៊ុនហ្វេសប៊ុកដោយមិនដឹងខ្លួន ចេញពីគណនីប័ណ្ណឥណទាន ឬឥណពន្ធរបស់ខ្លួន។

វិធីដែលហេគឃ័រប្រើប្រាស់ដើម្បីលួចគណនីហ្វេសប៊ុកនោះគឺមានច្រើនយ៉ាងណាស់ ហើយដែលវិធីសាស្រ្តពេញនិយមជាងគេនោះគឺត្រូវបានគេស្គាល់ថា Phishing ។ ជនរងគ្រោះត្រូវបានបោកបញ្ជោតឲ្យចុចទៅលើព័ត៌មានណាមួយ ហើយចុងក្រោយមកលួងឲ្យបញ្ចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកតែម្តង។

ដូចជានាពេលថ្មីៗនេះ តាមព័ត៌មានពីវេបសាយរស្មីកម្ពុជាបានឲ្យដឹងថា មានការហេ​គ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខ្ចីលុយ​សាច់ញាតិ​គេ ៩០០​ដុល្លារ តែ​ភាគី​រងគ្រោះ​វៃឆ្លាតចាប់ខ្លួនបាន​!។ នេះគឺជាវិធីសាស្ត្រថ្មីមួយ ដោយយកគណនីដែលលួចបាន⁣ ទៅ chat messenger ជាមួយអ្នកស្គាល់គ្នាដើម្បីខ្ចីលុយ ឬធ្វើអ្វីផ្សេងទៀត។ បើសិនជាមិនមានការចាប់អារម្មណ៍ទេនោះ អ្នកនឹងក្លាយទៅជាជនគ្រោះជាមិនខាន។

តើធ្វើដូចម្តេចដើម្បីដឹងថា គណនីហ្វេសប៊ុករបស់អ្នកត្រូវបានហេគយកទៅផ្សព្វផ្សាយពាណិជ្ជកម្មជំនួស?

បើសិនជាអ្នកទទួលបាននូវសារខាងក្រោមនេះពេលដែលអ្នកចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក នោះបានន័យថា គណនីរបស់អ្នកត្រូវបានហេគហើយយកទៅប្រើប្រាស់ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនហ្វេសប៊ុក (បើសិនជាអ្នកមិនបានធ្វើការផ្សព្វផ្សាយដោយខ្លួនអ្នកទេនោះ) ។

ដើម្បីការពារខ្លួនកុំឲ្យរងគ្រោះដោយសារការលួចគណនីហ្វេសប៊ុក សូម៖

១. កុំចុចទៅលើបញ្ជប់ (links) ណាដែលយើងមានការសង្ស័យ
២. មិនត្រូវវាយចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកអ្នកទៅក្នុងវេបសាយមិនច្បាស់លាស់ ដូចជាការទស្សទាយ, ការលេងហេ្គម, …
៣. ធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវ URL ឬអស័យដ្ឋានវេបសាយ តើវាពិតជា www.facebook.com ឬទេ
៤. ធ្វើការអាប់ដេតកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់អ្នកឲ្យបានទៀងទាត់
៥. សូមធ្វើការត្រួតពិនិត្យនៅក្នុងគណនីហ្វេសប៊ុកអ្នកជាប្រចាំ ជាពិេសសត្រង់កន្លែងបង្កើតការផ្សព្វផ្សាយ ⁣(Create Ads)

ជាចុងក្រោយវិធីសាស្រ្តដែលការពារគណនីហ្វេសប៊ុករបស់អ្នកបានខ្លាំងបំផុតនោះ គឺមានតែខ្លួនអ្នកប៉ុណ្ណោះទេ។ សូមគិតឲ្យបានពីរ ឬបីដងមុននឹងចុច៕

Comments

comments

Check Also

$1bn security firm​ ​has been breached

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់អ្នកជំនាញផ្នែកវិភាគសន្តិសុខព័ត៌មានម្នាក់​ (cyber security analyst) ដែលធ្វើការនៅក្នុងក្រុមហ៊ុន Mandiant (ដែលជាក្រុមហ៊ុនមួយដ៏ល្បីមានមូលដ្ឋាននៅ​ Virginia​ ស្ថិតនៅក្រោមក្រុមហ៊ុនយក្ស FireEye) ត្រូវបានទទួលរងការជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់ខ្លួន ហើយព័ត៌មានសំខាន់ៗរបស់គាត់ត្រូវបានបញ្ចេញនៅលើអ៊ិនធឺណិត។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហេគឃ័រអនាមិកបានបង្ហោះព័ត៌មានសំខាន់ៗពាក់ព័ន្ធជាមួយនឹងលោក …