ISAC Cambodia (InfoSec)
GeneralSecurity News

SolarWinds ជួលលោក Chris Krebs និង Alex Stamos សម្រាប់ការងារស្រោចស្រង់ការវាយលុកនាពេលថ្មីៗនេះ

អតីតមន្រ្តីសន្តិសុខសាយប័ររបស់រដ្ឋាភិបាលអាមេរិក និងអតីតនាយកផ្នែកសន្តិសុខសាយប័ររបស់ក្រុមហ៊ុនហ្វេសប៊ុក នឹងជួយទៅដល់ក្រុមហ៊ុន SolarWinds ដើម្បីឆ្លើយតបទៅនឹងការវាយលុកថ្មីៗនេះ និងធ្វើឱ្យប្រសើរឡើងផ្នែកសន្តិសុខសាយប័រ។

SolarWinds ដែលជាក្រុមហ៊ុនទទួលរងគ្រោះដោយការវាយប្រហារដ៏ធំសំបើមមួយនាពេលថ្មីៗ ដែលធ្វើឱ្យប៉ៈពាល់ទៅដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើននោះ បានជួលលោក Chris Krebs និងលោក Alex Stamos ដើម្បីជួយធ្វើការស្រោចស្រង់ពីឧប្បទេវហេតុ និងធ្វើឱ្យកាន់តែប្រសើឡើងនូវទិដ្ឋភាពសន្តិសុខទាំងមូលរបស់ក្រុមហ៊ុន។

លោក Kerbs គឺជាអតីតមន្រ្តីសន្តិសុខសាយប័ររបស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំអង្គភាព Cybersecurity and Infrastructure Security Agency (CISA) រហូតទាល់តែមានការបណ្តេញចេញពីតំណែងដោយលោកប្រធានាធិបតីត្រាំ។ ចំណែកឯលោក ​Stamos ដែលជាអតីតនាយកសន្តិសុខសាយប័ររបស់ក្រុមហ៊ុន ហើយឥឡូវនេះគឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford និងជានាយកនៃ Stanford Internet Observatory ផងដែរ។ SolarWinds ក៏បានជួលក្រុមហ៊ុន ​CrowdStike ដើម្បីជួយដល់ការងារនេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម៖ here.

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Check Also
Close
Back to top button