GeneralSecurity News

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បំភ្លឺចំពោះអត្ថបទបំផ្លើសរបស់សារព័ត៌មានអេស៊ាថាមស៍

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បំភ្លឺចំពោះអត្ថបទបំផ្លើសរបស់សារព័ត៌មានអេស៊ាថាមស៍ (Asia Times) ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពី ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្រោមចំណងជើងថា “ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid app data)” ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យនិងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិនបាន ជួបមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធ QR Code ថ្មីនេះ ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការប្រឌិតនិងបំផ្លើសព័ត៌មានមិនពិតនេះ ដែលបំពុលសង្គមនិងមតិសាធារណៈ ព្រមទាំងញុះញង់ក្នុងគោលបំណងរារាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងទាំងពីរសូមប្រកាសជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖

20210612_សេចក្តីបំភ្លឺករណីការផ្សាយព័ត៌មាន_Asia_Time_Page_1
20210612_សេចក្តីបំភ្លឺករណីការផ្សាយព័ត៌មាន_Asia_Time_Page_2
Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button