ការវាយឈ្មោះវិបសាយខុស អាចឲ្យអ្នកជួប ហានិភ័យ

អ្នកប្រាកដជាមិនអាចជៀសផុតពីការវាយឈ្មោះ គេហទំព័រខុសមែនទេ។ ម្រាមដៃរបស់អ្នក វាយនៅលើ keyboard យ៉ាងលឿនទៅមកទៅមក នោះអ្នកនឹងទៅកាន់ គេហទំព័រ goole.com មិនមែន google.com ឡើយ។

វាមានភាពងាយស្រួល ក្នុងការបង្កើតនូវកំហុស ដោយមិនអាចជៀសផុតឡើយ ហើយក៏មានមនុស្ស ចាំទាញយកផលប្រយោជន៍ពីវាផងដែរ។

អ្នកជំនាញផ្នែកសនិ្តសុខលោក Paul Ducklin បានធ្វើការសិក្សាយ៉ាងលំអិត ទៅលើទំហំ និងហានិភ័យ នៃការវាយឈ្មោះ domain ខុសដោយការទិញយកឈ្មោះ ស្រដៀងនឹងឈ្មោះគេហទំព័រល្បីៗ ក្នុងការព្យាយាមទាញយកផលចំណេញ ពីការវាយខុសនោះ។

អ្នកអាចចូលទៅកាន់របាយលំអិតនៅក្នុងគេហទំព័រ៖ http://nakedsecurity.sophos.com/typosquatting/

Exit mobile version