ISAC Cambodia (InfoSec)
GeneralSecurity News

Xnote the new multi-purpose backdoor targets Linux servers

Backdoor Xnote ថ្មីមួយត្រូវបានរកឃើញនៅក្នុង Linux Servers

“Xnote គឺជា backdoor linux trojan ដែលសរសេរដោយ ChinaZ ធ្វើការបំលែងនូវប្រព័ន្ធ Linux ទៅជា BotNETs” នេះបើតាមអ្នកស្រាវជ្រាវ សន្តិសុខនៅ Dr. Web។ Dr. Web បានរកឃើញនូវមេរោគប្រភេទ Trojan ដែលមានមុខងារច្រើនបែប (multi-purpose) ដំណើរការក្នុង Linux ដែលអាចបើកនូវ backdoor នៅលើម៉ាសីុននោះ ហើយបំលែងទៅជា BotNET។ បន្ទាប់មក Zombie Linux PC ឬក៍បណ្តាញទាំងមូល នឹងចូលរួម ទៅក្នុងការវាយប្រហារ DDoS តាមពាក្យបញ្ជាដោយផ្ទាល់ពី​ អ្នកបង្កើត ឬគ្រប់គ្រងនូវមេរោគ Trojan នោះ។

អ្នកស្រាវជ្រាវបានដាក់ឈ្មោះឲ្យមេរោគនេះ មានឈ្មោះថា Xnote ហើយជឿជាក់ថាវាត្រូវបានបង្កើត ឬយ៉ាងហោចណាស់គ្រប់គ្រងដោយ Chinese Hacker group ដែលហៅថា ChinaZ.

អ្នកស្រាវជ្រាវបានធ្វើការកត់សំគាល់ថា Xnote គឺត្រូវបានបញ្ជូនទៅកាន់កុំព្យូទ័រគោលដៅតាមរយៈ brute force attack ហើយបើទទួលបានជោគជ័យ មេរោគនោះនឹងបង្កើតនូវ SSL connection ជាមួយនឹងម៉ាស៊ីននោះ សម្រាប់ការទំនាក់ទំនងបន្តទៅមុខទៀត ជាមួយនឹង Command & Control Server។

នៅពេលដែលបញ្ចូលនៅក្នុងម៉ាស៊ីនណាមួយហើយនោះ មេរោគប្រភេទជា trojan ធ្វើការត្រួតពិនិត្យរកខ្លួនវានៅក្នុងម៉ាស៊ីន។ បើសិនជា ​Trojan រកឃើញ នូវមេរោគខ្លួនវា ដំណើរការនៅក្នុងម៉ាស៊ីនហើយនោះ នោះវានឹងបញ្ចប់ភ្លាម។

ការដំណើរការ

មេរោគនឹងបញ្ចូលវាតែនៅក្នុងប្រព័ន្ធបើសិនជាវាដំណើរការក្នុងសិទ្ធិជា superuser (root)។ ក្នុងកំឡុងពេលបញ្ចូល មេរោគបានបង្កើតនូវខ្លួនឯង (copy of itself) នៅក្នុង /bin/ នៅក្នុងទម្រង់ឯកសារមានឈ្មោះថា iptable6។ បន្ទាប់មកមេរោគធ្វើការព្យាយាមលាក់ខ្លួន ដោយធ្វើការលប់ចោលនូវឯកសារ មេរោគដើម។

Linux.BackDoor.Xnote.1 ក៍ធ្វើការស្រាវជ្រាវផងដែរនូវប្រអប់ /etc/init.d/ សម្រាប់នូវ script ដែលចាប់ផ្តើមជាមួយនឹងពាក្យបញ្ជា “#!/bin/bash” ហើយបន្ថែមនូវពាក្យបញ្ជាផ្សេងទៀតដែលវាអាចឲ្យ backdoor ធ្វើការដំណើរការដោយស្វ័យប្រវត្តិ។

ព័ត៌មានបន្ថែម៖

http://www.net-security.org/malware_news.php?id=2959

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button