ហេតុផលទាំង១១យ៉ាង ដែល Webcam អាចបង្ករឿងគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់

ប្រែសម្រួលដោយ៖ លោក ហង្ស មុនីរតន: | អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត

Webcam សព្វថ្ងៃត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក គ្រប់បណ្តាក្រុមហ៊ុនក្រោយៗដែលផលិត Laptop ត្រូវបានបំពាក់រួចជាស្រេចនូវប្រភេទ Webcam ដែលស្ថិតនៅលើគែម Screen ឬចំកណ្តាល ព្រោះមនុស្សសព្វថ្ងៃមានការទំនាក់ទំនងយ៉ាងចាំបាច់ ហើយអ្នកខ្លះទៀតជ្រើសរើស webcam ជាកម្មវិធីមួយដើម្បីបង្កើតមិត្តភក្តិនៅក្រៅប្រទេស ឬ ចង់អភិវឌ្ឍន៌កម្រិតនៃភាសារបស់ខ្លួន ដែលជាភាសាទី២ ដែលធ្វើការទំនាក់ទំនងទៅនឹងជនជាតិដើមផ្ទាល់ ម្យ៉ាងវិញទៀត ក៏ដោយសារតែប្រព័ន្ធ អ៉ិនធឺណិតមានការកើនឡើងខ្ពស់ និងមានល្បឿនលឿនទើប Webcam នៅតែសំខាន់ពុំអាចខ្វះបានក្នុងការធ្វើទំនាក់ទំនង។ 

ក្នុងនោះផងដែរ ក៏មានចំនុចអវិជ្ជមានទាំង១១យ៉ាង រួមទាំងដំបូន្មានផ្សេងៗ ដែលត្រូវយកចិត្តទុកដាក់ផងដែរ ក្នុងនោះមាន ៖

1. Webcam Hijacking : គឺជាប្រភេទវាយប្រហារដើម្បីវាយលុកចូលទៅក្នុងប្រព័ន្ធកុំព្យូរទ័ររបស់អ្នក ហើយវាធ្វើការគ្រប់គ្រង់កុំព្យូទ័រនោះទាំងស្រុង ដោយមានលទ្ឋភាពក្នុងការបើក ឬបិទ Webcam ផងដែរ

2. Webcams : អាចអនុញ្ញាតអោយអ្នកដែលមិនស្គាល់ធ្វើការមើលទៅលើសកម្មភាពរបស់យើងតាមរយៈ Webcam ពីចំងាយផងដែរ  

3. Webcam :  អាចប្រើប្រាស់ជាឧបករណ៌តាមដា រាល់សកម្មភាពរបស់អ្នក ក្នុងន័យមួយគំរាមកំហែង ដល់សិទ្ឋឯកជនរបស់អ្នក

4. ទីតាំងនៃ Webcam : សូមអ្នកប្រុងប្រយ័ត្នចំពោះ Webcam របស់អ្នក កុំដាក់វានៅជិតវត្ថុណាដែលអាចសម្គាល់អត្តសណ្ណាញរបស់អ្នក

5. Webcam blackmail : អាចធ្វើអោយអ្នកមានហានិភ័យមែនទែនក្នុងការអូសទាញអ្នកអោយប្រើប្រាស់កម្មវិធី chat-room ដែលក្នុងនោះមានក្មេងដែលមានអាយុក្រោម 18  ឬ វ័យជំទង់ជាដើម ព្យាយាមអូសទាញអ្នក ដោយអោយអ្នកថតរូបអាសអាភាស ផ្ញើអោយពូកគេ ឬធ្វើការ Live ផ្ទាល់ ក្នុងន័យអាសអាភាសជាមួយគេ ហើយគេមានគោលបំណងដើម្បីច្បិចយករូបភាពរបស់អ្នក ឬថតជាវិដេអូអ្នក ហើយឧក្រិដ្ឋជននឹងចាប់ផ្តើមជំរិតទារប្រាក់ពីអ្នក ដើម្បីលុបវីដេអូ ឬ រូបភាពនោះជាដើម

6. Viruses ក្នុង Webcam : នេះជាបញ្ហាបន្តិចបន្តួចដែលអ្នកគិតថាមិនសូវសំខាន់ ប៉ុន្តែមាន មេរោគកុំព្យូទ័រផ្សេងៗទៀត នៅក្នុងកម្មវិធីរួមទាំង Trojan និង ប្រភេទមេរោគមួយចំនួនទៀត ដែលអាចធ្វើឱ្យ Webcam របស់អ្នកដំណើរការបាន ដោយអ្នកពុំបានគិតដល់នោះទេ។ ហេតុដូចនេះហើយបានជាអ្នកត្រូវដឹងថា  វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ Scan ទៅលើ system របស់អ្នកយ៉ាងទៀងទាត់ ដើម្បីកម្ចាត់មេរោគទាំងនោះ  មុនពេលវាចូលទៅកាន់កុំព្យូរទ័ររបស់អ្នកដើម្បីបញ្ជៀសបញ្ហាផ្សេងៗដែលកើតមាន

7. ភាពរងគ្រោះដោយការមិនផ្លាស់ប្តូរលេខសម្ងាត់របស់ដើមរបស់អ្នក ( Webcam ) : អ្នកប្រាកដជាដឹងថា សព្វថ្ងៃនេះបច្ចេកវិទ្យាអាចនឹងធ្វើអ្វីៗបានសព្វគ្រប់បែបយ៉ាង ។ ការមិនផ្លាស់ប្តូរលេខសម្ងាត់ដើម (default password) របស់អ្នកដែលចេញ វាអាចអនុញ្ញាតអោយក្រុមវាយប្រហារសរសេរនូវ Script ដើម្បីបំបែកលេខកូតដែលចេញមកពីក្រុមហ៊ុន (Webcam ដែលតភ្ជាប់ពី Desktop ជាដើម ឬ Camera សុវត្ថិភាពមួយចំនួន ) រួចធ្វើការគ្រប់គ្រងទៅលើ Webcam របស់អ្នកបានយ៉ាងងាយស្រួលតាមរយៈវិធីសាស្រ្តខាងលើ

8. សូមធ្វើការបិទ Sticker ឬ អ្វីផ្សេងមួយទៅលើ Camera របស់អ្នកនៅពេលដែលអ្នកពុំប្រើប្រាស់វា ព្រោះអ្នកពុំអាចដឹងថ អ្នកវាយប្រហារចាប់ផ្តើម លួចថតអ្នកតាំងពីពេលណានោះទេ មិនថាអ្នកមានរឿងផ្ទាល់ខ្លួនជាមួយដៃគូរបស់អ្នក ឬអ្នកកំពុងគេងនោះទេ គេសុទ្ឋតែអាចថតរាល់សកម្មភាពរបស់អ្នក ថាបានធ្វើអ្វីខ្លះ ក្នុងរយៈពេលពេញមួយថ្ងៃនិងជាមួយនរណាខ្លះ

9. សូមធ្វើការរក្សារទុកនៅ PC របស់អ្នកដែលភ្ជាប់ជាមួយ Webcam នៅក្នុងបន្ទប់គេងរបស់អ្នក ឬទីតាំងណាមួយដែលអ្នកយល់ថាមានសុវត្ថិភាព  បើសិនបើអ្នកមិនចង់អោយមនុស្សក្នុងពិភពលោកចាប់អារម្មណ៌ទៅលើសកម្មភាពរបស់អ្នក នៅពេលដែលអ្នកធ្វើអ្វីមួយខុសប្រក្រតីនោះទេ អ្នកគូួរតែអ្នកអនុវត្តន៌វិធីសាស្រ្តខាងលើដើម្បីបង្ការហានិភ័យ ព្រោះថាសម័យអុិនធឺណិត ការចែកចាយមានភាពលឿនរហ័សខ្លាំងណាស់

10. សូមជៀសវាងការចុចទៅលើ attachments ក្នុង mail របស់អ្នក ដែលគ្មានប្រភពច្បាស់លាស់ ព្រោះអ្នកវាយប្រហារអាច ធ្វើការប្រើប្រាស់និងគ្រប់គ្រង Webcam របស់អ្នកតាមរយៈមេរោគ malware ដែលបង្កប់ក្នុង attachments នោះ ជាដើម

11. ការនិយាយជាមួយមនុស្សប្លែកមុខនៅតាមអុិនធឺណិត: នៅក្នុងអុិនធឺណិត អ្នកពុំគួរបង្ហាញនូវអត្តសញ្ញាណរបស់អ្នក ឬ ពត៌មានអំពី ហរិញ្ញវត្ថុរបស់អ្នកនោះទេ។ តើអ្នកអាចគ្រប់គ្រងមាត់របស់អ្នកបានឬបើសិននរណាម្នាក់ ព្យាយាមធ្វើជាមនុស្សជិតស្និតនឹងអ្នក រួចលួចយកពត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីធ្វើរឿងអ្វីទៀត តាមរយៈការលួងលោងផ្សេងៗនៅលើបណ្តាញសង្គម  យកល្អកុំប្រើប្រាស់ Webcam ទៅលើជនណាដែលអ្នកពុំស្គាល់ដើម្បីការពារបញ្ហានានា ក្នុងពេលអនាគត៕

ប្រភព៖

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Exit mobile version