GeneralSecurity News

កម្មវិធីមេរោគ Emotet បានបន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកតាមរយៈអុីមែល

កម្មវិធីមេរោគ Emotet បន្ថែមយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកEmotet គឺជាកម្មវិធីមេរោគដែលធ្វើការវាយលុកតាមរយៈអុីមែល។ ជាទូទៅជនរងគ្រោះទទួលបានអុីមែលដែលមានភ្ជាប់មកជាមួយនឹងឯកសារជាប្រភេទ Word មានផ្ទុកមេរោគ ហើយនៅពេលឯកសារនេះត្រូវបានបើកវានឹងទាមទារឱ្យអ្នកប្រើប្រាស់ បើកមុខងារ Macros ដែលជាមុខងារមួយនៅក្នុងកម្មវិធី Word ប៉ុន្តែនៅពេលអ្នកប្រើប្រាស់បើកមុខងារនេះ វានឹងបញ្ចូលកម្មវិធីមេរោគ Emotet ទៅក្នុងកុំព្យូទ័រ។កាលពីមុនជនអនាមិកបានផ្ញើអុីមែលទៅឱ្យអ្នកប្រើប្រាស់ ដោយបន្លំធ្វើជាអុីមែលដែលទាក់ទងទៅនឹងវិក័យប័ត្រ បញ្ជាទិញទំនិញ ឯកសារផ្ញើទំនិញ ឬព័ត៌មានដែលទាក់ទងទៅនឹងជំងឺកូវីដ-១៩ ជាដើម ប៉ុន្តែឥឡូវនេះពួកគេបានបន្ថែមយុទ្ធសាស្ត្រថ្មីមួយ ដោយបន្លំធ្វើជាសារមកពីក្រុមហ៊ុន Microsoft ដែលទាមទារឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Word ដើម្បីទទួលបានមុខងារថ្មីៗ។ ដើម្បីធ្វើបច្ចុប្បន្នភាពនេះវានឹងទាមទារឱ្យអ្នកប្រើប្រាស់ចុចលើ Enable Editing បន្ទាប់មកចុចលើ Enable Content ដែលនេះធ្វើឱ្យពួកគេអាចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័របាន។បច្ចុប្បន្នកម្មវិធីមេរោគ Emotet កំពុងតែរីករាលដាលយ៉ាងខ្លាំងជុំវិញពិភពលោក ហើយត្រូវបានអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាចាត់ទុកថាជាមេរោគមួយដែលមានគ្រោះថ្នាក់បំផុតផងដែរព្រោះថា បន្ទាប់ពីមេរោគនេះឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ហើយ វានឹងបញ្ចូលកម្មវិធីបន្ថែមពីរទៀតគឺ កម្មវិធី TrickBot និងកម្មវិធី QBot ដែលជាកម្មវិធីសម្រាប់លួចយកលេខសម្ងាត់ គណនីធនាគារ និងព័ត៌មានឯកជនភាពផ្សេងៗទៀតរបស់អ្នកប្រើប្រាស់ លើសពីនេះទៅទៀត វាក៏អាចនាំឱ្យមានការជំរិតទារប្រាក់តាមរយៈកុំព្យូទ័រផងដែរ (Ransomware)។ដូច្នេះដើម្បីការពារទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកក៏ដូចជាសុវត្ថិភាពក្នុងប្រើក្នុងការប្រើប្រាស់កុំព្យូទ័រ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកបានទទួលសារអុីមែលណាមួយនោះ។ សូមលោកអ្នកកុំបើកឯកសារដែលមានភ្ជាប់មកជាមួយនៅពេលដែលលោកអ្នកពុំដឹងពីប្រភពច្បាស់លាស់ ជាពិសេសសូមកុំចុចលើប៊ូតុងដែលអាចឱ្យបើកមុខងារ Macros ព្រោះវាជាប្រភពដែលធ្វើឱ្យមេរោគឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button