ISAC Cambodia (InfoSec)
KnowledgeSecurity Tips

Understanding Spyware

តើអ្វីទៅជា Spyware?

លក្ខណៈទូទៅ

Spyware គឺជាកម្មវិធីមួយដែលមានជំនួយក្នុងការប្រមូលព័ត៌មានអំពីមនុស្សម្នាក់ឬអង្គការដោយមិនឲ្យពួកគេមានការដឹង ខ្លួនហើយ វាអាចផ្ញើព័ត៌មានទាំងនោះទៅអ្នកផ្សេង ទៀតដោយគ្មានការយល់ព្រមពីអ្នក, ឬត្រួតពិនិត្យលើកុំព្យួទ័រអ្នក ដោយមិនឲ្យអ្នកដឹងឡើយ។ Spyware គឺត្រូវបានគេចែកចេញជាបួនប្រភេទ: System Monitors, Trojans , Adware និង Tracking Cookies។

Spyware ភាគច្រើនគឺត្រូវបានគេប្រើសម្រាប់គោលបំណងដូចជា ការតាមដាននិងការរក្សាទុកសកម្មភាពអ្នកប្រើប្រាស់អិុនធឺណិត និងបម្រើ​​ការផ្សាយពាណិជ្ជកម្ម ដែលផុសឡើង (pop-up) នៅលើកុំព្យូទ័រអ្នកប្រើប្រាស់។

ហានិភ័យ និងការគំរាមគំហែង

SPyware អាចប្រមូលស្ទើរតែគ្រប់ប្រភេទនៃទិន្នន័យទាំងអស់រួមទាំងពត៌មានផ្ទាល់ខ្លួនដូចជាទម្លាប់នៃការចូលមើលអិុនធឺណិត ការ Log ចូលរបស់អ្នកប្រើប្រាស់និងព័ត៌មានគណនីធនាគារឬគណនីឥណទាន។ ⁣Spyware ក៍អាចជ្រៀតជ្រែងទៅលើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដោយតំឡើងនូវកម្មវិធីបន្ថែមឬក៍បង្វែរនូវ វិបសាយ (redirect Web browsers)។

Spyware ខ្លះអាចផ្លាស់ប្តូរការកំណត់កុំព្យូទ័រ ដែលអាចមានលទ្ធផលធ្វើអោយល្បឿនការតភ្ជាប់អិុនធឺណិតយឺត, ការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតនៅក្នុងការកំនត់របស់ Browers ឬការផ្លាស់ប្តូរទៅការកំណត់កម្មវិធី (software setting)។

យុទ្ធសាស្ត្រក្នុងការទប់ស្កាត់

– ប្រើកម្មវិធីប្រឆាំងនឹង spyware (Anti-spyware)
– ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទាញយកចូលទៅក្នុងកុំព្យូទ័រ
– អានកិច្ចព្រមព្រៀងអាជ្ញាបណ្ណ
– ប្រុងប្រយ័ត្ននៃការចុចទៅលើការផ្សាយពាណិជ្ជកម្ម
– ធ្វើបច្ចុប្បន្នកម្មកម្មវិធី Internet Browsers របស់អ្នក
– ធ្វើការស្កេនកុំព្យូទ័ររបស់អ្នកអោយទៀងទាត់

យល់ដឹងបន្ថែមពី Spyware ជាមួយវិដេអូខាងក្រោម៖

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button