ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

វិធីសាស្ត្របីយ៉ាង ជួយឲ្យគណនីហ្វេសប៊ុកអ្នកមានសន្តិសុខប្រសើរជាងមុន

ដោយការតែហ្វេសប៊ុក (Facebook) តែងតែធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ នេះគឺជាពេលដ៏ល្អដែលអ្នកត្រូវតែត្រួតពិនិត្យឡើងវិញសារជាថ្មី ថាតើអ្នកត្រូវធ្វើការកំណត់អ្វីខ្លះដើម្បីធ្វើការការពារគណនីរបស់អ្នក ។

1. សូមធ្វើការរក្សានូវការ posts, photos និងព័ត៌មានពាក់ព័ន្ធនឹងប្រវត្តិរូបរបស់អ្នក មិនឲ្យឃើញជាសាធារណៈ (public view)

អ្នកត្រូវតែធ្វើការប្រយ័ត្នប្រយែងក្នុងការចែកចាយព័ត៌មានដែលអ្នកបានបង្ហោះ ​(posts) ឲ្យឃើញជាសាធារណៈ ។ ព័ត៌មានដែលឃើញជាសាធារណៈអាចបង្ហាញនូវព័ត៌មានលំអិតជាច្រើននៅក្នុងខ្សែជីវិតរបស់អ្នក, អំពីមិត្តភ័ក្រ និងក្រុមគ្រួសារ ដែលវាគឺជាព័ត៌មានមានតម្លៃបំផុតសម្រាប់ជនដែលមានបំណងមិនល្អ ។

រៀងរាល់ពេលដែលអ្នកធ្វើការអាប់ដេត post នៅក្នុងហ្វេសប៊ុក, អ្នកអាចធ្វើការជ្រើសរើសនូវកម្រិតឯកជនភាព (Privacy Level) នៅក្នុងផ្ទាំងចុច (drop-down menu) ។ ខ្ញុំសូមធ្វើការណែនាំឲ្យជ្រើសរើសយក “Friends” ឬក៏ជម្រើសផ្សេងទៀតក្រៅពី “Public” ។

២. ធ្វើការកំណត់នូវអ្វីដែលអ្នកអាចបង្ហាញនៅពេល search ឬតើនរណាខ្លះដែលអាចបញ្ជូនសំណើសុំធ្វើមិត្តភ័ក្រ (friend request)

ដោយសារតែចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនយ៉ាងច្រើនសំបើមនោះ អ្នកប្រាកដជាចង់ធ្វើឲ្យមានការលំបាកសម្រាប់ Spammers (ដែលមានយ៉ាងច្រើននោះ) មានការលំបាកក្នុងការស្វែងរកអ្នក ។ អ្នកចង់ធ្វើដូច្នេះ ដោយសារតែអ្នកមិនចង់ឲ្យពួកគេទាំងនោះធ្វើការ add អ្នកជាមុនឡើយ ។

អ្នកដែលអាច add អ្នកបាន ស្វែងរកព័ត៌មានអំពីអ្នកបាន គឺជាបុគ្គលដែលស្គាល់អ្នកហើយ ឬក៏យ៉ាងហោចណាស់ត្រូវបានស្គាល់ដោយមិត្តភ័ក្ររបស់អ្នក ។ អ្នកអាចគ្រប់គ្រងបញ្ហានេះបាននៅក្នុង Privacy Settings ។

អ្នកអាចធ្វើបានដូចខាងក្រោម៖

– នៅពេលដែលអ្នក logged ចូលតាម desktop computer: សូមចុចទៅលើរូបកូនសោរតូចមួយនៅខាងស្តាំដៃខាងលើ ហើយបន្ទាប់មកចុចទៅលើ “See more settins” នៅខាងក្រោម

– បើអ្នកចូលតាម Facebook mobile app វិញ: ចុចទៅលើ “More” នៅខាងក្រោមស្តាំនៃ screen បន្ទាប់មកចុចមកក្រោមទៅកាន់ “Privacy Shortcuts” >> ចុចបន្តទៅលើ “More settings” នៅខាងក្រោម >> រួចយក “Privacy”

បន្ទាប់មកធ្វើការត្រួតពិនិត្យទៅលើកត្តាខាងក្រោម៖

– Who can contact me/send me friend requests – សូមជ្រើស Friends of Friends (មិនមែន Everyone ឡើយ)
– Who can look me up using my email address/phone number – សូមជ្រើស Friends, or Friends of Friends

៣. ធ្វើការកំណត់នូវ login alerts ហើយបើសិនជាអ្នកបានដាក់នូវលេខទូរស័ព្ទទៅឲ្យហ្វេសប៊ុក – វាគឺ Login Approvals

– នៅពេលដែលអ្នកធ្វើការ log ចូលតាម desktop computer: សូមចុចទៅលើរូបកូនសោរតូចមួយនៅខាងស្តាំដៃខាងលើ ហើយបន្ទាប់មកចុចទៅលើ “See more settins” នៅខាងក្រោម ។ បន្ទាប់មកនៅខាងធ្វេងដៃសូមជ្រើសរើសយក “Security”

– បើអ្នកចូលតាម Facebook mobile app វិញ: ចុចទៅលើ “More” នៅខាងក្រោមស្តាំនៃ screen បន្ទាប់មកចុចមកក្រោមទៅកាន់ “Settings” >> ចុចបន្តទៅលើ “Account settings” នៅខាងក្រោម >> រួចយក “Security”

អ្នកនឹងឃើញនូវជម្រើសដែលអនុញ្ញាតឲ្យដំណើរការមុខងារ Login Alerts ដែលមានន័យថា Facebook នឹងធ្វើការបញ្ជូននូវការជូនដំណឹង (notification) នៅពេលដែលនរណាម្នាក់ព្យាយាមធ្វើការ log in តាមរយៈ brwoser ឬ device ដែលហ្វេសប៊ុកមិនដែលដឹងពីមុនមក (មិនដែលធ្លាប់ប្រើប្រាស់ដើម្បី login) ។

វាអាចធ្វើការជូនដំណឹងអ្នកខុសបើសិនជាអ្នកប្រើប្រាស់កុំព្យូទ័ររបស់អូតែលនៅពេលដែលអ្នកនៅបរទេស ឬលំហែរកាយ ឬបើសិនជាមិនដូច្នេះទេ វាអាចមកពីនរណាម្នាក់ដែលបានព្យាយាមធ្វើការ login ចូលគណនីរបស់អ្នកពីកុំព្យូទ័រណាមួយ ។ គំនិតនៅត្រង់េនះគឺថា បើសិនជាមាននរណាម្នាក់ព្យាយាមធ្វើការបំបែក ចូលទៅក្នុងគណនីរបស់អ្នក តែមិនអាចអាក់សេសទៅកាន់ទូរស័ព្ទដៃរបស់អ្នកនោះ (ដោយមិនមានលេខកូដដែលផ្ញើរទៅកាន់ទូរស័ព្ទ) នោះពួកគេគឺមិនអាចធ្វើការ ចូលទៅកាន់គណនីរបស់អ្នកជោគជ័យឡើយ ៕

ប្រភព: Naked Security ប្រែសម្រួលដោយ: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button