ISAC Cambodia (InfoSec)
EventEvent-2017GeneralSecurity News

Defense Talk 15th: ISMS Why it is so challenging?

កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មាន ក្រោមប្រធានបទ “ISMS: Why it is so challenging?” ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ ​SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។

សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយលោក Albert Siow អ្នកជំនាញការផ្នែក ISMS មកពីក្រុមហ៊ុន iBel CyberSecurity ហើយដែលមានការចូលរួមពីសំណាក់និស្សិត និងបុគ្គលិកក្រុមហ៊ុន ប្រមាណជា ៣០នាក់។

តើអ្វីទៅជា ​ISMS? ISMS មកពីពាក្យថា Information Security Management System ហើយដែលនិយមន័យមកពីវេបសាយ www.iso.org បានបកស្រាយថា គឺជាយន្តការប្រព័ន្ធប្រទាក់ក្រឡាមួយមានគោលដៅក្នុងការគ្រប់គ្រងទៅលើព័ត៌មានសំខាន់របស់អង្គភាព ដែលអាចឲ្យវាទទួលបានសន្តិសុខ (secure) ។ នៅក្នុងនោះវារួមមានមនុស្ស (people), ដំណើរការ (processes) និងប្រព័ន្ធព័ត៌មានវិទ្យា (IT systems) ដោយការដាក់ឲ្យអនុវត្តន៍នូវដំណើរការគ្រប់គ្រងហានិភ័យ (risk management process) ។ វាអាចជួយទៅដល់អង្គភាពអាជីវកម្មធុនតូច មធ្យម និងធំនៅគ្រប់វិស័យដើម្បីរក្សាបានសន្តិសុខចំពោះទ្រព្យសម្បត្តិព័ត៌មាន (information assets)។

គោលបំណងចំបងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីបញ្ច្រាបអំពីសារៈសំខាន់របស់ ISMS Framwork ក្នុងការធ្វើឲ្យប្រសើរឡើងនូវយន្តការដំណើរការសន្តិសុខរបស់ក្រុមហ៊ុន។

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button