Theft of Facebook’s Access Token

យល់ដឹងអំពីការលួចយកនូវ Access Token in Facebook

Access Token គឺជាលេខសំគាល់ម៉្យាងដើម្បីផ្តល់ទៅឲ្យ Facebook App នូវសិទ្ធិដើម្បីធ្វើការបង្ហោះព័ត៌មានតំណាងឲ្យ (ជួសឲ្យ) ខ្លួនអ្នក។ ជាទូទៅ អ្នកដែលមានគំនិតមិនល្អ ចង់បាននូវ Facebook access tokens របស់អ្នក ដើម្បីឲ្យពួកគេធ្វើការផ្ញើរនូវ SPAM មានដូចជា ផ្ញើសារមិនបានការ បង្កើន Likes បង្ហោះព័ត៌មាន ឬក៍រូបភាពជាច្រើន ។ល។

ដើម្បីជៀសវាងការលួចយកនូវ Access Token របស់អ្នក ចូរអ្នកមិនត្រូវធ្វើការចំលង (copy) ហើយដាក់វិញ (paste) នូវអាស័យដ្ឋាន URL ចេញពីក្នុង Facebook Address bar របស់អ្នក ចូលទៅក្នុងវិបសាយណាមួយដែលមិនស្គាល់ច្បាស់ឡើយ។ URLs ទាំងនេះ គឺពេលខ្លះផ្ទុកទៅដោយ Access Token នៃគណនី Facebook របស់អ្នក។

បន្ទាប់ពីទាញយកនូវ Access Token នៃគណនី Facebook របស់អ្នកបានហើយ នោះសិទ្ធមួយចំនួនដូចខាងក្រោមនឹងអាចធ្វើទៅបាន៖
– Let you see who viewed your Timeline or profile
– Help you get more followers, friends or likes
– Change the color of Facebook
– Show you a shocking or exclusive video

ឧទាហរណ៍ដូចជាផ្ទាំងដែលកាត់ចេញពីហ្វេសប៊ុកខាងក្រោមនេះ គឺម្ចាស់មិនបានធ្វើការ Post ទេ តែប្រហែលជាគេលួចបាននូវ Access Token របស់គាត់ ហើយធ្វើការ Post ជំនួសគាត់។

ខាងក្រោមនេះគឺវាវិដេអូ ដែលបង្ហាញដោយលោក ចៅ កំសត់ អំពីហានិភ័យនៃការលួចយកនូវ Access Token ពីគណនី Facebook។ សូមមានការប្រុងប្រយ័ត្នខ្ពស់។

ខាងក្រោមគឺជាវិធីសាស្ត្រនៃការធ្វើ Auto Post នៅក្នុង Facebook

Exit mobile version