ISAC Cambodia (InfoSec)
GeneralSecurity News

Cyber Attack hits South Korea Websites

វិបសាយរបស់កូរ៉េខាងត្បូងទទួលរងការវាយប្រហារ

នាថ្ងៃអង្គារ៍នេះវិបសាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye និងវិបសាយរបស់ រដ្ឋាភិបាលមួួយចំនួនត្រូវបានវាយប្រហារ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរេ៉ ដែលអ្នកវាយប្រហារមិនត្រូវបានស្គាល់អត្តសញ្ញាណ ហើយតាំងខ្លួនឯងថា ជាក្រុម Anonymous ។

ការវាយប្រហារនេះ បានកើតមានឡើងនាវេលាម៉ោង ៩:៣០នាទីព្រឹក ទៅលើវិបសាយរបស់ Cheong Wa Dae និង Office of Government Policy Coordination ។ វិបសាយទាំងពីរ នោះ ត្រូវបានបិទដើម្បីធ្វើការជួសជុល។ បន្ទាប់ពីត្រូវបានគេវាយប្រហារ វិបសាយ Cheong Wa Dae បានបង្ហាញពាក្យពេចន៍ពណ៌ក្រហមថា “Great Leader Kim Jong-un” ដែលជា មេដឹកនាំកូរ៉េខាងជើង។

វិបសាយ Cheong Wa Dae ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន
វិបសាយ Cheong Wa Dae ត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន

បន្ទាប់មកនៅម៉ោង ១០:១០ វាបានបង្ហាញពាក្យពេចន៍ថា “We Are Anonymous. We Are Legion. We Do Not Forgive. We Do Not Forget. Expect Us” ជាមួយនឹងរូបថតរបស់ លោកជំទាវប្រធានាធិបតី Park Geun-hye ។

វាមិនមានភាពប្រាកដប្រជាទេដែលថាកូរ៉េខាងជើងជាប់ទាក់ទងនឹងករណីនេះ ហើយក៏មិន ប្រាកដដែលថា សកម្មជន Anonymous ស្ថិតនៅពីក្រោយនៃការវាយប្រហារ។

វិបសាយ Cheong Wa Dae នាពេលនេះ បានបង្ហាញពាក្យពេចន៍ថា វិបសាយត្រូវបានផ្អាកដំណើរការ ជាបណ្តោះអាសន្នដើម្បីត្រួតពិនិត្យផ្នែកសុវត្ថិភាព។ ចំណែក ឯវិបសាយរបស់ Offfice of Government Policy and Coordination ក៏បានបង្ហាញពាក្យពេចន៍ ស្រដៀងគ្នានេះដេរ។

ក្រៅពីវិបសាយទាំងពីរខាងលើនេះ ក៏នៅមានវិបសាយមួយចំនួនទៀតក៏ទទួលរងគ្រោះនៃការ វាយប្រហារផងដែរ មានដូចជាវិបសាយ Chosun llbo និងវិបសាយគណៈបក្សកាន់អំណាច Saenuri Party ។

បន្ទាប់ពីមានការវាយប្រហារនេះ យោធារបស់កូរ៉េខាងត្បូងបានធ្វើការតំឡើងស្ថានភាពនៃ ប្រព័ន្ធឃ្លាំមើលព័ត៌មានរបស់ខ្លួន ហើយបានបន្ថែមនូវមន្រ្តីសម្រាប់ត្រួតពិនិត្យតាមដានការ វាយប្រហារ ឬការព្យាយាមទាំងឡាយណាក្នុងការវាយលុកចូលប្រ័ពន្ធបណ្តាញយោធា។

ព័ត៌មានបន្ថែម៖

http://english.yonhapnews.co.kr/national/2013/06/25/7/0301000000AEN20130625003952315F.HTML

http://www.bbc.co.uk/news/world-asia-23042334

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button