ISAC Cambodia (InfoSec)
GeneralSecurity NewsVulnerability

‘The Moon’ – Linksys Malware, Spreading from Router to Router

តើ Wireless Router មួយណាដែលអ្នកប្រើប្រាស់នៅផ្ទះ ឬកន្លែងធ្វើការរបស់អ្នក? បើសិនជា ប្រភេទ LinkSys Router នោះអ្នកប្រហែលជាស្ថិតនៅក្នុងភាពគ្រោះថ្នាក់ហើយ ដោយសារតែ មានមេរោគមួយថ្មី ដែលធ្វើការវាយប្រហារ firmware និងធ្វើការចំលងទៅកាន់បណ្តាញ។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខឈ្មោះថា Johannes B. Ullrich មកពី SANS Technology Institution  បានធ្វើការព្រមានអំពីមេរោគមួយប្រភេទដែលអាចចម្លងខ្លួនវា ដោយធ្វើការរំលងនូវ សិទ្ធិ (authentication bypass) និងធ្វើការដំណើរការកូដ (code-execution) នៅក្នុង Linksys Wireless routers។

មេរោគនោះមានឈ្មោះថា “THE MOON”  ដែលធ្វើការស្កេននូវចំនុចខ្សោយរបស់ឧបករណ៍ ដើម្បីធ្វើការរីករាលដាលពី router មួយទៅកាន់ router មួយទៀត ហើយលោក Johannes បានធ្វើការបញ្ជាក់ថា មេរោគនោះបានធ្វើការឆ្លងទៅលើ routers ប្រមាណជា 1000 គ្រឿង រួចទៅហើយ (E1000, E1200 និង E2400)។

ដើម្បីធ្វើការវាយប្រហារទៅលើ router នោះ មេរោគបានធ្វើការទាញយកនូវ ប្រភេទ (model) និងជំនាន់ ​firmware របស់ router ដោយប្រើប្រាស់នូវ HNAP (Home Network Administrator Protocol) ហើយបើឧបករណ៍នោះមានចំនុចខ្សោយ មេរោគនោះនឹងចាប់ផ្តើម បញ្ជូន CGI Script exploit ដើម្បីទាញយកនូវ local command execution ដើម្បីធ្វើការភ្ជាប់ ទៅកាន់ឧបករណ៍នោះ។

ក្រុមហ៊ុននៃឧបករណ៍ Linksys បានធ្វើការបញ្ជាក់អំពីបញ្ហាសន្តិសុខនៅក្នុង HNAP1 នេះមែន ដែលមានចំនុចខ្សោយ អាចធ្វើការវាយប្រហារបាន ហើយកូដសម្រាប់វាយប្រហារគឺអាចរកបាន នៅតាមអិនធឺណែត។

អ្នកប្រើប្រាស់ត្រូវបានណែនាំឲ្យធ្វើការបិទនូវមុខងារ Remote Administration នៃឧបករណ៍នោះ ឬក៍ធ្វើការកំណត់នូវសិទ្ធិគ្រប់គ្រងចំពោះតែ IP Addresses ដែលទុកចិត្តប៉ុណ្ណោះ។

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button