ISAC Cambodia (InfoSec)
GeneralSecurity NewsUncategorized

នោះ! គេហទំព័រហ្គេម Neopets នៅតែបន្តបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់

គេហទំព័រហ្គេម Neopets គឺជាហ្គេមដែលពេញនិយមមួយសម្រាប់ក្មេងៗតាំងពីឆ្នាំ១៩៩៩ ដែលអាចឱ្យពួកគេថែទាំនិងចិញ្ចឹមសត្វ និងអាចទិញរបស់របរសម្រាប់ការចិញ្ចឹមនោះដោយប្រើប្រាស់ពិន្ទុដែលពួកគេទទួលបានពីការលេងហ្គេម (Neopoints) ឬអាចទិញដោយប្រើលុយមែនទែនក៏បាន។ ប៉ុន្តែនាពេលថ្មីៗនេះអ្នកស្រាវជ្រាវ John Jackson បានរកឃើញថា ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនរាប់បញ្ចូលទាំងអាសយដ្ឋានសម្គាល់ឧបករណ៍ (IP addresses) ត្រូវបានបែកធ្លាយ។

លោក Jackson បានចាប់ផ្ដើមធ្វើការស្រាវជ្រាវទៅលើគេហទំព័រនេះ បន្ទាប់ពីគាត់បានឃើញទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានដាក់លក់នៅក្នុងគេហទំព័រពិភាក្សាមួយចំនួន។ បន្ទាប់ពីលោកបានប្រើឧបករណ៍កោសល្យវិច្ច័យដើម្បីស្កែនគេហទំព័រនេះ លោកអាចទាញយកទិន្នន័យជាច្រើនដូចជា អុីមែលរបស់បុគ្គលិក និង IP addresses របស់អ្នកប្រើប្រាស់ជាដើម ហើយជាងនេះទៅទៀតលោកក៏អាចមើលឃើញនូវ IP addresses ផ្ទៃក្នុងរបស់កម្មវិធីនេះបានទៀតផង។

ទោះបីជាលោក Jackson គិតថាភាពចន្លោះប្រហោងនេះគឺជាបញ្ហាដ៏ធំមួយដែលអាចនាំឱ្យមានការវាយប្រហារទាញយកទិន្នន័យដ៏ធំមួយក្ដី ក៏ក្រុមហ៊ុនបានឆ្លើយតបវិញថា ភាពចន្លោះប្រហោងនេះគឺជាបញ្ហាតូចតាច ហើយមានតែទិន្នន័យបន្តិចបន្តួចដែលអាចទាញយកបាន ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា អុីមែលរបស់បុគ្គលិកដែលពួកគេទាញបាននោះគឺជាអុីមែលក្លែងក្លាយចាស់ៗ ដែលគេបង្កើតឡើងសម្រាប់ធ្វើការសាកល្បងតែប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនបានទទួលស្គាល់ថា បានធ្វើឱ្យបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួនប្រមាណ ២៧លាននាក់ មានដូចជា ឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគេហទំព័រ (Username), លេខសម្ងាត់ (Password), IP addresses និងទិន្នន័យឯកជនភាពជាច្រើនទៀត៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button