security
-
Event
កម្មវិធី Defense Saturday លើកទី១០
កាលពីល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅ Emerald+ Hub មានប្រារព្ធកម្មវិធី Defense Saturday 10 ក្រោមការរៀបចំឡើងរវាងក្រុមការងារនៃវេបសាយ SecuDemy.com សហការណ៍ជាមួយ APNIC ដែលមានអ្នកចូលរួមសរុបប្រមាណជា ៥០នាក់។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានបទ…
Read More » -
General
បញ្ជីព្រឹត្តិការណ៍សន្តិសុខព័ត៌មានប្រចាំឆ្នាំ២០១៥ (វិដេអូ)
បញ្ជីព្រឹត្តិការណ៍សន្តិសុខព័ត៌មានប្រចាំឆ្នាំ២០១៥ (វិដេអូ) Chaos Communication Congress 2015 (32C3) Hamburg, Germany Dec 27-30, 2015 No Con Name 2015 [Spanish] Barcelona, Spain Dec…
Read More » -
Documents
ពាក្យសម្ងាត់អាក្រក់បំផុតប្រចាំឆ្នាំ ២០១៥
ក្រុមហ៊ុន SplashData បានធ្វើការប្រកាសនូវ “បញ្ជីពាក្យសម្ងាត់ដែលអាក្រក់បំផុតប្រចាំឆ្នាំ២០១៥” ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់នូវទម្លាប់របស់អ្នកប្រើប្រាស់អិុនធឺណិត។ ពាក្យសម្ងាត់ “123456” និង “password” ត្រូវបានជាប់ចំណាត់ថ្នាក់ម្តងទៀតជាពាក្យដែលត្រូវបាននិយមប្រើប្រាស់បំផុត ដែលបង្ហាញឲ្យឃើញនូវអ្វីដែលជាការជ្រើសរើសរបស់អ្នកប្រើប្រាស់នៅតែប្រឈមមុខនឹងហានិភ័យ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី ៥ នេះ ក្រុមហ៊ុន SplashData បានធ្វើការចងក្រងដោយដកស្រង់ចេញពីពាក្យសម្ងាត់ចំនួនច្រើនជាង ២លាន ដែលត្រូវបានលួចក្នុងឆ្នាំ ២០១៥…
Read More » -
Event
សន្តិសុខព័ត៌មាន: សុបិន្តអាក្រក់របស់និស្សិតផ្នែកព័ត៌មានវិទ្យា
កាលពីពេលថ្មីៗនេះ ខ្ញុំបាទត្រូវបានអញ្ជើញឲ្យទៅធ្វើជាវាគ្មិននៅចំពោះមុខនិស្សិតសាកលវិទ្យាល័យប្រមាណជា ៧០នាក់ ដែលមានជំនាញផ្នែកវិស្វករព័ត៌មានវិទ្យា។ ដំបូងខ្ញុំមានការគិតថា តើខ្ញុំត្រូវជ្រើសរើសយកនូវប្រធានបទអ្វីទៅ (ដោយសារតែខ្ញុំធ្លាប់តែនិយាយអំពីហានិភ័យ ការគ្រប់គ្រង និងការរីកចម្រើនផ្នែកសន្តិសុខព័ត៌មាន ដែលខ្ញុំគិតថាមិនសាកសមឡើយចំពោះនិស្សិតដែលកំពុងសិក្សា) ? បន្ទាប់ពីគិតអស់រយៈពេល ៣ថ្ងៃ ខ្ញុំក៏នឹកដល់កិច្ចការងារដែលលំបាក ដែលនិស្សិតផ្នែកព័ត៌មានវិទ្យា (IT) ជួបប្រទះនៅក្នុងដំណើរការសិក្សានៅក្នុងសាកលវិទ្យាល័យក្នុងន័យសន្តិសុខព័ត៌មាន ។ ខ្ញុំក៏បានជ្រើសរើសដាក់ប្រធានបទថា “សន្តិសុខព័ត៌មាន…
Read More » -
General
ត្រូវការអ្នកជំនាញ ១លាន៥សែន ក្នុងឆ្នាំ២០២០
កង្វៈខាតអ្នកជំនាញផ្នែកសន្តិសុខព័ត៌មានគឺកាន់តែមានទំហំជាងមុនទៅទៀតនៅក្នុងឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលចេញដោយ ISC(2) បានធ្វើការព្យាករណ៍នូវតម្រូវដ៏ធំសំបើមនូវអ្នកដែលមានជំនាញផ្នែកសន្តិសុខព័ត៌មាន (cybersecurity)។ ការគំរាមគំហែងផ្នែកសន្តិសុខព័ត៌មាននៅជុំវិញពិភពលោកកាន់តែមានច្រើន ដែលបណ្តាលឲ្យមានកង្វៈខាតអ្នកដែលមានជំនាញផ្នែកនេះ។ មូលហេតុដែលបណ្តាលឲ្យមានការខ្វៈខាត នៅក្នុងការសិក្សារបស់ខ្លួន “2015 (ISC)2 Global Information Security Workforce” ដែលធ្វើឡើងដោយការស្ទាបស្ទង់មតិ បានបង្ហាញថា មាន ៦២ភាគរយ…
Read More » -
General
ចំនុចសន្តិសុខរបស់ Windows 10 ដែលអ្នកត្រូវតែដឹង
The Windows 10 Security Settings You Need to Know មកដល់ពេលេនះ អ្នកប្រហែលជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សច្រើនជាង ៦៧លាននាក់ ដែលបានតំឡើងប្រព័ន្ធប្រតិបត្តិការ Windows 10 ។ ពេលដែលអ្នក បើក browser ដើម្បីស្វែងរកទីតាំងណាមួយ…
Read More » -
General
ការព្យាករណ៍ទៅលើបញ្ហាសន្តិសុខព័ត៌មាន និងនិន្នាការក្នុងឆ្នាំ២០១៦
មានកុំព្យូទ័រ, ឧបករណ៍ចល័ត និងឧបករណ៍ឌីជីថលប្រមាណជា ៨.៧ប៊ីលានគ្រឿង ត្រូវបានតភ្ជាប់ជាមួយនឹងអិុនធឺណិតនៅក្នុងឆ្នាំ២០១២។ មានអ្នកជំនាញការខ្លះ បាននិយាយថា វានឹងកើនឡើងដល់ ១៥ ទៅ ២០ ប៊ីលានគ្រឿងក្នុងឆ្នាំ២០១៥ នេះ។ IBM បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ ៨០ភាគរយនៃយុវជននឹងមានស្មាតហ្វូនប្រើប្រាស់។ នៅក្នុងតែរយៈពេល ១ឆ្នាំ មេរោគនៅក្នុងឧបករណ៍ចល័តមានការកើនឡើងប្រមាណជា…
Read More » -
General
កូរេ៉ខាងជើងបង្កើតប្រព័ន្ធប្រតិបត្តិការខ្លួនឯងឈ្មោះថា Red Star OS ហើយលួចព័ត៌មានពីប្រជាជនរបស់ខ្លួន
កូរ៉េខាងជើងបានបង្កើតនូវប្រព័ន្ធប្រតិបត្តិការ (OS) សម្រាប់កុំព្យូទ័រដែលមើលទៅស្រដៀងគ្នាទៅនឹង Apple’s OS X ដែលអាចជួយការពារការវាយប្រហារពី សំណាក់អ្នកវាយប្រហារបរទេស ព្រមទាំងសមត្ថភាពនៃការឃ្លាំមើល (surveillance) ផងដែរ។ អ្នកស្រាវជ្រាវពីរនាក់ជនជាតិអាល្លឺម៉ង់ បានធ្វើការវិភាគសីុជម្រៅទៅលើប្រព័ន្ធប្រតិបត្តិការនោះ ហើយបានរកឃើញថា ប្រព័ន្ធប្រតិបត្តិការនោះធ្វើការងារជាច្រើន ក្រៅពីមុខងាររបស់ប្រព័ន្ធប្រតិបត្តិការធម្មតា។ OS នេះត្រូវបានគេដាក់ឈ្មោះថា Red Star…
Read More » -
General
តើអ្នកគួរតែចាប់ផ្តើមអាជីពការងារខាងផ្នែកសន្តិសុខព័ត៌មានយ៉ាងដូចម្តេច?
ខ្ញុំចូលចិត្តបង្រៀន។ វាគឺផ្នែកមួយដែលជម្រុញឲ្យខ្ញុំបង្កើតវេបសាយនេះឡើង ដើម្បីជាការចូលរួមចំណែកលើកកំពស់ការយល់ដឹងដល់សាធារណៈជនទូទៅ បន្ថែមពីលើនិស្សិតប្រមាណច្រើនជាង ១០០០ នាក់ដែលខ្ញុំបានបង្រៀនកន្លងមកនេះ។ មានសំនួរមួយដែលនិស្សិតនិយមសួរគឺថា “ខ្ញុំបានចាប់ផ្តើមស្វែងរកព័ត៌មានទាក់ទងទៅនឹងអាជីពក្នុងវិស័យសន្តិសុខព័ត៌មាន ដោយមិនមានបទពិសោធន៍សោះឡើយ។ បើសិនជាអាច តើលោកគ្រូអាចផ្តល់នូវផែនទីផ្លូវនៃវគ្គសិក្សា/ហ្វឹកហ្វឺន ក៏ដូចជាឳកាសការងារដំបូង (entry level), សិក្ខាសាលា, ។ល។ ខ្ញុំកំពុងតែស្វែងរកនូវផែនទីបង្ហាញផ្លូវក្នុងរង្វង់ ១ឆ្នាំ ដើម្បីឈានជើងចូលទៅកាន់អាជីពការងារក្នុងវិស័យសន្តិសុខព័ត៌មាន។” ចំលើយរបស់ខ្ញុំគឺ…
Read More » -
General
ហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងរបស់អិុនធឺណិតទទួលរងការវាយប្រហារ
Internet’s DNS Root Servers ដែលត្រូវបានគេស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធអិុនធឺណិតដែលសំខាន់បំផុតនោះ ត្រូវទទួលរងការវាយប្រហារបែបឌីដូស (DDoS) កាលពីសប្តាហ៍មុន។ ការវាយប្រហារនេះ គឺមានទំហំរហូតដល់ ៥លាន queries ក្នុងមួយ ១វិនាទី គោលដៅទៅលើ Internet’s DNS (Domain Name System)…
Read More » -
General
តើពាក្យថា Penetration Testing មានន័យយ៉ាងដូចម្តេច?
ពាក្យថា Penetration Test ត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវជាយូរមកហើយដោយឧស្សាហកម្មសន្តិសុខព័ត៌មាន ក្នុងន័យថា គឺជាអ្វីៗទាំងអស់ដែលចាប់ ផ្តើមចេញពីការធ្វើ assessment ដ៏ល្អឥតខ្ចោះមួយដែលធ្វើឲ្យដូច (simulation) ការវាយប្រហារជាក់ស្តែង រហូតដល់ការវិភាគដោយការចុចទៅលើ “start” និង “stop” ដោយប្រើប្រាស់នូវដំណោះស្រាយបច្ចេកវិទ្យាដែលកំពុងមាននៅក្នុងទីផ្សារ។ Vulnerability assessment ការធ្វើ Vulnerability…
Read More » -
General
Dell Laptops are Infected with ‘Superfish-Like’ pre-installed Malware
ដូចគ្នាទៅនឹងមេរោគ SuperFish ដែលកើតមានឡើងទៅលើកុំព្យូទ័រយួរដៃម៉ាក Lenovo កាលពីកុម្ភៈ ២០១៥ ក្នុងពេលនេះក្រុមហ៊ុនយក្សផលិតកុំព្យូទ័រមួយទៀតដែលយើងស្គាល់ថា Dell ត្រូវបានគេពិនិត្យឃើញថា លក់នូវ PCs និង Laptop ដែលផ្ទុកទៅដោយកម្មវិធីរួចជាស្រេច (pre-installed) ភ្ជាប់មកជាមួយនូវ SSL certificate មិនត្រឹមត្រូវដែលអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការបន្លំខ្លួន ដូចជាវេបសាយ…
Read More » -
General
5 Tips to get Website Security
អ្នកប្រហែលជាបានបញ្ចូលនូវកម្មវិធីសម្រាប់ការពារសុវត្ថិភាព/សន្តិសុខនៅក្នុងកុំព្យូទ័រអ្នក ដើម្បីជួយអ្នកការពារកុំព្យូទ័រពីការគំរាមគំហែងនានា។ ប៉ុន្តែ តើអ្នកធ្លាប់គិតក្នុងការជួយការពារទៅដល់វេបសាយរបស់អង្គភាព និងព័ត៌មានដែលបានរក្សាទុកនៅលើអ៊ិនធឺណិតទេ? សូមធ្វើតាមការណែនាំ ៥ចំនុចដូចខាងក្រោម ដើម្បីជួយធ្វើឲ្យវេបសាយរបស់អ្នកមានសុវត្ថិភាពខ្លាំងមួយកម្រិតទៀត។ ១. រៀបចំនូវការការពារជាមុន សន្តិសុខគីឺជាយុទ្ធសាស្ត្រទប់ស្កាត់ជាមុន មិនមែនជាយុទ្ធឆ្លើយតបពេលមានបញ្ហានោះទេ។ រាល់សេវាកម្មសន្តិសុខណាមួយក៏ដោយ យកល្អគឺដាក់វាឲ្យបានឆាប់ កាន់តែល្អ ដូចដែលអ្នកធ្លាប់និយាយថា “វាប្រសើរក្នុងការការពារ ជាជាងនិយាយថា សុំទោស!”។ ការដែលយើងបានតៀមលក្ខណៈរួចរាល់ជាមុនទប់ទល់នឹងការវាយប្រហារ…
Read More » -
Documents
PPT-How to secure your smart phone
កិច្ចការស្រាវជ្រាវរបស់និសិ្សតនៃសាកលវិទ្យាល័យប្រៀលប្រាយ ក្រោមប្រធានបទ “វិធីសាស្ត្រការពារស្មាតហ្វូន” ដែលស្រាវជ្រាវដោយនិសិ្សតឈ្មោះ ឌុំ ធន់ ។ សូមបញ្ជាក់ថា កិច្ចការងារស្រាវជ្រាវខាងលើនេះ គឺឆ្លុះបញ្ចាំងទាំងស្រុងនូវគំនិតយោបល់របស់និស្សិតដែលមានរាយនាមខាងលើផ្ទាល់តែម្តង។ វាមិនបានឆ្លុះបញ្ចាំងពី គោលគំនិតរបស់ក្រុមការងារវិបសាយ SecuDemy.com ឡើយ។
Read More » -
Documents
Presentation – 3 tips to secure your personal computer
កិច្ចការស្រាវជ្រាវរបស់និសិ្សតនៃសាកលវិទ្យាល័យប្រៀលប្រាយ ក្រោមប្រធានបទ “៣ ចំនុចនៃមូលដ្ឋានគ្រឹះក្នុងការការពារសុវត្ថិភាពនៅលើកុំព្យុទ័ររបស់អ្នក” ដែលស្រាវជ្រាវដោយនិសិ្សតឈ្មោះ រ៉ុង ថារ័ត្ន ។ សូមបញ្ជាក់ថា កិច្ចការងារស្រាវជ្រាវខាងលើនេះ គឺឆ្លុះបញ្ចាំងទាំងស្រុងនូវគំនិតយោបល់របស់និស្សិតដែលមានរាយនាមខាងលើផ្ទាល់តែម្តង។ វាមិនបានឆ្លុះបញ្ចាំងពី គោលគំនិតរបស់ក្រុមការងារវិបសាយ SecuDemy.com ឡើយ។
Read More »