ចំនុចសន្តិសុខរបស់ Windows 10 ដែលអ្នកត្រូវតែដឹង
The Windows 10 Security Settings You Need to Know
មកដល់ពេលេនះ អ្នកប្រហែលជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សច្រើនជាង ៦៧លាននាក់ ដែលបានតំឡើងប្រព័ន្ធប្រតិបត្តិការ Windows 10 ។ ពេលដែលអ្នក បើក browser ដើម្បីស្វែងរកទីតាំងណាមួយ នោះកម្មវិធី Bing បានដឹងនូវទីតាំងរបស់អ្នកទៅហើយ។ អ្នកប្រហែលជាកត់សំគាល់ផងដែរថា រាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គឺបង្ហាញនូវអ្វីដែលជាទំលាប់អ្នក ហើយនៅពេលដែលអ្នកបើកនូវ Cortana ដើម្បីសាកសួរព័ត៌មាន នាងបានដឹងនូវឈ្មោះ និង nickname របស់អ្នកផងដែរ។
អ្នកនឹងមានការភ្ញាក់ផ្អើលដោយសារតែទំហំព័ត៌មានផ្ទាល់ខ្លួន ដែលវិនដូរ ១០ ធ្វើការប្រមូលពីអ្នកប្រើប្រាស់ រួមមាន លេខទូរស័ព្ទ ទីតាំង GPS លេខកាដឥណទាន វិដេអូ និងសារសំឡេង។ ហើយជាការពិតដែល សេចក្តីប្រកាសរបស់ម៉ៃក្រូសូហ្វបានសរសេរបញ្ជាក់នូវរាល់ទិន្នន័យដែលត្រូវបានប្រមូលទាំងអស់ ហើយអ្នកបានយល់ព្រមនឹងបញ្ហានេះ នៅពេលដែលអ្នកធ្វើការទាញយកវីនដូរ ១០ និងធ្វើការត្រួតពិនិត្យទៅលើលក្ខខណ្ឌនានា។
ម៉ៃក្រូសូហ្វប្រើប្រាស់ព័ត៌មានដែលប្រមូលបានតាមបីវិធីសាស្ត្រ (1) ដើម្បីអាជីវកម្មផ្ទាល់របស់មៃ៉ក្រូសូហ្វ (2) ដើម្បីបញ្ជូនសារទំនាក់ទំនង ដោយរួមមាននូវការផ្សព្វផ្សាយនានា និង (3) ដើម្បីបង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ។
បទនូវការតាមដានរបស់មៃ៉ក្រូសូហ្វ
ចុចទៅលើ Start, Setting បន្ទាប់មកចុចទៅលើ Privacy ។ នៅក្នុង Privacy Menu អ្នកអាចកែសម្រួលព័ត៌មានផ្សេងៗមានដូចជា ទីតាំង (location), មៃ៉ក្រូហ្វូន (microphone), កាំេមរ៉ា (camera) និងផ្សេងៗទៀត ។ នៅក្នុង Privacy menu អ្នកអាចចុចទៅលើ Feedback & Diagnostics ហើយផ្លាស់ប្តូរនូវ Feedback Frequency ទៅ “never” ហើយ Diagnostic and Usage Data ទៅ “basic”។ ការធ្វើបែប នេះនឹងអាចជួយការពារក្រុមហ៊ុនមៃ៉ក្រូសូហ្វ ក្នុងការប្រមូលព័ត៌មានពីកុំព្យុទ័រអ្នក។
ការពារនូវប្រវត្តិនៃ Browser អ្នក
ម៉ៃក្រូសូហ្វ Edge ផ្ញើរចេញនូវប្រវត្តិនៃការស្វែងរកព័ត៌មានទៅកាន់ក្រុមហ៊ុនមៃ៉ក្រូសូហ្វ ក្នុងគោលបំណងជួយទៅដល់កម្មវិធី Cortana ស្វែងយល់អំពីបទពិសោធន៍នានា។ អ្នកអាចបិទមុខងារនេះ ដោយការចុចទៅលើប៉ូតុងចុងខាងស្តាំខាងលើនៃកម្មវិធី Edge បន្ទាប់មកចូលទៅកាន់ Settings > Advanced Settings > View Advanced Settings, និងក្រោម Privacy and Services សូមបិទ “Have Cortana Assist Me in Microsoft Edge.” នៅក្នង Privacy and Services menu សូមបិទ “use page prediction to speed up browsing, improve reading, and make my overall experience better” ។
សូមកុំបង្កើតនូវ Microsoft Account
វីនដូរ ១០ ក៏បានសាកសួរអ្នកឲ្យបង្កើត Microsoft Account ផងដែរ ប៉ុន្តែអ្នកគួរតែរំលងចោលនូវជំហាននេះ បើសិនជាអ្នកមានការព្រួយបារម្ភអំពីឯកជនភាព របស់អ្នក។ ការដែលអ្នកមិនបង្កើតគណនីម៉ៃក្រូសូហ្វ នឹងអាចជួយរក្សាទុកសកម្មភាព និងព័ត៌មាននានារបស់អ្នកនៅក្នុង local computer។
ដើម្បីធ្វើការគ្រប់គ្រង ឬលប់ចោលគណនីម៉ៃក្រូសូហ្វ សូមចូលទៅកាន់ Settings > Accounts > Your Account ។
សូមមានការប្រុងប្រយ័ត្នជាមួយកម្មវិធី Cortana
Cortana គឺជាកម្មវិធីមួយដែលមានលក្ខណៈឆ្លាតវៃដែលវាមានសមត្ថភាពក្នុងការរៀនអំពីអ្នក រួចហើយបង្កើតនូវលក្ខខណ្ឌនានាដែលសីុគ្នាជាមួយនឹងបទពិសោធន៍អ្នក។ ការដែលធ្វើបែបនេះបាន គឺទាមទារឲ្យមានការប្រមូលព័ត៌មានច្រើនណាស់ពីអ្នក។ ព័ត៌មានទាំងនោះរួមមាន ទីតាំង (location), បញ្ជីទំនាក់ទំនង (contacts), ពាក្យនិយាយ (speech) និងទិន្នន័យដែលសរសេរដោយដៃ (handwriting data)។ ជាពិសេសទៅទៀតនោះ រាល់ការទំនាក់ទំនងជាមួយនឹង Cortana គឺត្រូវបានរក្សាទុកនៅលើ Cloud ។
ប្រភព៖
http://www.wired.com/2015/08/windows-10-security-settings-need-know/