local file system

  • General

    កំហុសនៅក្នុងកម្មវិធី WhatsApp អនុញ្ញាតចូលទៅកាន់ Local File System បាន

    ក្រុមហ៊ុនហ្វេសប៊ុកទើបតែធ្វើការជួសជុលបញ្ហាសន្តិសុខ ​(patch) ទៅលើចំណុចងាយរងគ្រោះមួយដ៏គ្រោះថ្នាក់នៅលើកម្មវិធី WhatsApp ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចធ្វើការអានឯកសារពីប្រព័ន្ធឯកសារមូលដ្ឋានក្នុងម៉ាស៊ីន (Local File System) របស់អ្នកប្រើប្រាស់បាន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ MacOS និងប្រព័ន្ធប្រតិបត្តិការវីនដូ Windows ។ ទីប្រឹក្សាសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុកពន្យល់ថា “ភាពងាយរងគ្រោះនៅលើកម្មវិធី WhatsApp Desktop នៅពេលដែលភ្ជាប់ជាមួយកម្មវិធី WhatsApp សម្រាប់ទូរស័ព្ទ iPhone អនុញ្ញាតឱ្យមានការវាយប្រហារដោយបច្ចេកទេស cross-site scripting និងអានឯកសារមូលដ្ឋានបានថែមទៀត។ ការវាយលុកទៅលើភាពងាយរងគ្រោះនេះ ទាមទារឱ្យជនរងគ្រោះចុច Click នៅលើ Link មួយដែលមើលពីមុនចេញពីសារ Text Message ។” សម្រាប់គ្រប់កំណែ WhatsApp Desktop versions មុន v0.3.9309 ត្រូវបានរងផលប៉ះពាល់ដោយបញ្ហានេះ…

    Read More »
Back to top button