ត្រូវការអ្នកជំនាញ ១លាន៥សែន ក្នុងឆ្នាំ២០២០

កង្វៈខាតអ្នកជំនាញផ្នែកសន្តិសុខព័ត៌មានគឺកាន់តែមានទំហំជាងមុនទៅទៀតនៅក្នុងឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលចេញដោយ ISC(2) បានធ្វើការព្យាករណ៍នូវតម្រូវដ៏ធំសំបើមនូវអ្នកដែលមានជំនាញផ្នែកសន្តិសុខព័ត៌មាន (cybersecurity)។ ការគំរាមគំហែងផ្នែកសន្តិសុខព័ត៌មាននៅជុំវិញពិភពលោកកាន់តែមានច្រើន ដែលបណ្តាលឲ្យមានកង្វៈខាតអ្នកដែលមានជំនាញផ្នែកនេះ។

មូលហេតុដែលបណ្តាលឲ្យមានការខ្វៈខាត

នៅក្នុងការសិក្សារបស់ខ្លួន “2015 (ISC)2 Global Information Security Workforce” ដែលធ្វើឡើងដោយការស្ទាបស្ទង់មតិ បានបង្ហាញថា មាន ៦២ភាគរយ ដែលបានឆ្លើយថាមានកង្វៈខាតអ្នកដែលមានជំនាញផ្នែកនេះ។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងការសិក្សានោះគឺ កង្វៈខាតនៃបេក្ខជន ដែលមានសមត្ថភាព ដែលជាហេតុបណ្តាលឲ្យមានការខ្វៈខាត ជាជាងឆន្ទៈនៃការត្រូវការរបស់អង្គភាព។ យោងទៅតាមរបាយការណ៍នេះផងដែរ “ផ្អែកទៅលើការស្ទាបស្ទង់មតិទៅលើអង្គភាពជំុវិញពិភពលោកចំនួន ១៤.០០០ បានអនុញ្ញាតឲ្យ Frost & Sullivan ធ្វើការប៉ាន់ស្មាននូវកង្វៈខាតនៅក្នុងទីផ្សាពលកម្មផ្នែកសន្តិសុខព័ត៌មានទូទាំងពិភពលោកនឹងកើនឡើងដល់ ១លាន៥សែននាក់ នៅក្នុងឆ្នាំ២០២០។ ”

ចំនុចធំៗទាំង ៥ នៃបញ្ហាសន្តិសុខ

មនុស្សជាច្រើនបាននឹងកំពុងប្រើប្រាស់អិុនធឺណិតជាងពេលមុនៗទាំងអស់ ដោយរួមមានកុំព្យូទ័រ ស្មាតហ្វូន សេវាកម្មពពក (cloud) និង Internet-of-Things ។ ក្នុងពេលជាមួយគ្នានេះដែរ ការគំរាមគំហែងតាមប្រព័ន្ធអិុនធឺណិតកាន់តែមានភាពស្មុគស្មាញ និងកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ផ្អែកទៅលើការសិក្សានេះ បានបង្ហាញឲ្យយើងដឹងនូវ ចំនុចធំៗទាំង ៥ ដែលគួរយកចិត្តទុកដាក់៖

១. ចំនុចខ្សោយដែលមាននៅក្នុងកម្មវិធី (Application Vulnerabilities)
២. មេរោគ (Malware)
៣. កំហុសឆ្គងនៃការកំណត់លក្ខណៈបចេ្ចកទេសផ្សេងៗ (Configuration Mistakes)
៤. ឧបករណ៍ចល័ត ​(Mobile Devices)
៥. ហេគឃ័រ (Hackers)

ចំនុចនៃការព្រួយបារម្ភជាចំបងគឺកង្វៈខាតនៃការបណ្តុះបណ្តាល និងអប់រំ ។

ដំណឹងល្អ

ដំណឹងល្អដែលកើតចេញពីការសិក្សានេះ ក៏បានធ្វើការព្យាករណ៍នូវការកើនឡើងនូវអ្នកជំនាញផ្នែកសន្តិសុខព័ត៌មានចំនួន ១៩៥.០០០នាក់ អ្នកផងដែរក្នុងឆ្នាំ២០១៥។ អ្នកដែលបានឆ្លើយសំណួរក៏បានធ្វើការណែនាំឲ្យមានថវិការគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិងអប់រំ។

ប្រភព៖

https://www.linkedin.com/pulse/study-15m-cybersecurity-workforce-shortage-2020-paresh-rathod

Exit mobile version