GeneralKnowledgeSecurity NewsSecurity Tips

របៀបក្នុងការបង្កើតពាក្យសម្ងាត់ដែលខ្លាំង

ISAC Cambodia (InfoSec)

មិនថាពាក្យសម្ងាត់នោះស្មុគស្មាញយ៉ាងណានោះទេ ប្រសិនបើពាក្យសម្ងាត់នោះមានចំនួនតួអក្សរតិច ឬប្រវែងខ្លី វាក៏នៅតែអាចទស្សទាយ ឬបំបែកបានក្នុងរយៈពេលខ្លីដដែល។

ដំបូន្មានភាគច្រើនទាក់ទងនឹងពាក្យសម្ងាត់គឺធ្វើយ៉ាងណាឱ្យវាមានភាពស្មុគស្មាញ ដោយតម្រូវឱ្យលាយបញ្ចូលគ្នានៃតួអក្សរដូចជាលេខ អក្សរ និមិត្តសញ្ញាជាដើម ដើម្បីឱ្យមានការលំបាកក្នុងការទស្សទាយ ឬប៉ានស្មានបានពីអ្នកដទៃ។ ប៉ុន្តែ​មិន​ថា​ពាក្យសម្ងាត់នោះស្មុគស្មាញយ៉ាងណានោះទេ ប្រសិនបើពាក្យសម្ងាត់​នោះមាន​ចំនួនតួរអក្សរតិច ឬប្រវែងខ្លី វាក៏នៅតែអាចទស្សទាយ ឬបំបែកបានក្នុងរយះពេល​ខ្លីដដែល។ ជារួមពាក្យសម្ងាត់កាន់តែវែង កាន់តែល្អ។

ប្រវែង៖ យើងតែងត្រូវបានណែនាំថាត្រូវបង្កើតពាក្យសម្ងាត់យ៉ាងតិចឱ្យបានពី៨ ទៅ ១២តួរអក្សរ ប៉ុន្តែប្រសិនបើវាមានចំនួន២០តួរអក្សរ ឬវែងជាងនេះកាន់តែប្រសើរ។

ភាពស្មុគស្មាញ៖ ការបង្កើតឱ្យមានភាពស្មុគស្មាញដោយលាយបញ្ចូលគ្នារវាងលេខ អក្សរ(តូច ធំ)​និងនិមិត្តសញ្ញាផ្សេងៗវាជាផ្នែកមួយដ៏សំខាន់​នៃការ​បង្កើតពាក្យសម្ងាត់រឹងមុំា។

ផ្លាស់ប្តូរវាឱ្យបានញឹកញ៉ាប់៖ ការផ្លាស់ប្តូរពាក្យសម្ងាត់ ជាពិសេសពាក្យសម្ងាត់​លើគណនីដែលសំខាន់នោះ និងមានព័ត៌មានរសើបច្រើន ឱ្យបានញឹកញាប់។ ពាក្យសម្ងាត់គួរតែប្តូរនៅពេលដែលអ្នកបានសារដែលប្រាប់អ្នកថាពាក្យសម្ងាត់របស់អ្នក ត្រូវបានប៉ុនប៉ងប្រើដោយអ្នកដទៃ។ តែអ្នកក៏ត្រូវតែយកចិត្តទុកដាក់​លើតំណភ្ជាប់​គេហទំព័រ​នៅពេលដែលអ្នកចង់ធ្វើការផ្លាស់ពាក្យសម្ងាត់នោះដែរ ត្រូវប្រាកដថា អ្នកកំពុងតែប្តូរ​ពាក្យសម្ងាត់លើគេហទំព័រដែលត្រឹមត្រូវ។

កុំប្រើពាក្យសម្ងាត់ដូចគ្នា៖ ហានិភ័យនៃការប្រើពាក្យសម្ងាត់ដូចគ្នាគឺនៅពេលដែលគេលួចពាក្យសម្ងាត់បានមួយ គេនឹងយកបានគណនីផ្សេងទៀត។ គណនីមួយ ត្រូវប្រើពាក្យសម្ងាត់មួយ។

គិតពីប្រយោគ មិនមែនពាក្យទេ៖ ពាក្យសម្ងាត់ដែលស្មុគស្មាញ ហើយមានប្រវែងវែង វាពិតជាមានការលំបាកក្នុងការចងចាំ។ នេះជាមូលហេតុធំដែលមនុស្ស​ភាគច្រើនមិនប្រើពាក្យសម្ងាត់ដែលរឹងមុំា។ វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្ត​ជាច្រើនដែលត្រូវបានណែនាំបង្កើតពាក្យសម្ងាត់ជាប្រយោគដោយធ្វើការជ្រើសរើសយកតែអក្សរទី១នៃពាក្យនិមួយនៃប្រយោគនោះ។ ឧទាហរណ៍៖  “Organizing and Leading Trainings is Hard Work, but Worth It!” វាក្លាយទៅជា  “OaLTiHW,bWI!” ជាដើម។ វិធីសាស្រ្តផ្សេងទៀតដូចជាប្រើពាក្យដែលមិនត្រូវនៅក្នុងប្រយោគដូចជា typos can be your friend! ។ នៅក្នុងប្រយោគនេះ ពាក្យ typos ជាពាក្យដែលខុស មិនអាចស្វែងរកនៅអត្ថន័យវានៅក្នុងវចនានុក្រមទេ ដូចនេះវាអាចជួយឱ្យពាក្យសម្ងាត់នេះលំបាកក្នុងការបំបែកផងដែរ។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button