CybercrimeGeneralSecurity News
ការបង់ប្រាក់លោះទៅលើមេរោគចាប់ជំរិតមានការកើនឡើងក្នុងឆ្នាំ២០២៣

Cover Image: Bing Create
ទិន្នន័យពាក់កណ្តាលឆ្នាំ២០២៣ នេះបានបង្ហាញថា សកម្មភាពរបស់មេរោគចាប់ជំរិតគឺដំណើរការតាមផែនការគ្រោងទុក ហើយនឹងអាចបំបែកតួលេខកាលពីឆ្នាំ២០២២ ដោយការមើលឃើញពីការកើនឡើងពីការបង់ប្រាក់ពីអង្គភាពធំ និងតូច។
ដោយយោងទៅលើរបាយការណ៍វិភាគពីក្រុមហ៊ុន Chainalysis បានឱ្យដឹងថា មេរោគចាប់ជំរិតគឺជាប្រភេទឧក្រិដ្ឋកម្មក្នុងទម្រង់ cryptocurrency ដែលមានការកើនឡើងក្នុងឆ្នាំនេះ។

ឧក្រិដ្ឋជនវាយប្រហារដោយប្រើប្រាស់មេរោគចាប់ជំរិត បានទទួលលុយពីការចាប់ជំរិតរបស់ខ្លួនសរុបយ៉ាងហោចណាស់ចំនួន 449.1 លានដុល្លាពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ នេះ។
តាមក្រាហ្វិកដែលបានបង្ហាញខាងក្រោមគឺ ចំណូលពីមេរោគចាប់ជំរិតសម្រាប់ឆ្នាំ២០២៣ នេះទទួលបាន 90% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ។

ប្រភព៖