GeneralSecurity NewsWebsite Hack
Microsoft Official Blog and Twitter account hacked
វាគឺជាថ្ងៃអាក្រក់សម្រាប់ក្រុមហ៊ុន Micrsooft Patch Management និង Incident Response Team។ ក្រុម hacker ដែលមានឈ្មោះល្បីល្បាញគឺ Syrian Electronic Army (SEA) បានធ្វើការជ្រៀតចូល (hacked) ដោយជោគជ័យទៅលើគណនីផ្លូវការ official Twitter Account (@MSFTNews), Xbox support។ ក្រុម SEA ក៏បានធ្វើការ defaced ទៅលើប្លុក Microsoft TechNet (blogs.technet.com) ផងដែរ។ ក្រុមហ៊ុនម៉ៃក្រូសូហ្វ បាននិយាយថា ស្ថានការណ៍ស្ថិតនៅក្រោមគ្រប់គ្រង ហើយមិនមានទិន្នន័យអតិថិជន ត្រូវបានលេចធ្លាយឡើយ។
វាមើលទៅហាក់ដូចជាក្រុម SEA មានការភ្ជាប់ទៅកាន់ប្រព័ន្ធផ្ទៃក្នុងនៃ mailer system នៃក្រុមហ៊ុនម៉ៃក្រូសូហ្វ ដូចដែលក្រុម SEA បានចែកចាយនូវ screenshort នៃការទំនាក់ទំនងផៃ្ទក្នុង រវាងក្រុមទំនាក់ទំនងសាធារណៈ និង Steve Clayton ដែលជាអ្នកគ្រប់គ្រងទទួលខុសត្រូវ Microsoft Corporate Media Plateforms។